ភាគទី១៤

750 73 0
                                    

ប្រាប់ដោយជេគ...

រំវិលជុំផែនដីនាំឲពេលវេលាចេះតែរំកិលទៅមុខដែរចំណែកឯទំនាក់ទំនងពួកយើងចេះតែល្អូកល្អើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងរៀនយល់ពីគ្នាបានច្រើន រាល់ពេលមានបញ្ហាទាស់សំដីគ្នាមិនថាតិចឬខ្លាំងនោះទេស៊ុងហ៊ុនតែងឲខ្ញុំឈ្នះជានិច្ច។ ស្តាប់ទៅដូចជាលឿនណាស់សម្រាប់ពួកយើងទាំងពីរនាក់ក្នុងការវិលត្រឡប់ទៅកាន់សភាពដើមវិញ ប៉ុន្តែពួកយើងពិតជារីកចម្រើនច្រើនពិតមែន។ ដូចដែលបានសន្យាស៊ុងហ៊ុនមើលថែថ្នមថ្នាក់ខ្ញុំដិតដល់ខ្លាំងណាស់ ការងាររាល់ថ្ងៃគឺខ្ញុំសឹងតែមិនបានពាល់អ្វីនោះទេ ស៊ុងហ៊ុនចេញមុខរ៉ាប់រងទាំងអស់ ពេលខ្លះក៏អាណិតខ្លាំងណាស់ដែរ ដែលត្រូវមកពីធ្វើការហើយក៏ត្រូវមកតាមចាំផ្គាប់ផ្គន់ចិត្តរបស់ខ្ញុំទៀត ជួយមិនបានទេអ្នកណាប្រើឲតម្រើសខ្ញុំរហូតដល់បានចិត្តបែបនេះធ្វើអី ហិហិ...

ថ្ងៃនេះជាថ្ងៃអាទិត្យស៊ុងហ៊ុនមិនបានទៅធ្វើការនោះទេ នាយដេកសំដិលនៅលើសាឡុង តែមិនមែនដេកតែម្នាក់ឯងនោះទេពោលគឺមានមាឌល្អិតជេគដេកក្រាបពីលើដូចជាសត្វ Koala ចឹង។

" ស៊ុងហ៊ុន~~~ " ជេគ ងើបក្បាលពីទ្រូងមាំបង្អូសសម្លេងយ៉ាងវែងដង្ហើយហៅអ្នកដែលនៅខាងក្រោមខ្លួន។

" បាទ? "

" អូនស្រេកទឹក " និយាយទាំងពេបមាត់តិចៗ

" ចឹងអូនចុះទៅចាំបងទៅយកទឹកឲអូនញុាំ " ហៀបនិងទាញគេចេញទៅហើយជេគស្រាប់តែក្រវីក្បាលតតាត់ធ្វើមុខងរង៉ក់ដាក់ស៊ុងហ៊ុនទៅវិញ។

" អ៊ៅ!បើចឹងបងទៅយកឲអូនម៉េចនិងកើត? "

" បងពរអូនទៅ " នាយតូចធ្វើភ្នែកព្រិចខ្ញាំៗធ្វើឲស៊ុងហ៊ុនមិនក្នាញ់មិនបាន ចេះងរង៉ក់ចេះរំអួយសម្បើមណាស់ឥឡូវនេះ។

" ក៏បានៗ បងពរអូនក៏បាន តែអូនងើបអង្គុយសិនទៅ " នាយតូចធ្វើតាមបញ្ជា បន្តិចក្រោយមកកាយតូចស្តើងត្រូវបានលើកឡើងផុតពីសាឡុង ស៊ុងហ៊ុនលើកពរជេគដូចជាគ្មានបញ្ហានិងទម្ងន់ខ្លួនរបស់គេសោះ ឯជេគក៏លើកដៃតោងករបស់មាឌមាំជៀសវាងខ្លាចធ្លាក់អីបែបនេះ។

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Where stories live. Discover now