#DreamsOfTheDualRealms
| ភាគទី០១ ~ ភារកិច្ចនិងការចាញ់ឈ្នះ |យុគសម័យកាលរាជវង្សថាងជា សម័យកាលដែលរុងរឿងសម្បូរសប្បាយអាណាចក្រធំទូលាយមានការគ្រប់គ្រងត្រឹមត្រូវ ជាប្រទេសអ្នកមាននិងប្រកបដោយអានុភាពបំផុតមួយក្នុងពិភពលោក អាចនិយាយបានថាជាសម័យរុងរឿងបំផុតរបស់ប្រទេសចិន។ ក្នុងកំឡុងដើមសម័យកាលទទួលជោគជ័យក្នុងការបង្កើតយុទ្ធសាស្ដ្រគ្រប់គ្រងដែលមានប្រសិទ្ធភាពនិងស្ថិរភាពយ៉ាងពេញលេញក្នុងទូទាំងអាណាចក្រប្រទេសជាតិចម្រើនរុងរឿងលើគ្រប់ផ្នែក ទាំងផ្នែកសេដ្ឋកិច្ច សង្គម សិល្បៈ អក្សរសិល្ប៍ និងទំនាក់ទំនងអន្ដរជាតិ បានទទួលការលើកតម្កើងថាជាយុគមាសនៃរបបសក្ដិភូមិនិងជាយុគមាសនៃអក្សរសិល្ប៍។
រាជវង្សថាងមានរាជធានីនៅឆាងអានដ៏ធំមហិមា ជញ្ជាំងថ្មដ៏ធំសម្បើមមួយដែលលាតសន្ធឹងពី១២ដល់១៦ម៉ែត្រ ជញ្ជាំងបរិវេណរត់សរុបចំនួន២៥.៧ គីឡូម៉ែត្រជញ្ជាំងត្រូវទម្លាក់ដោយច្រកទ្វារទីក្រុងចំនួន១២។ នៅគ្រប់ច្រកទ្វារនីមួយៗមានច្រកទ្វារបីមានទៅដោយឈ្មួញមកពីគ្រប់ទិសទីគ្រប់ស្រុកខេត្តទាំងផ្លូវគោកផ្លូវទឹកទាំងអស់មកជួបជុំគ្នារកសុីលក់ដូរផងដែរ។ ក្រៅពីនេះក៏មានរាជវង្សានុវង្ស គ្រួសារនាមុឺនមុខមន្រី្ត ប្រជារាស្រ្ត សាមញ្ញនិងអ្នកជំនួញផ្សេងៗក៏រស់នៅក្នុងក្រុងឆាងអានមានទីតាំងស្ថិតនៅក្នុងខេត្តសានសុីត្រូវបានគេស្គាល់ថាជាច្រកខាងកើតនៃផ្លូវសូត្រ ហេតុនេះហើយទើបក្លោងទ្វាររាជធានីទាំងអស់តែងតែមានទាហានយាមកាមតឹងរុឹងប្រចាំការត្រួតពិនិត្យមនុស្សនិងឆែកឆេររាល់របស់របរក្បួនរទេះដែលឆ្លងកាត់ចេញនិងចូលក្នុងរាជធានីផងដែរ។
សេះបោលយ៉ាងលឿនឆ្លងកាត់ខ្លោងទ្វាររាជធានី បុរសឯកសណ្ឋានពណ៌ខ្មៅ១០នាក់ជិះសេះតាមក្រោយដោយមានមេដឹកនាំបុរសសង្ហារឈុតឈុតអាវក្រាំងពេញរួមជាមួយនឹងសេះពណ៌ត្នោតសំណព្វរបស់គេផងដែរ។
អៀវ!!! សំលេងសេះបន្លឺឡើង ជើងសេះចាប់ផ្ដើមឈប់ស្ងៀម ធូលីដីពណ៌លឿងដែលហុយអម្បាញ់មិញក៏រសាត់បាត់ទៅ ពួកគេឈប់នៅមុខខ្លោងទ្វារដំណាក់ដ៏ធំស្កឹមស្កៃមួយដែលមានទ្វារយ៉ាងធំនោះ បរិវេណនេះត្រូវបានហុំព័ទ្ធដោយជញ្ជាំង ផ្ទៃដី២គីឡូម៉ែត្រការេហើយស្ថិតនៅខាងលិចឈាងខាងលិចទីក្រុង។
ក្រោយពីធ្វើដំណើរផ្លូវវែងឆ្ងាយបំផុតពីច្រកទ្វារសន្តិភាពមានប្រវែង៥.៤គីឡូម៉ែត្រតាំងពីក្នុងរាជធានីមកដល់កន្លែងអស្ចារ្យដែលមនុស្សទូទាំងនគរបានស្គាល់ដោយមានស្លាកធំមួយដែលចម្លាក់អក្សរពណ៌មាសមានឈ្មោះថាជា 'ព្រះបរមរាជវាំងវាំងសួយឬអ៊ូយាំងឬសុីហ្គុង(វិមានខាងលិច)' ។
រាងកាយមាំខ្ពស់ មុខមាំស្រស់សង្ហាដែលអាចទាក់ទាញចិត្តមនុស្សស្រីដែលគ្រាន់តែឃើញជាលើកដំបូងភ្លាមៗ សូម្បីតែសក់ខ្មៅរលោងស្រិលរបស់គេក៏វែងរលោងសិតយ៉ាងមានរបៀបរលូនហាក់ដូចជាទឹកជ្រោះបានលើបួងឡើង ដៃកាន់ដាវវែងរលោងស្រិល ដែលអាចបញ្ជាក់ពីមានឥទ្ធិពលមិនធម្មតា កាយវិការរឹងមាំសមជាបុរសធ្វើអោយរូបភាពមួយនេះស្រស់ស្អាតដូចជាគំនូរដែលគូរដោយវិចិត្រករថ្វីដៃល្អក្នុងក្រសែភ្នែកអ្នកមើល ព្រោះផ្ទៃមុខសង្ហាស្ដែងពីភាពកំណាច ទាស់តែម៉្យាងដែលបបួលអោយមានអារម្មណ៍ថាចង់រត់គឺទឹកមុខខ្មៅងងឹតមិនរាប់ញាតិរបស់គេនិងទឹកមុខមានអំណាចគួរឲ្យរអា។
រាងក្រាស់ចុះពីលើសេះសំណព្វរបស់ខ្លួន ព្រមទាំងយាងដំណើរស្វាហាប់ឈានជំហានវែងមួយៗចូលទៅក្នុងដោយមានអមដោយមនុស្សជំនិតរបស់ទ្រង់ប្រហែលបីបួននាក់ដើរតាមពីក្រោយចូលទៅកណ្ដាលព្រះរាជវាំងឆ្លងកាត់ទ្វារវាំងពណ៌មាសជាច្រើនផ្ទាំងនិងទស្សនិកភាពខាងក្នុងរាជវាំងដែលមានសួនអធិរាជនៅមាត់ទឹកនិងកន្លែងផេ្សងៗទៀតដែលទុកឲ្យខ្សែស្រឡាយរាជវង្សមកកម្សាន្ដលេងដើររហូតដល់ដំណាក់ព្រះរាជាអមដោយសំឡេងស្រែកប្រកូកប្រកាសចេញពីលោកអាមាត្យដែលកំពុងឈរយាមនៅខាងក្រៅមាត់ទ្វារចេញចូលនៃដំណាក់៖
«ព្រះអង្គម្ចាស់ឈឹងយាងមកដល់ហើយក្រាបទូល!!»
«ក្រាបថ្វាយបង្គំព្រះបិតា!!» ព្រះអង្គម្ចាស់ជួយឈឹងឈរទម្លាក់ខ្លួនក្រាបថ្វាយបង្គំរួមលុតជង្គង់ធ្វើការគោរពដល់មកកាន់ទ្រង់ដែលជាព្រះអធិរាជដែលប្រថាប់ខ្ពស់លើកៅអីនាគនិងតុឈើធំមួយដែលមានឯកសារនិងជក់ក្នុងដៃ។
«ឆាប់ក្រោកឡើងមកបុត្រ!! ខេះៗៗ អង្គុយចុះមក» សំលេងក្អកមិនឈប់របស់ស្តេចហ្វូជុន ព្រមទាំងងើយមុខឃើញបុត្រឈរឲ្យជ្រងោត្រង់ខ្លួនភ្លឹង ទ្រង់ក៏ទម្លាក់ជក់ក្នុងដៃចុះ ពេលអង្គម្ចាស់ទី២យាងមកអង្គុយលើកៅអីជិតនោះ។
«បិតាគួរតែថែរក្សាសុខភាពឱ្យបានល្អ!!»
«បិតាមិនអីនោះទេ បុត្រធ្វើដំណើរទៅការពារនៅព្រំដែនខាងជើងរាជធានីធ្វើអោយបុត្រលំបាកមិនតិចទេ បិតាក៏ឃើញថាច្រើនឆ្នាំមកនេះបុត្រកសាងគុណសម្បត្តិដល់ប្រទេសជាតិមិនតិចទេ!!មែនហើយ បិតាគួរតែមានអំណោយពិសេសដល់បុត្រទើបបាន!» ព្រះអង្គនិយាយយ៉ាងវែងអន្លាយលួចសរសើរបុត្ររបស់ខ្លួនដែលពិបាកនឹងលាក់បាំង។
«បុត្រគ្រាន់តែធ្វើតាមតួនាទីតែប៉ុណ្ណោះ!! ព្រះបិតាមានការអ្វីជាមួយបុត្រឬ?» បុរសសង្ហារដែលមានងារជាអង្គម្ចាស់ឆ្លើយតបយ៉ាងរលូន ហើយក៏លើកចិញ្ចើមសួរព្រោះទទួលបានសំបុត្រកោះហៅតាំងពីមកដល់ឆាងអានយប់មិញ។
«ដំណឹងអំពីស្បៀងអាហារកងទ័ពនៅគួងយៀន ស៉ើបដល់ណាហើយ?» អ្នកជាបិតាសួរយ៉ាងតានតឹង
«អ្នកដឹកជញ្ជូនស្បៀងត្រូវបានគេសម្លាប់អស់យប់មិញ បុត្រក៏បានទៅចាប់ខ្លួនមន្រ្តីឃ្លាំងមើលកងការពារស្លាបមាស បុត្របានទៅឆែកឆេរតាមលំនៅដ្ឋានរបស់គេ តែគ្មានដានតម្រុយនោះទេ...»
គេនិយាយបង្ហើរនិងជ្រិមភ្នែក ទោះរកដានមិនទាន់ឃើញតែក៏មិនបានមានន័យថាគេនឹងចុះចាញ់ងាយៗទេ។
មួយរយៈនេះស្បៀងសម្រាប់កងទ័ពដែលដឹកជញ្ជូនមកមានបញ្ហា មានអ្នកលួចរំដោះចេញពីស្បៀងកងទ័ពលេបយក១ភាគ១០ បុគ្គលដែលពាក់ព័ន្ធសុទ្ធសឹងសម្លាប់បំបិទមាត់ តែជាករណីមិនបន្សល់ទុកដាន មើលទៅអ្នកនៅពីក្រោយខ្នងលេងដៃធ្ងន់យ៉ាងនេះ។
«បុត្រនឹងប្រញាប់ចាត់ចែងរឿងនេះ បិតាកុំព្រួយព្រះទ័យអី កងទ័ពធ្វើសង្រ្គាមបង្ហូរឈាមនៅព្រំដែន ពួកជញ្ជក់ឈាមបែរជាសុីផឹកសប្បាយនៅទីនេះ ដរាបណាបុត្រនៅមានជីវិត បុត្រនឹងរកការពិតដោយខ្លួនឯង» ក្នុងឋានៈជាមេបញ្ជាការជួឈឹងនឹងដោះស្រាយហើយវែកមុខរកពួកជនក្បត់ឲ្យបាន។
«ល្អៗ បិតានៅមានភារកិច្ចមួយទៀតសម្រាប់បុត្រ បុត្រប្រហែលជាបានដឹងខ្លះៗហើយថានៅក្នុងកំណត់ត្រាសុីនយូជឺ កាលស្តេចស៊ូយ៉ានៅមានព្រះជន្មបានបន្សល់នូវកំណប់ទ្រព្យនិងគ្រឿងអាវុធដ៏មហាសាលមួយ អាថ៌កំបាំងរបស់វាទាក់ទងទៅនឹងផ្លាកបញ្ជាអធិរាជដែលបានបាត់ កូនសោរដ៏សំខាន់និងផែនទីការពារ!! យើងបានបញ្ជាគិញសម្ងាត់រាប់រយរាប់ពាន់នាក់សុទ្ធតែបាត់ដំណឹង!!»
«ព្រះបិតាចង់មានន័យថាផ្លាកបញ្ជាអជិរាជជាផ្លាកបញ្ជាសំខាន់បំផុតសម្រាប់ព្រះរាជាក្នុងការគ្រប់គ្រងទឹកដីនិងបញ្ជាសម្តេចទាំងអស់ ប៉ុន្តែផ្លាកបញ្ជាត្រូវបានបាត់ក្រោយសង្រ្គាមរាជវង្សសួយមកម្ល៉េះ!!»
ចឹងមិនយូរនេះទេ អាថ៌កំបាំងមួយនោះនឹងភាពចលាចលនៅក្នុងនគរ ជាពិសេសក្នុងជួររាជការនិងពិភពគុណជាមិនខាន ប៉ុន្តែតាមមើលអំណាចគ្រប់ទិសទីប្រាកដជាលោភលន់អាចនឹងមានសកម្មភាពស្វែងរកផ្លាកបញ្ជានោះ ហើយបើអ្នកណាមានផ្លាកបញ្ជាមួយនេះនឹងក្លាយទៅជាអ្នកគ្រប់គ្រងដែនដីបន្ទាប់!!
«ត្រូវហើយជួឈឹង ចុះបុត្រគិតថាខ្លួនឯងមានសមត្ថភាពស្វែងរកផ្លាកបញ្ជានោះហើយនិងជួយសម្រេចនូវអាថ៌កំបាំងនេះដែរទេ?!!»
«បិតាទុកចិត្តចុះ បុត្រមិនធ្វើឲ្យបិតាខកបំណងទេ!!»
ស្តេចហ្វូជុន សម្លឹងមើលបុត្រមិនព្រិចមុននឹងតឿនតិចៗ
«ល្អៗ ប៉ុន្តែបុត្រត្រូវប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួនឯងបន្ថែមទៀត ថ្ងៃណាមួយឯងក៏ត្រូវអាចដើរតាមគន្លងរបស់យើង ឯងកុំភ្លេច»
«បុត្រមិនចង់ប្រឡូកខ្លួនក្នុងរឿងរាជកិច្ចនោះទេ ធ្វើទាហានគួរតែល្អជាង» បិតារបស់ទ្រង់នៅតែមិនបោះបង់ការតាមបញ្ចុះបញ្ចូលឲ្យគេកសាងខ្លួនប្រឡូកក្នុងវិស័យនយោបាយរាជកិច្ច ទាំងដែលជួឈឹងគ្រវីក្បាលព្រោះមិនចង់អង្គុយបំប៉ុកនឹងឯកសារក្នុងការិយាល័យ គេចូលចិត្តការងារដែលប្រថុយប្រថានខ្លាំង។
«យាងទៅចុះ បិតាអស់កិច្ចការហើយ ឧស្សាហ៍មករាជវាំងលេងបិតាផង»
«ក្រាលទូលព្រះបិតា បុត្រសូមថ្វាយបង្គំលា» អង្គម្ចាស់ទីពីរជួឈឹងចាប់ឱបគំនាបបន្តិច រួចក៏ឈានជើងបកក្រោយបែរខ្នងទាំងទឹកមុខមាំនឹងធឹង។
«អង្គម្ចាស់មានរឿងហើយ ជារឿងរបស់ព្រះជាយា ក្រាបទូល!!» ហាវកុងនិយាយដោយសំលេងខ្សោយៗ គេស្ថិតក្នុងឈុតពណ៌ប្រផេះ សក់បួសចងឡើង ជាកំលោះសង្ហាវ័យក្មេងម្នាក់ អង្គរក្សជំនិតហើយក៏ចាត់ទុកគេជាប្អូនប្រុសម្នាក់របស់ទ្រង់ផងដែរ។
«នាំយើងទៅ!!» រាងក្រាស់ដំណើរស្វាហាប់ឈានជំហានវែងមួយៗយាងចេញពីខ្លោងទ្វាររាជវាំងទាំងទឹកមុខស្លេកស្លាំង ក្តាប់ដៃហាក់ដូចទាល់តម្រិះងងឹតមុខឈឹងអមដោយមនុស្សជំនិតរបស់ទ្រង់ដើរតាមពីក្រោយយ៉ាងប្រកៀកដូចគ្នា។