Episode 14: យើងមិនទាន់អស់ចិត្តទេសុំមួយដៃទៀត
ថ្ងៃថ្មីក៏បានមកដល់គឺជាថ្ងៃដែលស្រស់ស្រាយបំផុតសំម្រាប់គូរស្វាមីភរិយាដែលទើបនឹងរៀបការហើយតែខុសស្រឡះពីមួយគូរនេះ គឺព្រឹកឡើង ថេយ៉ុង ងើបពីលើគ្រែរត់សំដៅទៅបន្ទប់ទឹកយ៉ាងលឿន។
«អ៊ួក អ៊ួក!!!»
ថេយ៉ុងក្អួតដាក់ចានបង្គន់មើលទៅមិនមែនស្រួលនោះទេ!!!ទេប៉ុន្មានថ្ងៃហ្នឹងគេកើតអីឲ្យប្រាកដ??ចេះតែក្អួតមិនឈប់ទាល់តែសោះ តែបើបានរបស់ញ៉ាំនិងរបស់ជូៗឲ្យច្រើនៗគឺមិនអី?ឆ្ងល់!«ងើបមិនដាស់ឯងសោះ»
ជុងហ្គុក ងើបមកទ្រេតទ្រោតបន្តិចព្រោះយប់មិញមិនសូវបានគេងដោយសាររាងតូចងើបក្អួតទាំងយប់។នាយងើបដើរទៅមើលរាងតូចនៅបន្ទប់ទឹក។«ឯងយ៉ាងម៉េចហើយ!!យើងថាទៅពេទ្យវិញល្អជាង» ជុងហ្គុកដើរមកអង្អែលខ្នងរាងតូចបន្តិចមើលទៅគេដូចខ្សោះណាស់។
«អឹម!!ក៏ល្អ តែយើងឃ្លានហើយ»
«ចាំយើងទៅយកឲ្យ!!ទើបតែរៀបការបានមួយថ្ងៃវេទនាម្ល៉េះទេ» ជុងហ្គុក ញីស្លឹកត្រចៀកទាំងមិនអស់ចិត្ត ទើបតែការយប់មិញសោះមកឈឺបែបនេះ ក៏នាយមិនស្រណុកខ្លួនដែរ។
«បិទមាត់ គ្រាយើងហើយយករបស់ញ៉ាំឲ្យយើងបន្តិចមក» ជុងហ្គុក ក៏គ្រារាងតូចទៅលើគ្រែវិញ។
«យើងទៅហើយ»
«ឈប់!!!មោនែស៎សិន»
«យ៉ាងម៉េចហែស៎» នាយក៏ទៅជិតប្រពន្ធ
«ឱនក្បាលមក» ជុងហ្គុកក៏ធ្វើតាមទាំងចម្ងល់។
«ជុប!!! ផាច់!!! បានហើយទៅៗ» ថេយ៉ុង ថើបនាយមួយខ្សឺតរួចក៏វាយក្បាលនាយមួយដៃលេង!!(វាយលេង)
«អាថេយ៍ឡប់!!ឯងមកថើបយើងហើយវាយក្បាលយើងចឹងឬ??» ជុងហ្គុក នាយស្ទាបក្បាលមើលទៅឈឺគួរសម។
«ទះដើម្បីមិត្តភាព» ថេយ៉ុងតបទៅនាយទាំងញញឹមដាក់នាយ គោលបំណងគឺញញឹមចង់ឌឺនាយ។
«បើយើងអុកបាក់គ្រែកុំបន្ទោសយើងឲ្យសោះ» ជុងហ្គុក
«បានហើយទៅយកទៅ😒» ថេហ្យុង
«អឺ!!» ជុងហ្គុកថាហើយក៏ដើរទៅយករបស់ញ៉ាំឲ្យ ថេយ៉ុង។
5នាទីក្រោយមក ជុងហ្គុក ក៏កាន់ថាសអាហារមួយថាសធំតែម្តង មើលទៅដូចដឹងចិត្តប្រពន្ធដល់ហើយរកឯណាបាន។
ESTÁS LEYENDO
🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]
FanficTaehyung X Jungkook(jk top) មិនមែនជាស្នេហាប៉ុន្តែលើសពីមិត្តភាព។ ជាមិត្តភក្តិជិតស្និទ្ធនិងគ្នា តែបែជាចាស់ទុំរៀបចំផ្សំផ្គុំទៅវិញ!!តើនឹងមានរឿងអ្វីកើតឡើង??