🧸បង្ខំការប៉ះមហាមិត្ត💗_1_

13.8K 840 15
                                    

Episode 1: ស្នេហារន្ទះបាញ់

នៅមហាវិទ្យាល័យមួយនាទីក្រុងសេអ៊ូល មានមិត្តបីនាក់កំពុងគៀកស្មាគ្នាដើរសំដៅទៅរកកន្លែងញ៉ាំអី ព្រោះម៉ោងនេះជាម៉ោងសម្រាក មើលទៅពួកគេពិតជាស្រឡាញ់គ្នាណាស់ តែ......តែអ្វី???? ។

«ជុងហ្គុក ជីមីន ចង់ញ៉ាំអីយើងប៉ាវ ពួកឯង» សំឡេង ក្មេងប្រុសម្នាក់បានបន្លឺឡើង ហីយ៉ា!!! នេះគេសាច់សរមត់រលោង មិនមែនសង្ហាទេគឺថាស្អាតទៅវិញ ប៉ុន្តែក្នុងក្រុមបីនាក់គេនឹង គ្មានអ្នកណាមិនស្អាតឡើយ ពេញមួយមហាវិទ្យាល័យគឺសុទ្ធតែជ្រួលជ្រើមលើសម្រស់ពួកគេទាំងបី តែ...មានតែម្នាក់គត់ដែលសង្ហា ពីរឯនាក់ទៀតអាចថាស្អាតបែប
ខ្យូតៗ។ គេមានឈ្មោះថា គីម ថេយ៉ុង សម្រស់វ៉ាដាច់ពេញមហាវិទ្យាល័យ។

«អា!! ចឹងតើបានមេឃរកភ្លៀង ថេប៉ាវពួកយើងសោះ» គេមានរាងតូចសាច់រលោងៗដូចតែអ្នកខាងលើដូចគ្នា។ គេឈ្មោះថា ផាក ជីមីន លួចក្រាស់សិស្សច្បង មីន យ៉ុនហ្គី ។

«មែនហើយជីមីន ថ្ងៃនេះប្រហែលជាពុលខ្យល់ហើយមើលទៅ» គ្មានអ្នកណាក្រៅពីកំលោះសង្ហាយើងទេ គេមានឈ្មោះថា ចន ជុងហ្គុក ជាមិត្តភក្តិ ដ៏ជិតស្និទ្ធរបស់រាងតូចទាំងពីរ អាចថាបេះមិនចេញ។

«កុំនិយាយច្រើន យើងលែងប៉ាវពួកឯងឥឡូវហើយ ស៊ាំពួកឯងណាស់ បានយើងប៉ាវហើយចាត់ទុកថាសំណាង ដើររកទៅលើលោកនេះបើមានពីរ» ថេយ៉ុង ហេតុអ្វីថាគេថាគ្មានពីរ? ប្រាកដណាស់ថាគេញ៉ាំបាយមិនដែលប៉ាវមិត្តភក្តិ ហើយថែមទាំងជាមិត្តជិតស្និតទៀត។ ( ហេតុផលនោះគឺគេ គំរិះ )

«បងស្រី!!!!បាយឆាគីមឈីបីចាន ដាក់ឲ្យលឿនមកបងស្រី» ថេយ៉ុង

«ចាស៎ ចាស៎ លឿនហើយ ៗកុំតឿនពេកទៅមើល ចាំបងស្រីដាក់ឲ្យ» អ្នកលក់

បន្ទាប់ពីបានបាយហើយ ថេយ៉ុង ជីមីនជុងហ្គុក អង្គុយជិតគ្នាដោយ រាងក្រាស់អង្គុយខាងមុខ ថេយ៉ុង និង ជីមីន ។

«អេក៎!!!!ជីមីន សិស្សច្បងរបស់ឯងហ៎ ឆាប់ទៅញ៉ែទៅ» អ្នកណាក៏ដោយមិនដឹងថា ជីមីន ក្រាស់សិស្សច្បងនោះតែដឹងតែ មិត្តភក្តិរបស់គេទេ ។

«ញ៉ែក្រាស់មិនបានចាប់ធ្វើប្តីឲ្យទាស់តែបាន» ជីមីននិយាយរួចក៏កាន់ចានបាយទៅជិត សិស្សច្បងគេដែលកំពុងអង្គុយឆ្គិះបាយតែឯង ដោយទុកឲ្យ ថេយ៉ុង និង ជុងហ្គុក អង្គុយញ៉ាំបាយជាមួយគ្នាចាំមើលផងដែរថា ជីមីន ញ៉ែបានឬមិនបាន។

🧸បង្ខំការប៉ះមហាមិត្ត💗[Complete✓]Donde viven las historias. Descúbrelo ahora