« អគុណលោកពូ »
នាយតូចមុខមាត់គួរឱ្យស្រលាញ់ញញឹមស្រស់ឱនគោរពគួរសមទៅកាន់បុរសអ្នកបើកតាក់ស៊ី ក្រោយមកដល់មុខអគារខុនដូរទំនើបកម្ពស់ខ្ពស់ត្រដែត ។ មិនបង្អង់យូរ គេក៏អូសវ៉ាលីរបស់ខ្លួនដើរចូលទៅក្នុងអគារនោះ ស្របពេលដៃចុចទូរសព្ទ័ព្យាយាមទាក់ទងទៅនរណាក៏មិនដឹង ប៉ុន្តែអ្នកម្ខាងទៀតមិនបានទទួលទូរសព្ទ័របស់គេនោះឡើយ ។
« ម៉េចក៏មិនលើកទូរសព្ទ័អ៊ីចឹង? »
ក្នុងចិត្តគិតបារម្ភខ្វាយខ្វល់ជាខ្លាំង ព្រោះជាធម្មតាគេមិនដែលបែបនេះទេ ។
លុះឡើងមកដល់មុខបន្ទប់រាងតូចដកកាតស្គេនកូដ ព្រោះបន្ទប់ជាប់សោរខាងក្នុង នេះបញ្ជាក់ថាមានមនុស្សនៅខាងក្នុង ហើយប្រាកដណាស់ថាម្នាក់នោះជាមិត្តប្រុសរបស់គេ ព្រោះខុនដូរនេះសម្រាប់តែមនុស្សពីរនាក់ប៉ុណ្ណោះ ។ ទឹកមុខដែលព្រួយបារម្មណ៍ក៏រសាយ ប៉ុន្តែអ្វីដែលគេបានឃើញនិង Surprise ដំបូងបង្អស់មុនពេលចូលទៅដល់ខាងក្នុងនោះ គឺស្បែកជើងពីរគូរដែលដាក់ទន្ទឹមគ្នា ដោយមួយគូរជារបស់មនុស្សប្រុស គេចាំបានថាជាស្បែកជើងរបស់មិត្តប្រុសរបស់គេ ចំណែកស្បែកជើងពណ៌សរមានកែងរៀងខ្ពស់បន្តិចមួយគូរទៀត ជាស្បែកជើងរបស់មនុស្សស្រីយ៉ាងច្បាស់ ។
បន្ទប់ខុនដូរមួយនេះស្នាក់នៅតែសមាជិក២នាក់ប៉ុណ្ណោះ គ្មានសមាជិកបន្ថែមនោះទេ ហេតុនេះតើស្បែកជើងចម្លែកមួយគូរនេះជារបស់នរណា?
រាងតូចរុញទ្វារបិទតិចៗ ក្ដាប់ដៃយ៉ាងណែនព្យាយាមប្រាប់ខ្លួនឯងឱ្យគិតរឿងវិជ្ជមាន ដកដង្ហើមមួយៗបន្ធូរភាពតានតឹង មុននឹងបោះជំហានចូលទៅសន្សឹមៗ កែវភ្នែកទាំងគូរសម្លឹងទៅលើឥដ្ឋការ៉ូ ភ្ញាក់ផ្អើលនូវអ្វីដែលបានឃើញជាបន្តបន្ទាប់...
« នេះជា...? »
ដើរបានប៉ុន្មានជំហានក៏ប្រទះនឹងសម្លៀកបំពាក់មនុស្សប្រុសស្រីរប៉ាត់រប៉ាយដង្ហែរតាមផ្លូវទៅកាន់បន្ទប់គេង ។ មិនបង្អង់យូរ គេក៏រុញបើកទ្វារបន្ទប់ចូលទៅភ្លាមៗ មាឌតូចស្រឡាំងកាំងរកនឹកនិយាយអ្វីមិនចេញ នូវទិដ្ឋភាពដែលបានឃើញនឹងភ្នែកទាំងគូររបស់ខ្លួន ។
« Bogum...» រាងតូចបង្ហើរសម្លេងឮខ្សាវៗ ហាក់គ្មានប្រលឹងនឹងខ្លួន ។ នេះជានាមរបស់នាយដែលជាមិត្តប្រុសនិងជាមនុស្សសំខាន់ក្នុងជីវិតរបស់គេ តែអ្វីដែលបានឃើញពេលនេះ វាបានធ្វើឱ្យគេអស់ជំនឿរលើនាយស្ទើរតែទាំងស្រុង បេះដូងលែងចង់ដំណើរការទៅហើយ ។
« T-Taehyung? »
Bogum ភ្ញាក់សតិងើបមុខពីការពពាក់ពពួនគ្នាជាមួយមនុស្សស្រីមាឌតូចស្ដើងមិនស្គាល់មុខ ស្ទុះចុះពីលើគ្រែមកចាប់ដៃ Taehyung យ៉ាងរហ័ស ទាំងលើខ្លួនប្រាណគ្មានអ្វីបិទបាំង ទើបនាយទាញកន្សែងពោះគោមករុំរាងកាយពាក់កណ្ដាលចុះក្រោមជាបណ្ដោះអាសន្ន ដោយអកប្បកិរិយាស្លន់ស្លោរ ។ ចំណែកឯមនុស្សស្រីដែលគេងជាមួយនាយ បែរជាធ្វើទឹកមុខធម្មតាដូចជាគ្មានរឿងអ្វីកើតឡើង យ៉ាងហោចណាស់នាងគួរតែមានភាពខ្មាស់អៀនបន្តិចបន្តួច ក្នុងនាមជាមនុស្សស្រី តែនេះអត់ទេ ។
« Tae ស្ដាប់បងបកស្រាយសិនណា អូនកុំទាន់អាលយល់ច្រឡំអី » នាយព្យាយាមអង្វរកររាងតូចឱ្យស្ដាប់ហេតុផល តែគេបែរជានៅស្ងៀមទ្រឹងសម្លឹងកែវភ្នែកទាំងគូររបស់នាយ មិននិយាយអ្វីទៅវិញ ។
« Bogum និងខ្ញុំទាក់ទងគ្នាយូរហើយ ឯងល្ងង់មិនដឹងឬធ្វើជាមិនដឹង? » Hayu និយាយបញ្ជួសបញ្ចោកទៅកាន់ Taehyung មានចេតនាចង់ឱ្យគេរឹតតែមានអារម្មណ៍ឈឺចាប់ តែគេនៅតែស្ងាត់ស្ងៀមដដែល មិនមាត់មិនស្ដីអ្វីទាំងអស់ ។
« Hayu... » Bogum បម្រុងឃាត់នាងមិនឱ្យនិយាយអ្វីផ្ដេសផ្ដាសបន្ត តែនាងបែរជានិយាយកាត់ប្រយោគនាយយ៉ាងលឿន ។
« Bogum ស្រលាញ់ខ្ញុំណាស់គេស្រលាញ់ខ្ញុំជាងឯងទៅទៀត Park Bogum! ម៉េចបងមិនព្រមប្រាប់គេដូចដែលបងធ្លាប់បាននិយាយជាមួយខ្ញុំទៅ? ឬមួយបងមិនហ៊ាន? » Hayu រឹតផ្គើន...
« ឆាប់ចេញទៅ »
« អូនថាម៉េច? Tae បង...»
« ខ្ញុំប្រាប់ឱ្យអ្នកទាំងពីរចេញ ឆាប់ចេញពីទីនេះភ្លាមទៅ! »
សម្លេងកំហកពេញដោយកំហឹងនិងក្ដីឈឺចាប់បានបន្លឺឡើងខ្ទរខ្ទារ លើកទីមួយដែល Taehyung បង្ហាញអាកប្បកិរិយាបែបហ្នឹង ប៉ុន្តែគេមិនបានទន់ជ្រាយរហូតដល់សម្រក់ទឹកភ្នែកនៅមុខអ្នកដទៃនោះឡើយ ។
« Tae... »
« កុំប៉ះខ្ញុំ ឆាប់ចេញទៅ!! »
ដោយគ្មានជម្រើស Bogum ក៏រើសយកសម្លៀកបំពាក់មកស្លៀកឱ្យបានសមរម្យ ព្រមទាំងនារីរូបស្រស់ ដែលសម្ងំនៅលើគ្រែនោះផងដែរ ។
ក្រោយពួកគេទៅផុត Taehyung ក៏សម្ងំយំបញ្ចេញភាពទន់ជ្រាយចេញមកឱ្យឯកឯង ។ មិននឹកស្មានថាដំណើរកម្សាន្ដរយៈពេលមួយសប្ដាហ៍ ត្រឡប់មកវិញក៏មានរឿងមិនគួរឱ្យជឿរបែបនេះសោះ ។
YOU ARE READING
តួររងកំដរស្នេហ៍🥀
Romanceគ្មានអ្នកណាឲ្យនិយមន័យស្នេហាបានទេ ព្រោះស្នេហាតែងតែប្រែប្រួលទៅតាមបុគ្គលម្នាក់ៗដែលបានផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែទោះមិនអាចឲ្យន័យពេញលេញបាន គ្រប់គ្នាក៏អាចយល់បានថាស្នេហាជាអ្វី។ Jeon Jungkook X Kim...