( មុនអាន អាចចុច Play បទចម្រៀងខាងលើ👆ស្តាប់កំសាន្តបានណា☺️ Idol Vanda~វណ្ណដា~ Hot Boy)
🚫ផ្លូវហាមឃាត់🚷 ហាមចូល🚳 ប្រយ័ត្នគ្រោះថ្នាក់❌
ស្លាកសញ្ញាមួយដាក់នៅផ្លូវបំបែកជាបី ផ្លូវមួយត្រូវជិះទៅមុខត្រង់ ផ្លូវមួយត្រូវបកត្រឡប់ក្រោយ និងផ្លូវមួយបត់ទៅស្តាំដៃ មានស្លាកសញ្ញាតូចល្មមមួយដាំបង្គោលជាប់នៅក្បែរនោះដាក់ថា <🚫ផ្លូវហាមឃាត់🚷 ហាមចូល🚳 ប្រយ័ត្នគ្រោះថ្នាក់❌>យុវជនម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ ខោស្ព័រ អាវស្ព័រ ជើងវែងដៃ សម្រាប់អ្នកជិះកង់ កំពុងឈប់កង់នៅត្រង់ផ្លូវបំបែកជាបីនេះ កំពុងនឹកគិតថាទៅផ្លូវណា
" ផ្លូវហាមឃាត់? ហេតុអ្វីត្រូវហាមឃាត់? ផ្លូវក្រាលកៅស៊ូម៉ាស្អាត ហើយគ្មានចំណោត ជ្រោះជ្រលង់អីផង គ្រាន់តែជាផ្លូវចូលព្រៃសោះ ហេតុអ្វីត្រូវដាក់ស្លាកហាម?" គេរអ៊ូរង៉ូវៗម្នាក់ឯង គឺចង់ជិះតាមផ្លូវនិងដែរ តែពែលឃើញបម្រាមគឺក៏ជិះហួស តែភ្លាមៗហាក់ដូចជាមានអ្វីម្យ៉ាងទាក់ចិត្តគេឲ្យគេជិះបកក្រោយ ហើយចូលទៅផ្លូវហាមឃាត់មួយនោះ ^តើនឹងមានអ្វីកើតឡើងនៅលើផ្លូវនោះ?^
រាងតូចស្តើងជិះកង់បណ្តើរ គយគន់មើលទេសភាពបណ្តើរ ដោយបន្ថយល្បឿនកង់ តិចៗ ទេសភាពនៅតាមដាងផ្លូវនេះគឺស្រស់ស្អាតត្រជាក់ភ្នែកណាស់ ដែលអ្នកណាៗបានឃើញហើយមិនចង់ត្រឡប់វិញ ភ្លាមគេងាកមកក៏ស្រាប់ឈប់ងក់ ចាប់ហ្វ្រាំងស្ទើរមិនទាន់ នៅពេលឃើញអ្វីម្យ៉ាងនៅតាមផ្លូវ
" កូនចចក? មើលទៅដូចជាវាត្រូវរបួស? ខ្ញុំគួរតែជួយវា!" គិតហើយគេក៏ចុះពីលើកង់ទៅមើលកូនចចកតូចដែលរងរបួសត្រង់ជើង ដេកធ្វើភ្នែកភ្លឹសៗទាំងឈឺចាប់
"កូនចចកតូច ចាំខ្ញុំជួបរុំរបួសឲ្យណា! កុំខ្លាចអី ខ្ញុំមិនធ្វើអីឯងទេ! ឆ្លាតៗ!" គេលើកដៃទាំងខ្លាចតិចៗទៅអង្អែលក្បាលកូនចចកពណ៌សថ្នម កូនចចកមិនបានរើ ឬបម្រាស់ទេ ព្រោះមើលទៅវាស្ទើតែជិតទៅឋានសួគ៌ ឬ បានទៅជួយយមរាជទៅហើយ ដង្ហើមដកសឹងមិនដល់គ្នា ភ្នែកទន់បន្តិចម្តងៗ ស្ទើបិទ ស្ទើបើក
រាងតូចបានរុំរបួសហើយក៏លើកដាក់ឱបនិងទ្រូងនិងដៃម្ខាងទប់កង់ បម្រុងនិងដើរទៅកាន់ម្លប់ឈើ ក្បែរនោះដើម្បីសម្រាក តែគេក៏ស្រែកឮលាន់ហើយនោះកូនចចកកំសត់ទៅម្ខាង ហើយកង់ដួលទៅម្ខាង រាងតូច ឈានថយក្រោយពីរបីជំហានយកដៃខ្ទប់ក ដែលឈឺចាប់ និងកំពុងហូរឈាម។ ក្រឡេកមើលទៅកូនចចកកំសត់ដែល រាងតូចរុំរបួសឲ្យអំមិញមិញ ពេលនេះវាលែងជាកូនចចកកំសត់ទៀតហើយ តែវាកំពុងឈរលិឍមាត់លិឍក លិឍឈាមដែលជាប់និងមាត់របស់វា ហើយខ្លួនរបស់វាក៏កាន់តែធំឡើងម្តងបន្តិចៗ។ វាធំខ្លាំងណាស់ គឺវាធំប៉ុនខ្លាដំបងធំមួយ រោមពណ៌សរបស់វា គឺ សចាំងភ្លឺ កែវភ្នែកសម្លឹងមករាងតូចដែលកំពុងភ័យខ្លាច និងឈឺផ្សារដោយសារស្នាមខាំរបស់វាផងនោះ គេក៏ដួលសន្លប់បាត់ស្មារតី។
YOU ARE READING
🔞Short Novel 🔞🚫
Short Storyប្រជុំរឿងប្រលោមលោកខ្លីៗជាប្រភេទ18+ ជាប្រភេទរឿង🔞 មួយភាគខ្លីៗ សរសេរដោយ : ភីង សូមរីករាយក្នុងការអាន! សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធឬពាក្យពេចន៍មិនសមរម្យ! ប្រិយមិត្តអ្នកអានអាចគាំទ្រខ្ញុំតាមរយៈ ABA : 000453918 Thank you!❤️ ខមិននូវសាច់រឿងប្រសិនបើអ្...