ភាគទី០៣ កែសម្រួល

165 11 1
                                    

#គ្រាប់ពេជ្របេះដូង ភាគទី០៤
រីករាយក្នុងការអាន✨
...
«អឹកឃឹក...អូ៎យ»  សម្លេងថ្ងូរថ្ងូរក៏បន្លឺឡើង មុននឹងបើកភ្នែកយឺតៗ ហើយអ្វីដែលនាងឃើញដំបូង គឺជាគ្រប់យ៉ាងដែលនៅជុំវិញខ្លួនដែលងងឹតសូន្យឈឹងមិនដឹងថាពេលនេះថ្ងៃឬយប់ មិនដឹងថាស្លាប់ឬរស់នោះទេ គ្រាប់ញើសផុសតាមជើងសក់ហូរកាត់ថ្ពាល់របស់នាង នាងសឹងតែដង្ហក់ខ្យល់ព្រោះមានអារម្មណ៍ថាហប់ហាក់ដូចជាគ្មានខ្យល់សម្រាប់ដកដង្ហើម នាងថែមទាំងអារម្មណ៍ថាល្ហល្ហេវឈឺពេញខ្លួនសឹងតែមិនអាចកម្រើកបាន។
ទីនេះជាកន្លែងណា?? ចុះហេតុអីខ្ញុំនៅទីនេះ?? ហេតុអីក៏ងងឹតឈឹងចឹង?  តើមានរឿងអីក៏ប្រាកដទៅ!! ពិតមែនហើយ នៅពេលនេះខ្ញុំ កំពុងនៅទីណាក៏មិនដឹង ខ្ញុំចាំបានថាខ្លួនឯងបានធ្លាក់ពីកាំជណ្តើរ ហើយខ្ញុំមកនៅទីនេះដោយរបៀបណា ខ្ញុំមិនមែនត្រូវគេឃុំនៅក្នុងក្តារឈូសទេដឹង តិចទៀតអាចនឹងត្រូវកប់ឬបូជាក៏មិនដឹង!
សៀអុីនស្រែកតវ៉ានៅក្នុងចិត្ត នាងលេបទឹកមាត់យ៉ាងលំបាក និងទម្រាំតែរំលឹកដល់រឿងគ្រប់យ៉ាង ក៏ស៊ីពេលយូរច្រើននាទី។ នាងលើកដៃសឹងតែគ្មានកម្លាំងកម្ហែនៅក្នុងផ្ទៃងងឹត មុននឹងរាវរកជ្រុងនៃគម្របក្តារមឈូសសម្រាប់បើក បើមិនចឹងទេនាងប្រាកដជាស្លាប់ជាលើកទី២ដោយសារខ្វះខ្យល់អុកសុីសែនសម្រាប់ដកដង្ហើមមិនខាន សង្ឃឹមថាពេលនេះនាងមិនមែនកំពុងតែយល់សប្តិទៅចុះ!!
«ហ្ហឹក!! ហ្ហឹក!! អ្នកនាងកុំទាន់ចោលខ្ញុំអីទេ!! ឲ្យខ្ញុំរស់នៅដោយគ្មានអ្នកនាងម៉េចនឹងបានទៅ ហ្ហឹកៗ!!»
ពឹប! ដៃតូចទាញបើកគម្របក្តារមឈូសខ្លាំងៗបង្កជាហេតុដែលធ្វើឱ្យតក់ស្លុតនិងភ្ញាក់ផ្អើលក្នុងសាលមួយនេះបង្អាក់នូវសម្លេងយំយែក ព្រមទាំងងាកមកសម្លឹងឃើញគម្របក្តារមឈូសបើកដោយទាំងដៃដែតោងនឹងជ្រុងក្តារមឈូម សៀអុីនស្រវេស្រវាប្រឹងងើបឡើង ពេលក្លិនឆ្ងៀមក្រអូបៗអ្វីម្យ៉ាងដូចជាក្លិនធូបនិងទៀនទើបស្ទុះងើបឡើងមើល។

អូ៎យ»  សម្លេងថ្ងូរថ្ងូរក៏បន្លឺឡើង មុននឹងបើកភ្នែកយឺតៗ ហើយអ្វីដែលនាងឃើញដំបូង គឺជាគ្រប់យ៉ាងដែលនៅជុំវិញខ្លួនដែលងងឹតសូន្យឈឹងមិនដឹងថាពេលនេះថ្ងៃឬយប់ មិនដឹងថាស្លាប់ឬរស់នោះទេ គ្រាប់ញើសផុសតាមជើងសក់ហូរកាត់ថ្ពាល់របស់នាង នាងសឹងតែដង្ហក់ខ្យល់ព្រោះមានអារម្មណ៍ថាហប...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ស្នេហ៍ទ្វេរភព - Dreams Of The Dual Realms (Rewrite -កែសម្រួល)Where stories live. Discover now