@សកលវិទ្យាល័យ
@ផ្នែកគ្រប់គ្រងនឹងទីផ្សារ
ក្មេងតូចមុខមាត់គួរអោយចាប់ក្រញិក កំពុងតែឈររ៉េរ៉ៗ នៅមុខថ្នាក់របស់ សិស្សច្បងដែលរៀនខ្ពស់ជាងខ្លួនដល់ទៅ ៣ឆ្នាំ ហេីយឆ្នាំនេះជាឆ្នាំចុងក្រោយសម្រាប់ នាយកម្លោះដែលជាសិស្សច្បងនឹងហេីយ។
«អេអាស្អិត មកអេីតឡេីមអីនៅម្ដុំនឹង»ចន ជុងហ្គុក ដែលសិស្សផ្នែកគ្រប់គ្រងម្នាក់ សួរទៅកាន់ក្មេងប្រុសតូចកម្ពស់ត្រឹមទ្រូងរបស់ខ្លួនទាំងឆ្ងល់ ព្រោះមេីលទៅគេមិនមែនសិស្សអាគារនេះនោះទេ ហេីយមកធ្វេីអីនៅម្ដុំនេះ។
«អរ គឺខ្ញុំយករបស់មកអោយ សិស្សច្បង យ៉ូនហ្គី»អាល្អិតមាត់ប៉ោងមុខមាត់គួរអោយស្រលាញ់ តបទៅ ជុងហ្គុក ទាំងសម្ដីទន់ភ្លន់ឡេីងគួរអោយស្រលាញ់ នឹងលេីកប្រអប់ជ័របួនជ្រុងនោះបង្ហាញទៅកាន់ ជុងហ្គុក ។
«អរយកមកអោយ អាយ៉ូន ហេស៎ មោះវានៅក្នុងថ្នាក់តេី»ជុងហ្គុក ពេលដែលដឹងចម្លេីយហេីយ ក៏កៀក ក អាល្អិតនាំទៅថ្នាក់របស់ខ្លួន ដេីម្បីអោយទៅរក យ៉ូនហ្គី ។
@ថ្នាក់រៀន
«អាយ៉ូន មានអ្នកមករក»ជុងហ្គុក និយាយស្របពេលដែលនាំអាល្អិតមកជាមួយដែល នឹងដេីរទៅរកមិត្តដែលកំពុងអង្គុយអានសៀវភៅ ដោយមិនចាប់អារម្មណ៍នឹងអ្នកណាទាំងអស់ សូម្បីតែមិត្តរបស់គេដេីរមក ក៏គេមិនចាប់អារម្មណ៍ងេីបមុខមេីលឡេីយ។
«សិស្សច្បង ខ្ញុំអោយ»អាល្អិត ហុចប្រអប់ជ័រនោះអោយទៅរាងក្រាស់ទាំងញញឹម ។
«អោយខ្ញុំហេស៎»យ៉ូនហ្គី ពេលទទួលដឹងលឺដល់សំឡេងពិរោះស្រទន់ហេីយ នាយងេីបមុខឡេីង ទទួលរបស់ពីដៃរបស់អាល្អិតទាំងមុខស្មេីដាក់ ធ្វេីអោយរាងតូចចាប់ផ្ដេីមមានទឹកមុខភ័យ ព្រោះខ្លាចថានាយនឹងយកបោះចោល ដូចរបស់ស្រីៗអស់នោះ។
«បាទ តែបេីសិស្សច្បងមិនយក សូមកុំបោះចោលអី ចាំខ្ញុំយកទៅវិញ»អាល្អិត ងេីយ
មុខតបនឹងគេទាំងទឹកមុខចង់យំ ព្រោះតែខ្លាចនាយធ្វេីដាក់គេដូចធ្វេីដាក់អ្នកមុនៗ បេីថាមិនយកកុំបោះចោលព្រោះគេស្ដាយ គេខំធ្វេីខ្លាំងណាស់ ដេីម្បីយកមកអោយនាយ។
YOU ARE READING
សិស្សប្អូន
Randomស្នេហារវាងសិស្សប្រុសពីរនាក់ដែលម្នាក់ជាសិស្សច្បងម្នាក់ជាសិស្សប្អូន ។ ពួកគេទាំងពីរចាប់ផ្ដេីមមានអារម្មណ៍ស្រលាញ់ទាំងមិនដឹងខ្លួន ដឹងត្រឹមថាម្នាក់ៗមានអត្តចារឹតខុសឆ្ងាយពីគ្នាដាច់ស្រឡះ ព្រោះម្នាក់ស្ងៀមស្ងាត់ ម្នាក់ទៀតរួសរាយគួរអោយស្រលាញ់ ។ ចង់ដឹងទេថា...