ភាគ៥

838 97 20
                                    


​ ជីមីន​ ចុះពីលេីឡានរត់ចូលក្នុងសាលាយ៉ាងលឿន​ ក្មេងតូចដោយសារតែប្រញាប់ពេក​ ទេីបធ្វេីអោយគេមិនបានមេីលមុខមេីលក្រោយអោយត្រឹមត្រូវ​ ធ្វេីអោយខ្លួនជ្រុលប៉ះនឹងសិស្សស្រីមួយក្រុម​ ដែលកំពុងតែដេីរចេញពីចំណតឡានក្នុងរបស់សាលាឡេីយ​ ។

ឌឹប​ ព្រូស

«អួយ៎​»អាល្អិត​ ជីមីន​ ដួលព្រូសអុកគូទនឹង​ស៉ីម៉ង់មួយទំហឹង​ ហេីយដៃក៏មានរបួសទៀត​ ព្រោះថាខ្លួនបានច្រត់ទៅក្រោយដេីម្បីទប់ខ្លួន។

«អីយ៉ា...​ស៊ូយ៉ុង​មិនអីទេឬ? »អេលី​នឹងយ៉ូនណានាងបានជួយទប់​ ស៊ូយ៉ុង​ មិនអោយនាងដួលទាន់​ កុំអីនាងច្បាស់ជាដួលហេីយ​ ព្រោះអ្នកខាងនោះរត់មកបំបុកពួកនាងមួយទំហឹងតែម្ដង។

«នែ៎​ អាក្មេងឆ្គួត​ ម៉េចក៏មិនមេីលយេីងបែប​នេះហាស៎»ស៊ូយ៉ុង​ រេីចេញពីមិត្ត​នឹងស្រែកគំហក
ដាក់​ ជីមីន​ ខ្លាំងៗទាំងខឹង​ ដែលក្មេងម្នាក់នោះរត់មិនមេីលមុខមេីលក្រោយមកបុកគេបែបនេះ​ នេះមិនដឹងទេឬ​ ថានាងគឺជាអ្នកណា។

«ខ្ញុំសុំទោស​ ខ្ញុំគ្មានចេតនានោះទេ»ជីមីន​ ប្រឹងងេីបទាំងពិបាក​ ក្មេងូចមុខមាត់ស្លូតបូត​ អោនមុខ​ចុះសុំទោសទៅកាន់នាងវិញ​ ដោយរឹតពាភ័យខ្លាចគេ​ ខ្លាចនឹងសំឡេងដែលនាងស្រែកគំហកដាក់គេ​ ។

«ឯងគិតថាសុំទោសហេីយ​ ធ្វេីអោយយេីងបាត់ឈឺឬយ៉ាងម៉េចហាស៎​ អាក្មេងឆ្គួត»ស៊ូយ៉ុង​ នាងស្រែកគំហកដាក់រាងតូចម្ដងទៀត​ ហេីយថែមទាំងសម្លក់រាងតូចយ៉ាងខ្លាំង មុននឹងរុញរាងតូចម្ដងទៀត​ តែមិនបានធ្វេីអោយកាយតូចដួលនោះទេ​ ព្រោះថាមានអ្នកមកជួយទប់គេទាន់។

«បងយ៉ូន»ស៊ូយ៉ុង​ បេីកភ្នែកធំៗពេលដែលឃេីញថា​ជា​ យ៉ូនហ្គី​ ជាអ្នកមកជួយទប់​ ជីមីន​។

«មិនអីទេឬ? »យ៉ូនហ្គី​ មិនចាប់អារម្មណ៍នឹងសម្ដីរបស់​ ស៊ូយ៉ុង​ នោះទេ​ នាយចាប់អារម្មណ៍នឹងអ្នកក្នុងរង្វង់ដៃ​របស់នាយតែប៉ុណ្ណោះ​ នាយសួរកាយតូចទាំងបារម្ភ។

«មិនអីនោះទេ​ សិស្សច្បង»ជីមីន​ តបទៅរាងក្រាស់ទាំងញញឹមបន្តិច​ នឹងក្រវីក្បាលតិចៗ
បញ្ជាក់ថាគេមិនបានកេីតអ្វីនោះទេ។

សិស្សប្អូនWhere stories live. Discover now