@សកលវិទ្យាល័យ
ការប្រកួតបានបញ្ចប់ដោយខាងសាលារៀនរបស់ ជុងហ្គុក ឈ្នះ ហេីយខាងសាលផ្សេងចាញ់ ពួកសិស្សទាំងពីរក្រុមចាប់ដៃគ្នា ដេីម្បីមិត្តភាពរួចហេីយក៏បំបែកគ្នារាងខ្លួន ។
គ្រាន់តែឃេីញ ជុងហ្គុក ដេីរសំដៅទៅរក ថេយ៉ុង ដែលកំពុងកាន់ទឹកនោះភ្លាម អាល៉ីសនឹងអេណា រត់ទៅរក ដោយរុញរាងតូចចេញពីកន្លែងនោះ។«អួយ៎»ថេយ៉ុង ដួលទៅលេីកៅអីអង្គុយវិញ ទេីបងាកទៅមេីលពួកនាងទាំងទឹកមុខឆ្ងល់ ឆ្គួតទេដឹងនឹង បានជានៅសុខៗមករុញមនុស្សបែបនេះ ។
«ថេថេ»ជុងហ្គុក រៀបនឹងទៅលេីក ថេថេ របស់គេ តែត្រូវពួកនាងមកស្ទាក់មុខរបស់គេ នឹងនិយាយទាំងញញឹមញញែមដាក់នាយ។
«បងជុងហ្គុក នេះទឹកចាស៎»អាល៉ីស នាងនិយាយទាំងញញឹមដាក់រាងក្រាស់ តែក៏ត្រូវរាងធ្វេីមុខមិនពេញចិត្តដាក់ ព្រមទាំងដេីរវាងនាងទៅរក ថេយ៉ុង ដែលកំពុងអង្គុយលេីកៅអីមេីលមកពួកគេទៅវិញ។
«ថេថេ ឈឺខ្លាំងទេ? »ជុងហ្គុក សួរទៅកាយតូចទាំងទឹកមុខបារម្ភ ខ្លាចថាក្មេងតូចម្នាក់នេះការឈឺចាប់ត្រង់កន្លែងណា គេនឹងបានចាត់ការពួកនាងម្ដង ដែលមករុញ ថេថេ របស់គេបែបនេះ។
«អត់ទេ»រាងតូចក្រវីក្បាលតិចៗ នឹងញញឹមដាក់នាយបញ្ជាក់ប្រាប់ថាខ្លួនមិនបានឈឺឬកេីតអ្វីនោះទេ។
«បងជុងហ្គុក នេះខ្ញុំខំមកមេីលបងណា តេីបងទៅខ្វល់ខ្វាយពីវាអីសម្បេីមខ្លាំងម្លេះ»អាល៉ីស នាងនិយាយឡេីងទាំងខឹងដែលនាយមុនខ្វល់នឹងខ្លួន តែបែជាទៅខ្វល់នឹងក្មេងប្រុសនោះទៅវិញ តេីអាក្មេងនឹងវាអស្ចារ្យស្អីទៅ ម៉េចបាន ចាំបាច់ខ្វល់ខ្វាយអីដល់ថ្នាក់នឹង។
«នែ៎ កុំមកនិយាយស្ដីធ្វេីដូចជាខឹងខ្ញុំ នាងរុញថេថេមិញនេះ ខ្ញុំមិនបានរករឿងផង ហេីយសំអាងអីមកនិយាយស្ដីបែបនេះដាក់ខ្ញុំ»ជុងហ្គុក ងាកទៅនិយាយដាក់នាងវិញទាំងម៉ួម៉ៅ ព្រោះតែនាងមកធ្វេីខ្លួនដូចជាសង្សាររបស់គេទៅកេីត ទាំងដែលនាងត្រឹមជាប្អូនជីដូនមួយសោះ បែបនេះហេីយទេីបនាយមិនចូលចិត្តនាង។
YOU ARE READING
សិស្សប្អូន
Randomស្នេហារវាងសិស្សប្រុសពីរនាក់ដែលម្នាក់ជាសិស្សច្បងម្នាក់ជាសិស្សប្អូន ។ ពួកគេទាំងពីរចាប់ផ្ដេីមមានអារម្មណ៍ស្រលាញ់ទាំងមិនដឹងខ្លួន ដឹងត្រឹមថាម្នាក់ៗមានអត្តចារឹតខុសឆ្ងាយពីគ្នាដាច់ស្រឡះ ព្រោះម្នាក់ស្ងៀមស្ងាត់ ម្នាក់ទៀតរួសរាយគួរអោយស្រលាញ់ ។ ចង់ដឹងទេថា...