3~ 🚫រោគចិត្ត🔞

2.1K 48 6
                                    

Yibo ឮបែបនេះនាយក្តុកក្តួលយ៉ាងខ្លាំងហើយស្រវាឱបរាងតូចមកផ្អឹបនិងទ្រូងយ៉ាងណែន ទឹកភ្នែកនាយហូរមកទាំងមិនដឹងខ្លួន ក្នុងទ្រូងឈឺណែនពើតផ្សារ

"...ឯងដឹងហើយមែនទេ? សុំទោស.....!"

⊚ ⊚ ⊚ ⊚ ⊚
.....ប៉ុន្មានថ្ងៃមុន

" ប៉ា, ខ្ញុំមានរឿងចង់សុំប៉ា! តាំងពីដើមមកខ្ញុំមិនដែលសុំអ្វីពីប៉ាទេ! ខ្ញុំតែងតែព្រមធ្វើតាមប៉ាគ្រប់យ៉ាង"

សម្លេងតិចៗរបស់ Zhan និយាយទៅកាន់មនុស្សម្នាក់ដែលកំពុងឈរសម្លឹងទៅក្រៅតាមបង្អួច ក្នុងដៃមានកាន់ខ្សៀមួយនៅក្នុងដៃ ឈរនៅទីងងឹត អាចមើលឃើញត្រឹមស្រមោលប៉ុណ្ណោះ ហើយតបទាំងសម្លេងធំគ្រឡ

" និយាយមក!" បុរសម្នាក់នេះនិយាយទាំងក្រអឺតក្រទម

" ខ្ញុំចង់សុំឲ្យប៉ា លុបបំណុលរបស់មនុស្សម្នាក់ចេញ!"

" លុបបំណុល? ហេតុអី?"

" ព្រោះគេជាមិត្តរបស់ខ្ញុំ"

" មិត្ត? ហើយមិត្តទៅយ៉ាងម៉េច? ឯងគិតថាគេជាមិត្តរបស់ឯងហើយ ចង់លុបបំណុលរាប់លាបានតាមចិត្តមែនទេ?" បុរស ម្នាក់នោះតំឡើងសម្លេងខ្លាំងដាក់ Zhan

" នេះជាលើកទី1 ហើយដែលខ្ញុំសុំប៉ា តើប៉ាមិនអាចធ្វើដើម្បីខ្ញុំបានទេឬ? កន្លងមកខ្ញុំធ្វើតាមប៉ាគ្រប់យ៉ាង...."

" បាន តែយើងមានលក្ខខណ្ឌមួយ..."

"....."

" ឯងត្រូវរៀបការជាមួយកូនស្រីលោក រដ្ឋមន្ត្រីម្នាក់ បើឯងព្រម យើងនិងលុបបំណុលមិត្តរបស់ឯងចេញ!"

" ....ប៉ាតែងតែបែបនេះ! តើប៉ាដែលស្រលាញ់ខ្ញុំខ្លះទេ? តើប៉ាដែលចាត់ទុកខ្ញុំជាកូនរបស់ប៉ាដែរទេ? មិនថាអ្វីក៏ដោយ ប៉ាតែងតែបង្ខំឲ្យខ្ញុំធ្វើ ហើយគម្រាមគ្រប់បែបយ៉ាង! តើខ្ញុំជាកូនរបស់ប៉ាដែរទេ? "

ផាច់~

សម្លេងដៃកំភ្លៀង បន្លឺឡើង មុខរបស់ Zhan ងាកទៅម្ខាងហើយងាកមកវិញសន្សឹមៗ

🔞Short Novel 🔞🚫Where stories live. Discover now