#គ្រាប់ពេជ្របេះដូង ភាគទី០៧
រីករាយក្នុងការអាន✨ឆ្វាច់!! ច្រេង!! ចម្រៀកវិនាទីនោះ ជំនួសឱ្យការឈឺចាប់នៅលើរាងកាយ ស្នូរសម្លេងដាវបែរបន្លឺឡើងជាប់គ្នា ព្រមនឹងដំណក់ឈាមខ្ទាតមកប៉ះរាងកាយនិងពេញរង្វង់មុខរបស់ឈីងអឺ។
ឈាម... ក្លិនឆ្អាបឈាមសាយភាយឱ្យរសាត់ពេញខ្យល់អាកាស ព្រមនឹងបេះដូងដែលឈប់លោតមួយខណះ អារម្មណ៍នាងពេលនេះមិនបាននៅក្នុងខ្លួននោះទេ នាងគិតថាជីវិតនាងគឺត្រូវបញ្ចប់នៅថ្ងៃនេះហើយ វិនាទីបើកភ្នែកមកប្រទះឃើញរាងកាយមនុស្សប្រុសឈុតខ្មៅដែលជាឃាតករជាច្រើននាក់ដេកដួលនៅលើដីដោយអាការះដង្ហក់ខ្យល់ ឈាមហូរចេញតាមមុខរបួសដោយភាពវេទនា រួមជាមួយសេចក្ដីស្លាប់កំពុងឆក់យកជីវិតពួកគេម្ដងម្នាក់ៗត្រឹមមួយប្រពិចភ្នែក។
«នេះ...នេះ...» បបូរមាត់ស្ដើងបញ្ចេញសំនៀងទាំងត្រដិត រាងកាយញ័រទទ្រើក ខួរក្បាលច្របូកច្របល់ដល់ថ្នាក់លើកដៃរឹតទ្រូងតិចៗទន់កាយចង់សន្លប់ ក្នុងចិត្តភិតភ័យមិនទាន់បាត់ កែវភ្នែកមិនអាចដកចេញពីហេតុការណ៍ទាំងនេះបាន មាត់ក៏ញ័រប៉ប្រប់..
សម្លាប់ចោលអស់ហើយ មនុស្សម្នាក់នេះកាចសាហាវណាស់ ព្រះអើយ...គេម្នាក់នេះជានរណា? ហេតុអីក៏ថ្វីដៃប្រយុទ្ធអីក៏សាហាវបែបនេះ??