Part 06: ត្រឹមជាមិត្តដែលគេខ្ចីប្រើការមួយគ្រា

737 56 3
                                    

ម៉ូតូធំសេរីទំនើបពណ៌ខ្មៅរលោង បណ្ដែតរូបរាងឡើងនៅលើដងវិថីនាពេលព្រឹកប្រលឹម Jungkook ចាប់ហ្វ្រាំងឈប់ម៉ូតូង៉ក់ ដោះមួកសុវត្តិភាពដាក់ទៅលើម៉ូតូ មុននឹងបោះជំហានចូលក្នុងបរិវេណសាលា ។
ចំហាយក្លិនទឹកអប់ផ្អែមស្រទន់ប្រហើរកាត់ច្រមុះទាក់ទាញចំណាប់អារម្មណ៍របស់សិស្សគ្រប់គ្នា ដែលដើរកាត់ មិនលើកលែងសូម្បីសិស្សប្រុស ក៏ងាកមកប្រសព្វនិងរាងសង្ហារឥតមានទាស់របស់នាយដែរ ។
នារីៗស្ទើរតែ90% នៃសាលា ម្នាក់ណាដែលមិនចាប់ចិត្តលើគេនោះ? ទាំងសង្ហារ មានកាយសម្បទាមាំមួន រឹងមាំក្លាហាន គួរឱ្យស្រលាញ់ គេមានសព្វគ្រប់បែបយ៉ាងមិនថាចំណេះដឹងឬទ្រព្យសម្បត្តិនានា  ជាបុរសចូលចិត្តភាពសមញ្ញ ងាយស្រួល សមជាសុភាពបុរសពិតៗ អ្វីដែលសំខាន់ នាយជាបុរសស្មោះស្នេហ៍គ្មានពីរ ប៉ុន្តែបច្ចុប្បន្នគេនៅ Single មិនទាន់ទទួលនរណាចូលមកបំពេញចន្លោះខ្វះខាតក្នុងជីវិតរបស់គេនូវឡើយទេ តែក៏មិនមែនមានន័យថាំេមិនធ្លាប់មានសង្សារដែរ ។
« អារុណសួស្ដី TaeTae »
ចូលមកដល់បន្ទប់រៀនភ្លាម Jungkook ញញឹមស្រស់កាត់ព្រឹក ក្រោយឃើញរាងតូចអង្គុយរងចាំខ្លួននៅតុដដែល ដែលអង្គុយជាមួយគ្នា ខុសពីពេលមុននេះ ទឹកមុខរបស់គេស្មើរធេង ។
   « នាយមកល្អហើយ មើលនេះទៅ »
Taehyung ក្រពុលមុខយកតែមែនទែនតែម្ដង ស្រីៗជាច្រើននាក់ មិនដឹងមកពីថ្នាក់ណាខ្លះទេ យកអំណោយយ៉ាងសន្ធឹក មកដាក់លើតុរបស់ Jungkook ហូរហារមកដល់តុរបស់ Taehyung ទៀតផង មានតាំងពីសូកូឡា នំចំណី តុក្តានិងផ្កាចម្រុះពណ៌ ទាំងដែលថ្ងៃនេះ មិនមានទិវាជាតិឬអន្តជាតិ រឹតតែមិនមែនជាថ្ងៃពិសេសរបស់ Jungkook ។
« អ៊ូហ៊ូ ម៉េចក៏ថ្ងៃនេះច្រើនម៉្លេះ? »
« នេះកុំប្រាប់ណាថា មានមនុស្សជូនអំណោយឱ្យនាយបែបនេះរាល់ថ្ងៃ? »
« មែនហើយ »
« ហ្អាស៎?? »
« មានអ្នកជូនអំណោយរាល់ថ្ងៃ តែមិនមែនច្រើនហូរហ៊ាដូច្នេះទេ ព្រឹកនេះច្រើនចម្លែកជាងសព្វមួយដង »
      « ខ្ញុំមិននឹកស្មានថា មុខដូចនាយមានគេស្រលាញ់ច្រើនអ៊ីចឹងសោះ »
      « មុខខ្ញុំដូចអី? »
« ក៏..ដូចមនុស្សប្រុសទូទៅហ្នឹងហើយ ហីយ៉ា! ខ្ញុំមិននៅនិយាយជាមួយនាយទេ ទៅផឹកកាហ្វេវិញល្អជាង » Taehyung ងើបក្រេស ដើរចេញទៅធ្វើប្រងើយ ព្រោះម៉ោងដំបូងត្រូវបានលុបចោលដល់ទៅជាង2ម៉ោង ដូចនេះអាចមានពេលទំនេរបានបន្តិច ។
      « ឱ្យខ្ញុំទៅជាមួយដែរទេ? »
      « មិនបាច់ទេ នៅរៀបចំរបស់របរនាយទុកដាក់ឱ្យរៀបរយវិញទៅល្អជាង  ពេលខ្ញុំត្រឡប់មកវិញមិនឃើញរួចរាល់ នាយច្បាស់ជាមានរឿងធំជាមួយខ្ញុំហើយ »
ដើរមកដល់ខាងក្រៅថ្នាក់ ទូរសព្ទ័ដៃរបស់ Taehyung ក៏លោតសារ ទឹង! គេដកទូរសព្ទ័មកមើលក៏ឃើញថាជាសារមិត្តរបស់គេផ្ញើរមក នាងថែមទាំងផ្ញើររូបថតរបស់ខ្លួនជាមួយនឹងមិត្តប្រុស ដែលជាស្នេហាគ្រាដំបូងរបស់នាង ឱ្យ Taehyung មើលផងដែរ ។
« ចំមែននាងច្រម៉ក់នេះ អត់មកជួបយើងដោយសារអ៊ីចឹងសោះ អួយ៎!! » មិនប្រយ័ត្ន Taehyung ស្រាប់តែដើរទៅបុកដើមទ្រូងបុរសម្នាក់ វិសនឹងផ្ងារក្រោយខ្លួនឯងទៅហើយ តែសំណាងល្អបានគេឱបជាប់ទើបសុវត្ថិភាព ។
« យ៉ាងម៉េចហើយ មានឈឺត្រង់ណាទេ? »
សម្លេងប្រហាក់ប្រហែលដូចជាធ្លាប់ស្គាល់ មាឌល្អិតផ្ទៀងត្រជាក់ស្ដាប់បន្តិច មុននឹងងើយមុខមើលទៅអ្នកដែលខ្លួនដើរបុកមុននេះ គេភ្ញាក់ក្រញ៉ាង ប្រញ៉ាប់រំលៀសខ្លួនចេញ តែត្រូវអ្នកម្ខាងទៀតកាន់ដៃគេយ៉ាងណែនរួចអូសចូលទៅក្នុងបន្ទប់ទំនេរមួយតែពីរនាក់ ។
« ចង់ធ្វើអី? ចៀសចេញខ្ញុំចង់ទៅក្រៅ »
Taehyung ប្រើសម្ដីគម្រោះគម្រើយ គេងាកមុខចេញមិនសូម្បីមើលមុខរាងក្រាស់សង្ហារដែលឈរបាំងទ្វារបន្ទប់ សម្លឹងមុខរបស់នាយតូចដោយកែវភ្នែកស្រទន់នៃអារម្មណ៍សល់ ។
« Tae...បងសុំទោសណា៎ យើងត្រូវគ្នាវិញទៅ Tae បងបានចប់គ្នាជាមួយ Hayu ហើយ បងនិងនាងគ្មានពាក់ព័ន្ធអ្វីទៀតទេ ត្រឡប់មកចាប់ផ្ដើមសារជាថ្មីល្អទេ? » Bogum ក្រសោបប្រអប់ដៃតូចស្រឡូន ព្យាយាមអធិប្បាយគ្រប់យ៉ាងឱ្យអ្នកមកខាងទៀតយល់ និងគិតសារឡើងវិញ  ប៉ុន្តែមើលទៅទឹកមុខរបស់ Taehyung ហាក់ដូចជាសោះកក្រោះណាស់ ប្រហែលជាគេអស់ចិត្តពិតមែនហើយ ក្រសែរភ្នែកទាំងគូររបស់គេក៏មិនបានបង្ហាញអារម្មណ៍នៃមនោសញ្ចេតនាស្នេហារវាងគ្នានឹងគ្នាដូចមុនដែរ ។
      « សុំទោសមួយម៉ាត់ចប់ហើយមែនទេ? នេះប្រសិនជាលោកមកសុំទោសខ្ញុំមុននេះបន្តិច ប្រហែលខ្ញុំអាចគិតគូរសល់ចិត្តឱ្យលោកខ្លះ តែសម្រាប់ពេលនេះ គឺហួសពេលហើយ ខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ ម្នាក់នោះជា Jeon Jungkook លោកស្ដាប់បានទេ? គឺ Jeon Jungkook គេស្រលាញ់ខ្ញុំ គេមើលថែខ្ញុំបានល្អជាងលោកឆ្ងាយណាស់ »
       « បងដឹងថាអូនធ្វើនេះគ្រាន់តែចង់បញ្ឈឺចិត្តបងប៉ុណ្ណោះ បងដឹងថាអូននៅតែស្រលាញ់បង អូនអាចកុហកបងបានតែអូនមិនអាចកុហកខ្លួនឯងបានទេ Tae »
       « ឈប់និយាយទៅ! បញ្ឈប់ត្រឹមនេះទៅ ខ្ញុំហត់នឿយណាស់ ខ្ញុំទទួលស្គាល់ខ្ញុំស្រលាញ់លោក តែវាជាអារម្មណ៍ពីមុន នៅពេលដែលស្នេហាមួយនេះទើបតែចាប់ផ្ដើម លោកល្អណាស់ តែក្រោយមកមិនយូរប៉ុន្មានលោកក៏ប្រែម្ដងបន្តិច...បានហើយ ត្រឡប់ទៅរកមនុស្សស្រីដែលលោកស្រលាញ់វិញទៅ ចៀសចេញ! »
      នូវពេលរៀបរាប់កំហឹងក្នុងចិត្តអស់ហើយ Taehyung ក៏បើកទ្វាររត់ចេញទៅដោយមិនខ្វល់ពីក្រសែរភ្នែកមនុស្សជុំវិញខ្លួន ។

     ក្រឡេកមក Jungkook ឯណេះ នាយអង្គុយចាំមើលផ្លូវ Taehyung មួយសន្ទុះធំ នៅតែមិនឃើញ ខលទាក់ទងតាមទូរសព្ទ័ ផ្ញើរសារទៅក៏មិនតប ក៏សម្រេចចិត្តចេញទៅតាមមើលនៅរោងអាហារក៏នៅតែមិនឃើញ   នូវពេលសួរនាំមនុស្សនៅទីនោះគេក៏លើកពីឈ្មោះរបស់ Bogum ព្រោះបានឃើញ Taehyung និង Bogum នៅជាមួយគ្នា ។
      នាយកម្លោះចងចិញ្ចើមសម្លឹងមើលជុំវិញនោះ លុះក្រឡេកឃើញមុខ Bogum កំពុងជួបជុំជាមួយមិត្តភក្តិបនភឿនរបស់គេ ទើបនាយរហ័សចូលទៅសួរនាំភ្លាម ។
     « Park Bogum »
      Jungkook ឧទាននាមរបស់អ្នកម្ខាងទៀត គេងាកមើលមុខនាយដោយក្រសែរភ្នែកត្រជាក់សម្លក់សម្លឹង ។
     « យ៉ាងម៉េច?មានការស្អី? »
       សម្ដីដ៏គម្រោះគម្រើយរបស់ Bogum ធ្វើឱ្យគ្រប់គ្នាបានដឹងពីទំនាក់ទំនងរបស់កម្លោះសង្ហារទាំងពីរយ៉ាងច្បាស់ បើជាមិត្តរួមថ្នាក់ធម្មតាគេក៏មិនប្រើភាសារត្រគោះបោះបោកអ៊ីចឹងដែរ ។ តែយ៉ាងណា Jungkook គេគ្មានចិត្តប្រកាន់គុំគួនឬខឹងស្អប់ Bogum ស្រាប់ហើយ ព្រោះនាយស្គាល់ចរឹតរបស់គេ ។
      Bogum ក្រោកឈរទន្ទឹមនឹងអ្នកម្ខាងទៀតចាំស្ដាប់ការឆ្លើយតប...
      មិត្តភក្តិរបស់ Bogum សម្លឹងមើលអ្នកទាំងពីរទៅមក ចង់ដឹងថានឹងមានរឿងអ្វីកើតឡើងនៅពេលបន្តិចទៀត ព្រោះទឹកមុខ Bogum ពេលនេះដូចកំពុងស៊ីសាច់ហុតឈាមអ៊ីចឹង ចំណែក Jungkook ឈរស្ងៀម រក្សារឥរិយាបទធម្មតា ចៀសវាងមានបញ្ហា ។
      « យើងចង់សួរឯងពី Taehyung ព្រោះបាត់គេយូររកមិនឃើញ មិនមែនអ្វីធំដុំនោះទេ បើឯងដឹងក៏ប្រាប់មក តែបើឯងមិនដឹងក៏មិនអីដែរ »
      « ក្រែងឯងនិង Tae ជាសង្សារនឹងគ្នាមិនអ៊ីចឹង? ម៉េចក៏មកសួរយើងទៅវិញ? ឬមួយ...ត្រឹមជាមិត្តដែលគេខ្ចីប្រើការមួយគ្រាទេ? »
       Bogum និយាយពាក្យឌឺដងបញ្ឆិតបញ្ឆៀង ក្នុងបំណងចង់ឱ្យអ្នកម្ខាងទៀតខឹងនឹងខ្លួន   ប៉ុន្តែនាយយល់ខុសហើយ Jungkook មានចិត្តស្ងប់ដូចជាទឹក គេមិនរសើបនឹងពាក្យសម្ដីកំប៉េកកំប៉ុកប៉ុន្មានម៉ាត់របស់ Bogum ឡើយ ។
     « មានតែប៉ុន្នឹងទេ? អ៊ីចឹងយើងទៅវិញហើយ អគុណច្រើន » ស្នាមញញឹមពិឃាតរបស់ Jungkook កំពុងធ្វើឱ្យបុរសចិត្តក្ដៅ Park Bogum ទ្រាំសឹងមិនបាន វិសនឹងបញ្ចេញកំហឹងទៅហើយ តែត្រូវមិត្តរបស់នាយប្រាប់ឱ្យតាំងសតិ ។

To be continue......

Comments ច្រើនៗមក😫❤️

តួររងកំដរស្នេហ៍🥀Where stories live. Discover now