ភាគ២

503 60 1
                                    

@ហាងពេជ្រត្រកូលផាក

​      លោកផាកនឹងអ្នកស្រីផាក​ ដេីរចូលក្នុងហាងទាំងញញឹម​ ពួកគាត់ញញឹមដាក់ភ្ញៀវដែលបានមកទិញ​យ៉ាងរួសរាយតាមទម្លាប់​ ចំណែក​ ជីមីន​ វិញ​ គេបានសុំទៅរកទិញអីញាំនៅម្ដុំនេះសិន​ កម្លោះតូចដេីរចូលក្នុង​ ម៉ាតតូចមួយដេីម្បីរកទិញរបស់ញាំ​ ព្រោះគេមិនចេះអង្គុយទំនេរដោយគ្មានអ្វីធ្វេីនោះទេ​ ដូច្នោះទេីបសម្រេចចិត្តមកទិញរបស់ញាំបន្តិច​បន្តួច។

«​ថេយ៉ុង​»ជីមីន​ ដែលដេីរចូលម៉ាតក៏ក្រឡែកឃេីញមិត្តសម្លាញ់របស់ខ្លួន​ ក៏ប្រញាប់ចូលទៅរកយ៉ាងលឿន​ កម្លោះមាឌតូចដេីរទៅរកកម្លោះមាឌតូចម្នាក់ទៀតដែលជាមិត្តសម្លាញ់របស់ខ្លួន។

«ថេយ៍»

«ជីមីន​ នេះឯងទិញអីមែនទេ»ថេយ៉ុង​ ងាកមកទៅរកអ្នកដែលហៅខ្លួន​ ទេីបឃេីញថាគ្មានអ្នកក្រៅនោះទេ​ គឺជាមិត្តរបស់ខ្លួនសោះ​ ទេីបសួរទៅមិត្តទាំងញញឹម។

«ម៉ាក់នឹងប៉ាមកហាង​ ទេីបយេីងឈៀងចូលមក​ទិញរបស់ញាំ​ ចុះឯងទិញអីដែល»ជីមីន​ អេីតមេីលនឹងដៃរបស់មិត្តក៏ឃេីញថាគេទិញសុទ្ធតែរបស់ញាំមិនខុសពីខ្លួនដែល​ តែទំនងតែទិញញាំគ្នាច្រេីន​ មិនមែនម្នាក់ឯងនោះទេ​ ព្រោះឃេីញឡេីងជិតពេញកន្រ្តក។

«ក៏ទិញទៅអោយ​សិស្សច្បង​ជុង​នោះអី​ ថ្ងៃនេះគាត់លេងបាល់​»ថេយ៉ុង​ តបទៅមិត្តវិញទាំងញញឹម​អោនមុខចុះ​ ធ្វេីអោយឃេីញថ្ពាល់របស់ឡេីងក្រហម​ រហូតជីមីនធ្វេីមុខឆ្ងល់​ ម៉េចបាន​នៅសុខៗគេក្រហមថ្ពាល់បែបនេះ​ ទេីបនឹកឃេីញថាមកពីអ្វី។

«អីយ៉ាយេីងពិតជាចង់ឃេីញមុខសិស្សច្បងជុង​របស់ឯងណាស់​ គាត់សង្ហារប៉ុណ្ណាទៅបានជាធ្វេីអោយមិត្តរបស់យេីង​ តែងតែក្រហមថ្ពាល់គ្រប់ពេលដែលនិយាយដល់បែបនេះ»ជីមីន​ និយាយញោះមិត្តរបស់ខ្លួ​ន​ពេលដែលដឹងចំណុចខ្សោយរបស់មិត្ត នឹងប្រឹងបន្ទាបខ្លួនហេីយ​ងេីយឡេីងមេីលមុខ​របស់​ ថេយ៉ុង​ ដែលកំពុងតែអោនចុះព្រោះតែអៀន។

«ជីមីន​ បានហេីយឈប់ញោះយេីងទៅមេីល»ថេយ៉ុង​ ងាកមុខចេញពីមិត្តរបស់ខ្លួន​ ព្រោះបេីនៅតែបណ្ដោយអោយកូនទានេះញោះទៀត​ គេគ្មានបានទៅរកមនុស្សសំខាន់របស់គេនោះទេ​ ដូច្នោះហេីយទេីបប្រញាប់រេីស​យករបស់ដែលនាយចូលចិត្ត​ នឹងអាល​បានទៅគិតលុយ។

សិស្សប្អូនWhere stories live. Discover now