Episode12: ខឹង
+សូមអភ័យទោសចំពោះពាក្យពេចន៍មិនសមរម្យ⚠️
បន្ទាប់ពីគិតលុយរួចរាល់ពួកគេក៏ជិះឡានត្រឡប់ទៅវិញគឺមើលទៅពួកគេក៏ចុះសម្រុងល្អណាស់ដែរតែគ្រាន់តែមាត់ដាចរៀងខ្លួននឹងខុសពីអ្នកដទៃដែលគេជិតរៀបការ តាមធម្មតាអ្នកដែលគេជិតរៀបការយ៉ាងក៏ហៅគ្នាអូនបងដែរតែនេះ និយាយដូចមិត្តភ័ក្តិធម្មតាព្រោះគេជាមហាមិត្តគ្មានពីរ។សង្ឃឹមថាតទៅពួកគេអាចនឹងប្តូរទម្លាប់មួយនេះចេញទៅចុះ។
ឈានចូលមកដល់ថ្ងៃថ្មីជុងហ្គុកគេងជាមួយថេយ៍ដដែលប៉ុន្តែយប់មិញ ថេយ៍មិនដឹងជាកើតអីទេគេចង់គេងឱបនាយទើបពួកគេគេងឱបគ្នាមួយយប់ពេញ។ម៉ោង៦:០០នាទីព្រឹកជុងហ្គុកបានភ្ញាក់មុនថេយ៉ុងទៀតហើយព្រោះគេទៅប្រញ៉ាប់ទៅក្រុមហ៊ុនព្រឹកនេះ។ នាយទាញដៃអ្នកដែលឱបខ្លួនយឺតៗរួចថ្នមៗវិញចំណែកខ្លួនរៀបចំខ្លួនឈ្លៀតរៀបសំលៀកបំពាក់ឲ្យថេយ៉ុងមួយសំរាប់ដាក់លើគ្រែឲ្យគេដូចគ្នា។
“ថ្ងៃនេះឯងភ្ញាក់លឿនម្ល៉េះ?” ថេយ៍ងើបពីគ្រែទាំងញីភ្នែកសួរទៅអ្នកដែលកំពុងពាក់ក្រវាត់ក។
“យើងត្រូវប្រជុំ ប៉ាថាថ្ងៃនេះយើងជាអ្នកឡើងបទបង្ហាញ”
“មិនជូនយើងទៅរៀនទេឬ?”
“ក្រោកមកងូតទឹកឲ្យលឿនទៅ” ថេយ៍ឮហើយក៏ប្រញ៉ាប់ចូលបន្ទប់ទឹក រួចទុក្ខធុរៈក៏ចេញមកវិញទាំងអាវឃ្លុំនៅនឹងខ្លួន។“ខោអាវនៅគ្រែ” ជុងហ្គុកកំពុងអង្គុយគងទាក់ខ្លានៅកៅអីម្ខាង។ថេយ៍ឮហើយក៏យកមកផ្លាស់រៀបចំកាតាបទៅរៀន។
ជុងហ្គុកជូនថេយ៉ុងដល់សាលារួចទៅក្រុមហ៊ុន។នាយសង្ហាបោះជំហានចូលទៅខាងក្នុងអាយុទើបតែ២២ឆ្នាំប៉ុន្តែគេអាចយល់ពីការងារក្រុមហ៊ុនយ៉ាងងាយស្រួល។ នាយឡើងបទបង្ហាញលើកដំបូងធ្វើឲ្យដៃគូសហការរបស់ប៉ាគេពេញចិត្តគេយ៉ាងខ្លាំង ជុងហ្គុកបន្តធ្វើការរហូតដល់ម៉ោងថ្ងៃ១១ត្រង់ ក៏ឈ្លៀតទូរស័ព្ទទៅថេយ៉ុងសួរគេថាចង់ញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាឬអត់?ចម្លើយគឺអត់។ ដល់ម៉ោង៥ ជុងហ្គុកទៅទទួល ថេយ៉ុង ចេញពីសាលា។ ក៏ឈ្លៀតចូលទិញរបស់ខ្លះ
YOU ARE READING
🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]
FanfictionTaehyung X Jungkook(jk top) មិនមែនជាស្នេហាប៉ុន្តែលើសពីមិត្តភាព។ ជាមិត្តភក្តិជិតស្និទ្ធនិងគ្នា តែបែជាចាស់ទុំរៀបចំផ្សំផ្គុំទៅវិញ!!តើនឹងមានរឿងអ្វីកើតឡើង??