ក្មេងតូចអាយុ៦ឆ្នាំឈរមើលទៅហាងទំនើបដែលលក់របស់របរក្មេងដោយស្ងៀមសុខៗក៏មានក្មេងម្នាក់រាងខ្ពស់ជាងបន្តិចចេញមក ហើយសម្លឹងមើលគេដោយចាប់អារម្មណ៍។
"អេ...ឯងឈ្មោះអីដែរ?" ប៊ុនសួរទៅក្មេងតូច ដោយញញឹមអឹមអៀនបែបកម្លោះទាំងដែលខ្លួនជាក្មេងសោះ។
"ឈ្មោះព្រែម" ព្រែមតបទាំងភ្នែកភ្លឹសៗព្រោះនៅជាក្មេងមិនទាន់ដឹងអ្វីនៅឡើយ។
"ហ៊ាប៊ុនណា" ប៊ុន ដោះខ្សែកររបស់ខ្លួនអោយទៅព្រែម ជាខ្សែរកខ្សែរខ្មៅជាក្រណាត់ធម្មតាតែបណ្តោងដូចជាប្រអប់ដែកតូចមួយតែខាងក្នុងបែបជាដាំពេជ្រមួយគ្រាប់ មើលពីខាងក្រៅក៏ដូចជាខ្សែរធម្មតាៗគ្មានតម្លៃទេ។
"អីនឹង?" ព្រែងយកដៃក្តាប់បណ្តោង ទាំងឆ្ងល់ដែលបងប្រុសនោះកំពុងតែពាក់ខ្សែរកអីមិនដឹងអោយគេ។
"អឹម " ប៊ុន អោនមកថើបថ្ពាល់ ព្រែម មួយខ្សឹតទាំងសងខាងដោយព្រែម មិនបានជាបដិសេធអីព្រោះធម្មតាចាស់ៗឃើញគេក៏ថើបគេបែបនេះជារឿងៗហើយហើយនិយាយថាមុខគេមានថ្ពាល់គួរអោយស្រលាញ់។
"ហ៊ាប៊ុន ជាអ្នកណា?" ព្រែម កាច់កសួរគេអត់ស្គាល់មែន មកប្រាប់ឈ្មោះតែគេមិនដែលឃើញមុខផង។
"ហ៊ាប៊ុន អោយខ្សែរកទៅទុកអោយល្អពេលហ៊ាធំនិងអូនពួកយើងនិងរៀបការជាមួយគ្នា"
"រៀបការ ប៊ុននិងព្រែម...សុទ្ធតែជាក្មេងប្រុស" ព្រែមចង្អុលប៊ុន ហើយក៏ខ្លួនឯងដោយឆ្ងល់ទៀតព្រោះម៉ាក់គេប្រាប់ថាបហរុសស្រីនឹងរៀបការបាន តែបងប្រុសនេះប្រាប់ថាពួកគេរៀបការបានតែញាត់ជាប្រុស ខ្លួនព្រែមក៏ជាក្មេងប្រុសដូចគ្នានឹង។
"ព្រែម ហាមស្រលាញ់អ្នកណាផ្សេង ហ៊ា ទៅរកម៉ាក់អោយមកស្តីដណ្តឹងព្រែមសិនណា" ក្មេងប្រុសធំ និយាយរួចក៏រត់ទៅយ៉ាងលឿនវឹងមិនបង្អង់ នៅតែក្មេងប្រុសម៉ាប់ៗនៅឆ្ងល់។
"កូនមកឈរអីទីនេះ អេ ទៅបានខ្សែរ ក អីមកពាក់និង?" ម្តាយព្រែមសួរកូនប្រុស។
"មានបងប្រុសម្នាក់អោយ"
"អូ ហើយមានអរគុណគេឬនៅ?"
"នៅ" ព្រែម និយាយទាំងបូចមាត់ស្រួច។
"អៅ មិចក៏ចឹងកូន?"
"អូ នោះជាបងប្រុសម្នាក់នោះ" ព្រែម ចង្អុល ក្មេងប្រុសដែលមុខមាត់ដូចមិញនេះនៅក្នុងហាងកំពុងតែរើសរបស់របរដែលត្រូវចិត្តរួចក៏ទៅរកដើម្បីអរគុណ ដែលអោយខ្សែរកមកគេ។
"ហ៊ាសូមអរគុណ" ព្រែម ទៅចុចស្មារបស់ក្មេងប្រុសរួចពោលពាក្យអរគុណទៅ។
"អេ ខ្ញុំចង់បានមួយនេះ" វីន ក៏និយាយទៅកាន់មនុស្សជំនិតឪពុកដោយចង្អុលទៅព្រែម និងបិុចថ្ពាល់ទន់ៗ។
"អ្នកប្រុសនេះមនុស្សទេមិនមែនតុក្តតា ទេអ្នកប្រុស"
"ហឹស ចង់បាន កូននំប៉ាវ នេះ" វីន ធ្វើមុខមិនពេញចិត្តរួចក៏អោបព្រែម ជាប់ បញ្ជាក់ថាគេចង់បាន។
"ដកដង្ហើមមិនរួចទេ ហឹកៗ" ព្រែម រកយំពេលត្រូវ អោបយ៉ាងតឹង ទើបវីនព្រម លែងព្រែមសិន។
"អេ វាចេះយំដែរ" វីនយកប្រាមដៃចុចថ្ពាល់ព្រែម វីឯ មនុស្សជំនិតឪពុកគេវិញចង់យកក្បាលទៅបោកនិងជញ្ជាំងអោយណាណីទេ។
"អូ ព្រែម" ម្តាយព្រែម ឃើញកូនយំពីចំងាយក៏រត់មកបីទៅ ហើយវីនមិនសុខចិត្តគេចង់បានព្រែមទៅ តែគេនៅតូចមិនអាចឃាត់មនុស្សស្រីដែលបីក្មេងចេញទៅ បូករួមទាំងមនុស្សជំនិតឪពុកចាប់គេជាប់ទៀត។
"អេ យើងចង់បានកូននំប៉ាវនោះ យើងចង់បាន កុំអោយគេយកទៅ"
"អ្នកប្រុសនោះជាកូនមនុស្សទេ មិនមែនតុក្តតា ទេ" វីន ក្តៅក្រហាយមិនសុខចិត្តតែគេនៅតែទារចង់បានកូននំប៉ាវ ដែលមានមុខមាត់ដូចតុក្តតាគួរអោយស្រលាញ់នោះតែត្រូវស្រីម្នាក់យកទៅបាត់។
រីឯប៊ុនវិញពេលត្រឡប់មកវិញក៏មិនឃើញកូនក្រមុំគេទេ ក្មេងពីរនាក់នេះក៏ធ្វើមុខដូចពិភពលោកបាក់បែកទាំងពីរហើយ។
