ភាគទី៩

638 68 2
                                    

មួយអាទិត្យក្រោយមក....
ពេលវេលាពិតជាលឿនរហ័សពុំអាចសម្គាល់បានពិតមែន មួយអាទិត្យហើយដែលជេគផ្លាស់មករួមផ្ទះរួមបន្ទប់ជាមួយនិងស៊ុងហ៊ុន។

ស៊ុងហ៊ុន ល្អនិងគេខ្លាំងណាស់ថែទាំ យកចិត្តទុកដាក់ មិនអោយឃ្នើសចិត្តនោះទេ នាយផ្លាស់ប្តូរទាំងទម្លាប់ធ្វើការទៀតផង។ ផាក ស៊ុងហ៊ុន ដែលធ្លាប់តែកប់ខ្លួនឯងក្នុងការងារ សំងំក្នុងអហ្វីស(office) រហូតដល់ពាក់ៗកណ្តាលអាធ្រាត ឥឡូវនេះក៏ចេញពីធ្វើការតាំងពីក្បាលព្រលប់ ព្រោះពេលនេះមានគូកំណាន់ចិត្តមួយនៅផ្ទះ នាយខ្លាចនាយតូចចាំទើបរូតរះចេញពីធ្វើការលឿនបែបនេះ។

" អា៎.... " ឈ្ងោកមុខនិងឯកសារមួយព្រឹកធំរហូតដល់ភ្នែកប្រែជាស្រវាំងអស់ទៅហើយ ស៊ុងហ៊ុន នាយទម្លាក់ប៊ិចចុះ យកដៃញីភ្នែកឲបានស្រឡះបន្តិច ហៀបនិងងើបចេញទៅហើយក៏ស្រាប់តែ.....

" លោកប្រធាន ចាស៎!មានគេមករក " លេខាស្រីរូបស្រស់ផ្តល់ដំណឹងមកកាន់ចៅហ្វាយនាយ កាលបើឮដូច្នេះ ស៊ុងហ៊ុន ចាប់ជ្រួញចិញ្ជើមចូលគ្នាមួយរំពេច ម៉ោងបាយទៅហើយអ្នកណាដែលចង់ជួបនាយទៀតនោះ?

" ជាអតិថិជនមកពីក្រុមហ៊ុនណាដែរ? "

" មិន- "

" មិនមែនអតិថិជនទេ តែជាគូដណ្តឹង " សម្លេងតូចឆ្មាប្រកបដោយភាពឆ្មើងឆ្មៃ មិនចាំគេអញ្ជើញ ជេយ៉ុន ក៏ដើរចូលក្នុងបន្ទប់អហ្វីសរបស់រាងក្រាស់តែម្តង។

" ខ្ញុំបានប្រាប់គាត់ឲរងចាំនៅខាងក្រៅហើយតែ... "

" មិនអីទេ រីណាមានអ្វីក៏ទៅធ្វើវិញចុះ " នាយកម្លោះលើកដៃឃាត់ រីណាដែលត្រូវបានស្គាល់ថាជាលេខានោះក៏ឱនគំនាបបន្តិចមុននិងចេញទៅវិញ។ ជេយ៉ុន សម្លក់ផែនខ្នងអ្នកដែលដើរចេញទៅរហូតដាច់កន្ទុយភ្នែកទើបងាកមកប្រឈមជាមួយប្រុសម្នាក់ដែលកំពុងអង្គុយលើកៅអីនេះវិញ។

" ហេតុអីក៏យកលេខាស្រីមកធ្វើការទៅវិញ? " សួរយ៉ាងត្រម៉ាត់ត្រម៉ុយ ជេគ ខ្មួរចិញ្ចើមចូលគ្នាដោយការមិនពេញចិត្ត ក្រោយឃើញអាការៈបែបនេះធ្វើឲ ស៊ុងហ៊ុន ចង់តែសើចចេញមក នេះកូនឆ្មាកំពុងប្រឹងបំប៉ោងខ្លួនជាមេខ្លាហើយទេតើ។

𝐓𝐡𝐞 𝐎𝐧𝐞 𝐓𝐡𝐚𝐭 𝐆𝐨𝐭 𝐀𝐰𝐚𝐲 ˢˢ2Where stories live. Discover now