" លោកគ្រូពេទ្យ! ជួយកូនខ្ញុំផងលោកគ្រូពេទ្យ!"
សម្លេងស្រែកហៅពេទ្យឲ្យជួយ លាន់ឮពេញមន្ទីរពេទ្យ ប្តីប្រពន្ធពីរនាក់រួមជាមួយ គ្រូពេទ្យកំពុងរុញអ្នកជំងឺម្នាក់ចូលបន្ទប់សង្គ្រោះបន្ទាន់ មើលទៅអាការៈធ្ងន់ធ្ងរខ្លាំងណាស់!
" សាច់ញាតិសូមរងចាំខាងក្រៅ!"
ទ្វារបន្ទប់សង្គ្រោះបន្ទាន់បានបិទ បន្សល់ត្រឹមអ្នកនៅរងចាំខាងក្រៅយ៉ាងអន្ទះសារ។ មួយសន្ទុះក្រោយមក គ្រូពេទ្យក៏ចេញមក
" លោកគ្រូពេទ្យ តើកូនរបស់ខ្ញុំយ៉ាងម៉េចហើយ?"
" អ្នកជំងឺហូរឈាមច្រើនពេក ត្រូវបញ្ចូលឈាមជាបន្ទាន់! តែពេលនេះលែងអីហើយ!"
" ហ៊ើយ! "
" តើមានរឿងអ្វីបានជាអ្នកជំងឺ អារដៃខ្លួនឯង បែបនេះ? នេះបើបញ្ចូនមកមន្ទីរពេទ្យមិនទាន់ទេ អាចបណ្តាលឲ្យស្លាប់បានណា៎!"
" ប៉ុន្មានថ្ងៃនេះ គេមានអាការៈចម្លែកៗ សួរអ្វីក៏មិននិយាយស្តី ហើយថ្ងៃនេះ មិនឃើញគេទៅសាលា ពេលចូលទៅមើលក៏ឃើញគេបែបនេះ! ពួកខ្ញុំក៏មិនដឹងថាគេមានរឿងអ្វីដែរ? ហិហិ!" សម្លេងស្ត្រីម្នាក់យំខ្សឹបខ្សួល
ស្ត្រីម្នាក់វ័យ40ប្លាយ ត្រូវជាម្តាយ និយាយរៀបរាប់ទាំងអណ្តកអណ្តឺត
" គេអាចមានបញ្ហាផ្លូវចិត្ត! យកល្អ ពេលក្រោយកុំបណ្តោយឲ្យគេនៅម្នាក់ឯងច្រើនពេក!" លោកពេទ្យ ហើយក៏ដើរចេញទៅ
..................
ប៉ុន្មានថ្ងៃមុន~~" Zhan, យើងកុំបែកគ្នាបានទេ? បងមិនអាចរស់ដោយគ្មានអូនបានទេ!" បុរសម្នាក់កំពុងលុតជង្គង់អង្វររាងតូចកុំឲ្យចាកចេញទៅ
"....ពួកយើងមិនអាចរស់នៅជាមួយគ្នាបានទេ! គឺវាមិនអាចទៅរួចទេ! " រាងតូចនិយាយទាំងរកយំ
" ហេតុអ្វីមិនអាច? យើងស្រលាញ់គ្នា! ហេតុអ្វីយើងមិនអាចនៅជាមួយគ្នាបាន?" Yibo និយាយ
" ...តែប៉ាម៉ាក់ខ្ញុំ គាត់មិនព្រមទេ! មួយវិញទៀតតើភ្នែកអ្នកដទៃគេមើលមកយ៉ាងម៉េច? មនុស្សប្រុសស្រលាញ់គ្នា? នៅជាមួយគ្នា រៀបការជាមួយគ្នាបានទេ?" Zhan និយាយទាំងអួលដើម ក
YOU ARE READING
🔞Short Novel 🔞🚫
Short Storyប្រជុំរឿងប្រលោមលោកខ្លីៗជាប្រភេទ18+ ជាប្រភេទរឿង🔞 មួយភាគខ្លីៗ សរសេរដោយ : ភីង សូមរីករាយក្នុងការអាន! សូមអភ័យទោសចំពោះកំហុសអក្ខរាវិរុទ្ធឬពាក្យពេចន៍មិនសមរម្យ! ប្រិយមិត្តអ្នកអានអាចគាំទ្រខ្ញុំតាមរយៈ ABA : 000453918 Thank you!❤️ ខមិននូវសាច់រឿងប្រសិនបើអ្...