ភាគបញ្ចប់

1.5K 140 29
                                    

មួយសប្តាហ៍កន្លងផុតទៅ...

មួយអាទិត្យ 7ថ្ងៃ 168ម៉ោង 10080នាទី តែបែរជាមានអារម្មណ៍ថាវារំលងទៅយ៉ាងរហ័ស គ្រប់កាលកំណត់7ថ្ងៃហើយ ថ្ងៃនេះក៏ជាថ្ងៃដែលជេគត្រូវបៀមគ្រោះបៀមថ្មមើលមនុស្សដែលខ្លួនស្រលាញ់ចាកចេញពីខ្លួនដូចគ្នា។

ក្នុងបន្ទប់សម្រាកព្យាបាលរបស់ស៊ុងហ៊ុន ឪពុកម្តាយទាំងសងខាង មិត្តសម្លាញ់រួមទាំងហុីស៊ុង នៅក្នុងនេះស្រាប់ហើយរងចាំតែវត្តមានរបស់ជេគម្នាក់ទៀតប៉ុណ្ណោះ។

ក្រាក!

នាយតូចរុញទ្វារដើរចូលមកខាងក្នុង កែវភ្នែកជាច្រើនគូប្រសព្វនៅនិងគេតែមួយ ភ្នែករបស់ជេគហើមខ្លឹបមិនដឹងជាសំងំយំម្នាក់ឯងយូរប៉ុណ្ណាហើយនោះទេ។

" ... " នាយសន្សឹមដើរទៅជិតម្តាយដែលកំពុងឈរនៅម្ខាង មិនខុសពីនាយប៉ុន្មាននោះទេគ្រប់គ្នាសុទ្ធតែមានទឹកមុខមិនល្អមិនចាញ់គ្នាប៉ុន្មាននោះទេ។

" កុំយំអីកូន បើស៊ុងហ៊ុនដឹងថាកូនយំគេមិនសប្បាយចិត្តនោះទេ " អ្នកស្រីជេន ទាញកូនយកមកឱបក្នុងរង្វង់ដៃ បាតដៃគ្រឺមវាសទឹកភ្នែកចេញពីថ្ពាល់កូនប្រុសឲជ្រះស្អាត។

" កូនសុំយំថ្ងៃនេះជាលើកចុងក្រោយ កូនសន្យាកូននិងមិនយំទៀតទេ អ្ហឹកៗ " វ័យចំណាស់មិនប្រកែក គាត់បណ្តោយឲគេយំឲអស់ចិត្តសិន កាលដែលបាត់បង់មនុស្សដែលស្រលាញ់ពេញទ្រូងបែបនេះវាមិនមែនជារឿងដែលងាយនិងធ្វើចិត្តនោះទេ។

ជេគ សំងំយំរហូតដល់ខ្សោះទឹកភ្នែក នាយប្រលែងពីការឱបសឹមនិយាយប៉ាច់ឡើង...

" អូនគង់និងឲបងទៅទេ តែអូនមានពាក្យខ្លះចង់និយាយជាមួយបងជាលើកចុងក្រោយ

... " ស្របនិងពាក្យនិយាយនាយក៏បោះជំហានទៅកាន់គ្រែ ដែលមានស៊ុងហ៊ុនដេកនៅលើនោះស្រាប់។

" ស៊ុងហ៊ុន បងពិតជាដាច់ចិត្តទុកឲអូននៅម្នាក់ឯងពិតមែន ពួកយើងឆ្លងកាត់រឿងជាច្រើនទម្រាំបាននៅជាមួយគ្នាម្តងទៀត តែបងបែរជាក្រឡាសឲអូននៅម្នាក់ឯង ណ្ហើយប្រហែលនេះជាអ្វីដែលទេវតាបានចារកំណត់មកយើងមិនអាចកែប្រែបានទេ ជាតិនេះយើងគ្មានវាសនាបានរួមរស់ជាមួយគ្នា តែតទៅជាតិមុខអូនផ្សងប្រាថ្នាជួបម្តងទៀត នៅជាតិខាងមុខសូមឲពួកយើងមានវាសនាល្អជាងនេះ អូនស្រលាញ់បង..អូននិងចាំបងរហូតដល់ជាតិក្រោយទៀត... "

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Where stories live. Discover now