PART 7 : ប្រុសព្រាន!!!

5K 372 3
                                    

ក្រោយមកទៀតជុងហ្គុកក៏ទៅរៀបចំខ្លួនដើម្បីទៅមើលសណ្ឋាគារបើមិនអញ្ចឹងទេគ្មានអ្នកណាអាចចាត់ចែងបានទេបើមានភ្ញៀវធំៗមកអីត្រូវការនាយទៅជួយរាក់ទាក់បន្ថែមប៉ុន្តែមិនបានទៅម្នាក់ឯងទេលោកតាឲ្យទៅហៅថេយ៉ុងផងមិនឲ្យនៅផ្ទះបែបនេះទោះទើបមានរឿងមិញៗនេះក៏ដោយខឹងគ្នាស្អីទុកមួយឡែកសិនទៅសំខាន់ការងារ ។
** ក្រាក ** ទ្វាបើកដោយដៃក្រាស់មិនបានគោះមុនឲ្យអ្នកខាងក្នុងដឹងទេមានឯណាក្រាស់សិតសក់ហោះមក ** ផូស ** ត្រូវថ្ងាសរបស់នាយមិនឈឺទេព្រោះក្រាស់តូចមិនអាចធ្វើឲ្យឈឺបានទេប៉ុន្តែក៏មិនពេញចិត្តដែរ ។

" ឯងចង់សងសឹកយើង? " ជុងហ្គុក

" មិនបានចង់ទេ..តែដៃអ្នកបញ្ជា " ថេយ៉ុងនិយាយធ្វើដូចគ្មានរឿងអ្វីកើតអញ្ចឹងហើយក៏ងាកមុខចេញពីនាយមិនចង់ឃើញទេកំពុងមួមៅរឿងមិញមិនទាន់បាត់ផងមករកស្អីទៀតទេ ។

" ទៅធ្វើការឆាប់ឡើង " នាយចូលទៅទាញដៃមកប៉ុន្តែត្រូវថេយ៉ុងក្រវាសចេញទាំងមុខក្រញូវទោះនាយខំទាញម្ដងទៀតក៏នៅមិនព្រមដែរក្បាលរឹងដល់ហើយកូននឹងបានត្រូវទៀតឥឡូវហើយសង្ស័យហាស៎ ><
ដោយអស់វិធីនាយក៏សម្រេចចិត្តលើកលីយកទៅតែម្ដងបើមិនធ្វើបែបនេះទេគ្មានបានចេញទៅណារួចទេនៅចចេសជាមួយគ្នានៅនឹងឯង ។

" ដាក់យើងចុះអាឆ្កួត..មិនទៅទេៗ " នាយតូចរើផងវៃផងមានចាប់បោចសក់នាយទៀតប៉ុន្តែគ្មានបានផលទេជុងហ្គុកសុខចិត្តឈឺមួយភ្លែតសិនមកដល់ឡាននាយទម្លាក់ចុះមួយទំហឹងតែម្ដងរួចក៏ទាញទ្វាឡានបិទឡើងលាន់ ~,~ ពេលថេយ៉ុងរកបើកនាយក៏ចាក់គន្លឹះទ្វាឡានជិតទាញខ្សែក្រវ៉ាត់មកពាក់ឲ្យរួចក៏បើកចេញទៅដោយល្បឿនលឿនបំផុតនាយតូចឡើងភ័យអស់ហើយជិះលឿនម្លឹងៗចង់ស្លាប់ឬយ៉ាងម៉េចនេះ ។

" ខ្លាចស្លាប់ឬ? "

" អ្នកណាមិនខ្លាចយើងមិនទាន់ស្គាល់រសជាតិស្នេហាផង..បើកយឺតៗទៅប្រកាច់ងាប់មែនហាស៎? " និយាយទាំងពេបមាត់ផងអីផងគ្នាមិនទាន់មានស្នេហាម្ដងផងមកបើកឡានលឿនៗឲ្យភ័យខ្លួនអស់ដឹងទេថាមនុស្សខ្លាចស្លាប់ប៉ុណ្ណា >< ជុងហ្គុកលឺហើយសើចដើមករបន្តិចទើបបន្ថយល្បឿនវិញរហូតមកដល់កន្លែងធ្វើការរបស់ពួកគេ ។
ឡានទុកកន្លែងចតត្រឹមត្រូវហើយពួកគេក៏ចូលទៅខាងក្នុងសណ្ឋាគារដើម្បីទៅពិនិត្យការងារចំពេលនោះក៏មានភ្ញៀវម្នាក់មកចង់រកបន្ទប់ស្នាក់នៅមួយរយៈសិនទើបបុគ្គលិករៀបចំឲ្យប៉ុន្តែក៏បានដើរមកជួបគ្នាប្រុសម្នាក់នោះក៏ស្គាល់គ្នាជាមួយថេយ៉ុងដែរ ><

🔞អ្នកហ្វឹកហាត់ការងារ🔞( Completed✔️ )Where stories live. Discover now