«លោក!...លោកលែងខ្ញុំទៅ ថប់ដង្ហើម»
អេលីស ក្រោយពីត្រូវបានគេនិយាយអស់ចិត្តហើយនាងក៏សុំអោយគេលែងនាងចេញពីរង្វង់ដៃ រាងក្រាស់ ថេយ៉ុង កាលដែលឈ្លក់វង្វេងជាមួយនិងក្លិនស្រទន់ក្រអូបប្រហើរហើយគេស្ទើរតែភ្លេចថាគេកំពុងតែអោបនាងយ៉ាងណែនប្រៀបដូចជាគូស្នេហ៍ស្និតស្នាលគ្នារាប់ឆ្នាំ ធ្វើអោយអ្នកដែលជួបហេតុការណ៍ពិបាករៀបខ្លួនអោយត្រូវតាមកាលៈទេសៈខ្លាំងណាស់។
«សូមទោស!...»
«លោកល្មមទៅងូតទឹកចូលគេងហើយ» ដោយមិនចង់អោយគេដឹងថានាងជាមនុស្សខ្មាស់អៀនច្រើននាងក៏លើកប្រយោគឡើងទាំងរដាក់រដុបធ្វើដូចជាគ្មានអ្វីកើតឡើងខណះគេក៏ញញឹមជាប់ពេញចិត្តនាងជាខ្លាំង មើលចុះអៀនបែបនេះគួរអោយស្រលាញ់ដល់ហើយ។«បាទ! រាត្រីសួស្ដី ខ្ញុំរងចាំចម្លើយណា» អេលីស អៀនស្ទើរតែយកលីអូមកគ្របមុខកាលដែលគេប្រើសម្ដីផ្អែមល្ហែមដាក់នាងជារឿយៗ ម្ដងហើយម្ដងទៀត នេះនាងអាចនិងឆ្កួតយប់នេះហើយ បើគេនៅតែរងចាំចម្លើយទាំងដែលបេះដូងនាងពិបាកសម្រេចបែបនេះនោះ។
រាងស្ដើងរត់វឹងចូលបន្ទប់បិទទ្វារចាក់សោក្រឹបបែខ្លួនផ្អែកទ្វារ លើកដៃខ្ទប់ទ្រូង ពេលនេះបេះដូងវាលោតញាប់ស្ទើរតែធ្វើអោយគាំងបានដោយមិនបាច់កើតជម្ងឺស្អីទាំងអស់ នេះវាក៏ដោយសារអាប្រុសហេងស៊យមុខសង្ហារខាបព្រលឹងដូចទេវបុត្រ ម្នាក់នោះឯង នៅមិននៅមកធ្វើអោយនាងវីសសន្លប់ទៅកើត។
«ហើុយ! មនុស្សម្នាក់នេះចំជាយ៉ាប់ពិតមែន អូយ៎ ឈប់លោតទៅយើងអង្វរ» នាងពោលតិចៗ ញញឹុមម្នាក់ឯងមិនឈប់ថ្ពាល់ឡើងក្រហមដូចម្ទេសក្រៀមហាល លើកដៃគក់ទ្រូងទាំងញាប់ញ័រ នាងមិនបដិសេធទេថាបុរសម្នាក់នេះធ្វើអោយបេះដូងមានឥទ្ធិពលយ៉ាងខ្លាំងក្លានោះ តែវាលឿនពេក ត្រឹមតែរយះពេល២ថ្ងៃសោះនាងស្រលាញ់គេលឿនថ្នាក់នេះ គេមិនហៅថាចិត្តងាយពេកទេរឺ?
«ព្រះអើុយ! ឆ្កួតមិនខាន...» អស់ពីនិយាយជាមួយបេះដូងនាងបែជាទន្រ្ទាំជើងវិញម្ដង ចប់ហើយខួរក្បាលនាងមានតែពាក្យថាស្នេហាឡើងច្របូលច្របល់វិលវក់ហើយ មិនអាចទេ! នេះមិចនិងអាចទៅ!
មិនចង់ឆ្កួតទាំងក្មេងទេព្រះ!«លីស! នៅឈរស្អីត្រង់នោះមកដេកមកចៅយប់ហើយ»
«អឹ អ៎ ចាសលោកយាយខ្ញុំទៅហើយ» ដោយសារបន្ទប់របស់នាងត្រូវអោយ ថេយ៉ុង ជាអ្នកដេកទើប អេលីស ត្រូវមកគេងជាមួយលោកយាយរបស់នាង មួយយប់សិន ណាមួយក្នុងផ្ទះចង្អៀតមានបន្ទប់តែ២ទេ ហើយឋានៈ រាងខ្ពស់មានយសសក្តិមានអំណាចថ្នាក់នេះបើទោះត្រូវលំបាកក៏មិនអាចអោយគេគេងហាលមូសហាលខ្យល់បាននោះដែរ។អេលីស លើកដៃអង្អេលកញ្ចឹងកញញឹមធ្វើមុខស្ញូញស្ញាញដូចគូទទាបញ្ឈប់គំនិតអៀនទាំងឡាយចេញមុននិងដើរទៅប្រាស់ខ្លួនគេងជិតលោកយាយសំណព្វ តែមិនដល់១០នាទីផងនាងក៏គេងលក់បាត់ទៅហើយ។
លោកយាយ នេម៉ា មើលចៅស្រីទាំងទឹកភ្នែកហើយលើកដៃអង្អែលក្បាលរបស់នាងចុះឡើង។
«វាដល់ពេលហើយ សូមទោស យាយមិនអាចជួយអ្វីបានទេ វាជាជោគវាសនារបស់ឯង» គាត់និយាយធ្វើដូចជាមានរឿងខ្លះបង្កប់អត្ថន័យក្នុងចិត្តរបស់គាត់ដែលមិនអាចបកស្រាយចេញមកខាងក្រៅយ៉ាងអញ្ចឹង តើគាត់បានដឹងអ្វីមែនទេ?«សូមទោស! យាយស្រលាញ់ចៅណាស់ អេលីស» ថាហើយគាត់ក៏អង្អែលអ្វីម្យ៉ាងដែលមានពន្លឺភ្លឺភ្លេកៗដូចជាគ្រាប់ពេជ្រចិញ្ចាចចិញ្ចែងដែលកំពុងតែបំពាក់នៅលើដៃរបស់នាង ហើយគាត់ក៏ទម្រេតខ្លួនគេងក្បែរនាងដែរ។
កន្លងហួសទៅជាច្រើនម៉ោងផ្ទៃមេឃក៏ចាប់ភ្លឺឡើងល្មម ខណះនោះ ថេយ៉ុង បានក្រោកឡើងជាមួយនិងកន្សែងដែលស្លៀកនៅលើខ្លួនចំហល្វែងលើទាំងសក់បាស់ច្រូងដូចទើបតែចូលព្រៃហើយចឹង គេដើរទៅកាន់អណ្ដូងទឹកហើយច្រត់ដៃអោនក្បាលចុះមើលទឹកថ្លាៗដែលនៅក្នុងអណ្ដូងដោយញញឹមយកលាភពេលព្រឹក។
«អុ៎! អូយ៎! ព្រះអើុយ» អេលីស ស្ទើរតែបះជើងច្រូងដូចកង្កែបខណះនាងកំពុងបោកខោអាវនៅគានអណ្ដូងទឹកតែក្រោកឡើងក៏ឃើញរាងក្រាស់នៅក្បែរខ្លួន។
«អរុណសួស្តី អ្នកនាងស្រស់ស្អាត» បបូរមាត់រាក់ទាក់ភ្លាម តាមពិតគេមកលបលួចមើលនាងបោកខោអាវយូហើយតែមិនខ្ចីស្តីថាព្រោះមិនចង់អោយនាងតូចបែកកម្មដ្ខានពីការបោកខោអាវ រាងស្ដើងឃើញហើយប្រញាប់យកដៃបិទទ្រូង នេះនាងកំពុងចងពុង ងូតទឹកហើយគេមកស្រស់ៗនរណាមិនអៀន។
«លោកមកតាំងពីពេលណា នេះមកលួចមើលខ្ញុំងូតទឹកហ្ហេស៌»
«ទេ! ទើបមកដល់មុននេះ »
«ឆឹស! មិនគួរអោយទុក្ខចិត្តសោះ»
«នាងចូលចិត្តគិតខ្ញុំអាក្រក់ខ្លាំងម្ល៉េះ »
«ក៏ព្រោះលោកបែបនិងឯង» ថាហើយនាងក៏បម្រុងដើរទៅយកកន្សែងមកគ្របដើមទ្រូងនិងខ្នងដែលល្ហល្ហែវតែស្រាប់...
«អ្អាយ៎! ....» ព័ន្ធជើងរបូតសារុងធ្លាក់ដល់ដី...
«ហើុយ! នាង...»
YOU ARE READING
Million Happiness Million Hurt
Storie brevi«គីម ថេយ៉ុង» + « សុង ម៉ារីអេលីស» តើវាអាចទៅរួចដោយរបៀបណា? បុរសល្អម្នាក់ដែលជាទេវបុត្រជិះសេះសអាចក្លាយទៅជាបិសាចសាតាន _____គីម ថេយ៉ុង ជាអ្នកមានវ័យក្មេងនៅទីក្រុងសេអ៊ូល កាន់កាប់ក្រុមហ៊ុនគ្រឿងចក្រគ្រឿងអេឡិចត្រូនិច ក្រុមហ៊ុនរថយន្ត រាប់រយកន្លែងឯនោះ គេជាមនុស្ស...