Part 03 : ចង់ស្លាប់ទាំងក្មេងឬយ៉ាងម៉េច?

490 48 0
                                    

     ថ្ងៃថ្មីចូលមកដល់ Taehyung រៀបចំខ្លួនយ៉ាងស្អាតបាតជាមួយនឹងស្ទាយ៍ស្លៀកពាក់បែកសាមញ្ញតែគួរឱ្យស្រលាញ់ ស្បែកជើងប៉ាត់តាពណ៌សររួមជាមួយនឹងសាកាដូរស្ពាយពីជំហាង បោះជំហានវែងៗចូលទៅបរិវេណសកលវិទ្យាល័យដែលខ្លួនរៀនសព្វថ្ងៃជាមួយនឹងទំនុកចិត្តយ៉ាងពេញទំហឹង  តែក៏នៅសល់ចំហាយខូចចិត្តបន្តិចបន្តួចដែរ ព្រោះជាធម្មតា មនុស្សទើបនឹងបែកបាក់ស្នេហាថ្មីៗ គ្មានរណាកាត់ចិត្តកាត់ថ្លើមបានភ្លាមៗត្រឹមមួយពព្រិចភ្នែកនោះទេ ។
     សព្វថ្ងៃ Taehyung ជានិសិត្សឆ្នាំទី3 ផ្នែកស្ថាបត្យកម្ម ឬ Architecture ជាមុខជំនាញដែលគេស្រលាញ់តាំងពីក្មេង ហើយក៏ខិតខំព្យាយាមសម្រេចបំណងខ្លួនឯងរហូតមកដល់បច្ចុប្បន្ននេះ មិនយូរមិនឆាប់គេនិងរៀនចប់ហើយមានការងារធ្វើ ដែលជាការងារក្នុងក្ដីស្រមៃ ។
Kim Taehyung ជាកូនប្រុសត្រកូលអ្នកធូរធារគួរសម ល្មមអាចផ្គត់ផ្គង់គេឱ្យរៀនចប់ចុងចប់ដើម ក៏ប៉ុន្តែសមាជិកគ្រួសាររបស់ Tae មិនមែនជាពលរដ្ឋក្នុងទីក្រុង Seoul ឡើយ គ្រប់គ្នាគឺរស់នៅឯស្រុកកំណើតជាខេត្ត Daegu មានឪពុកម្ដាយជាម្ចាស់កសិដ្ឋានធំមួយនៅទីនោះ ។ Taehyung ត្រូវផ្លាស់ប្ដូរមករស់នៅទីក្រុងស៊ីវីល័យនេះតែម្នាក់ឯង ដោយគ្មានសាច់ញាតិណាម្នាក់នៅក្បែរនោះឡើយ  ដំបូងៗគេពិបាកសម្របខ្លួននឹងបរិយាកាសនៅទីនេះ ប៉ុន្តែយូរៗទៅក៏អាចរស់នៅបានដូចគេដូចឯង ។
      បើក្រឡេកទៅមើលអតីតកាលរវាង Taehyung និង Park Bogum ក៏មានអានុស្សាវរីយ៍ច្រើនរាប់មិនអស់ដែរ  ។ រយៈពេលពីរឆ្នាំនៃទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរត្រូវបាន Show បង្ហាញឱ្យគ្រប់គ្នាដឹងឮជាសាធារណៈ រួមមាននៅក្នុងបណ្ដាញសង្គមនានា ជាពិសេសមនុស្សនៅក្នុងសកលវិទ្យាល័យ គ្រប់គ្នាលាន់មាត់សរសើរពីអ្នកទាំងពីរជាញឹកញ៉ាប់ ថាពួកគេផ្អែមល្ហែម ជាគូរដែលសក្តិសមបំផុត ស្នេហារបស់ពួកគេគួរឱ្យច្រណែន ហើយមានអ្នកខ្លះចង់បានស្នេហាស្មោះស្មគ្រ័ដូចជាពួកគេទៀតផង ។
      ដើមឡើយគេគិតថា Bogum ច្បាស់ជាប្រាកដប្រជានឹង Taehyung ឯអ្នកខ្លះទៀតក៏គិតថា Bogum នឹងលែងដៃ Tae នៅថ្ងៃណាមួយមិនខុសពីមិត្តស្រីដទៃទៀតរបស់នាយ   ហេតុនេះហើយរឿងរ៉ាវនៃការបែកបាក់រវាងអ្នកទាំងពីរក៏បានធ្វើឱ្យសិស្សនិសិត្សដទៃ ក្នុងសកលវិទ្យាល័យនេះ បានដឹងព័ត៌មានយ៉ាងរហ័ស ហើយក៏មានការនិយាយគ្នាក្នុង Group ដោយលើកយកប្រធានបទទាក់ទងនឹង Taehyung និងកម្លោះសង្ហារកូនប្រុសរបស់មហាសេដ្ឋី Seoul  Park Bogum ។
      « ហាឡូនាង Jen ឯងនៅឯណា? »
      " យើងនៅក្នុងថ្នាក់រៀនឯងមានការអី? "
      Jensa ឆ្លើយតបខណៈខ្លួនកំពុងធ្វើ Assignment ជាមួយនឹងមិត្តរួមថ្នាក់របស់នាង ។ ថ្វីត្បិតអ្នកទាំងពីរជាមិត្តនឹងគ្នា ប៉ុន្តែមុខជំនាញរបស់ពួកគេដែលត្រូវរៀនគឺខុស  Jensa ជានិសិត្សស្រីផ្នែកគ្រប់គ្រង ឯ Taehyung ជានិសិត្សផ្នែកស្ថាបត្យកម្ម ដូច្នេះអគារសិក្សារបស់អ្នកទាំងពីគឺនៅដាច់ដោយឡែកគ្នា លុះពេលចប់ម៉ោងរៀនទើបអ្នកទាំងពីរអាចជួបគ្នាបាន ។
      « យើងមិនយល់ថាហេតុអីគ្រប់គ្នាមើលមកយើងដោយក្រសែរភ្នែកចំឡែកៗអ៊ីចឹងទេ? តើមានរឿងអី? ឯងមានដឹងទេ? »
      " កុំខ្វល់អីដើរទៅថ្នាក់រៀនរបស់ឯងធម្មតាទៅ ចប់ម៉ោងរៀនចាំយើងទៅរក ប៉ុន្នឹងសិនចុះណា "
     « អឹម អូខេៗ »
     Taehyung ទម្លាក់ទូរសព្ទ័ចុះ ដកដង្ហើមធំធ្វើមុខក្រញ៉ូវ ហើយក៏ដើរបន្តទៅមុខសម្ដៅទៅថ្នាក់រៀនរបស់ខ្លួន  រំពេចនោះក៏ជួននឹង Jungkook ដែលដើរបញ្ច្រាស់ទិសគ្នា ប៉ុន្តែនាយកំពុងផ្ដោតទៅលើក្រដាស់ឯកសារម្យ៉ាង មិនបានចាប់ភ្លឹកនឹងរាងតូចឡើយ ។ ចំណែក Taehyung ឯណេះ គ្រាន់តែឃើញមុខរបស់ Jungkook ម្នីម្នាទាញមួកជាប់អាវ Hoodie របស់ខ្លួនមកពាក់ភ្លាមៗរួចក៏ប្រញ៉ាប់ដើរហួសទៅមុខមិនហ៊ានញញឹមរាក់ទាក់ដូចមុនឡើយ ក៏ដោយសារតែនៅខ្មាស់អៀននឹងរឿងកាលពីយប់មុននោះ ។
     « ហ៊ូ! ធូរទ្រូងបន្តិច »
      Taehyung ដកដង្ហើមចោលមួយខ្យល់ រួចដើរចូលតុដែលគេអង្គុយជាប្រចាំ មុននឹងទាញកាតាបរបស់ខ្លួនមកដាក់លើភ្លៅ ដកយកសៀវភៅមួយក្បាលមកមើល ស្រាប់តែ Jungkook បើកទ្វារចូលមកក្នុងថ្នាក់រៀន  Taehyung អស់ជម្រើសមិនដឹងត្រូវគេចទៅណា ក៏ព្យាយាមឱនមុខចុះមិនឱ្យនាយចាប់អារម្មណ៍ ហើយក៏បានដូចចិត្ត Jungkook ដើរហួសពីរាងតូចដាក់ខ្លួនអង្គុយពីក្រោយខ្នងគេ ។
Taehyung លបងាកមើលខ្វាច់ ក៏ឃើញនាយអង្គុយញញឹមផ្កាត្រកួនដាក់ខ្លួន ធ្វើឱ្យគេភ័យវិសនឹងស្រែកផ្អើលគេឯងទៅហើយ ។
     « ព្រះអើយ! នេះនាយចង់សម្លាប់ខ្ញុំឬយ៉ាងម៉េច? » Taehyung លើកដៃស្ទាបទ្រូងខាងឆ្វេងនៃបេះដូងដែលកំពុងលោតញ៉ាប់ មិនមែនធ្លាក់ក្នុងអន្លង់ស្នេហ៍ទេ គឺភ័យ ។
     « ខ្ញុំមិនមែនខ្មោចព្រាយបិសាចទេ ហេតុអីត្រូវភ័យ? »
      « ក៏មកពីនាយពញ្ញាក់អារម្មណ៍ខ្ញុំនោះអី? ឈប់និយាយជាមួយហើយ »
       Taehyung ធ្វើជាងក់ងរងាកមុខចេញទាំងដែលការពិតនូវខ្មាស់អៀនគេនូវឡើយ ។
      រំលងមកមួយស្របក់ក៏លេចវត្តមានរបស់ Bogum និងមិត្តស្រីថ្មីរបស់នាយ ដើរបណ្ដើរគ្នាយ៉ាងត្រសងចូលមកក្នុងថ្នាក់រៀន មើលទៅអ្នកទាំងពីរផ្អែមល្ហែមនឹងគ្នាណាស់ ។ Taehyung ឃើញហើយក៏ក្រឡេកភ្នែកចេញធ្វើជាមើលមិនឃើញ ។ Jungkook ដែលអង្គុយពីក្រោយខ្នង ក៏លួចមើលប្រតិកម្មរបស់រាងតូចពេលឃើញទិដ្ឋភាពបែបនេះ ។
« Bogum បងអង្គុយត្រង់នេះជាមួយអូនណា »
      Hayu ក្រសោបដើមដៃរាងក្រាស់ ញញឹមញញេមគួរឱ្យស្រលាញ់ដាក់នាយ  Bogum ងាកទៅ Taehyung បន្តិច មុននឹងងាកមកងក់ក្បាកយល់ព្រមនឹង Hayu ដូច្នេះកន្លែងដែលនាយធ្លាប់អង្គុយពីមុនពេលនេះគឺត្រូវផ្លាស់ប្ដូរហើយ ព្រោះដើមឡើយគេអង្គុយតុជាមួយនឹង Taehyung តែពេលនេះកន្លែងនោះនឹងត្រូវទំនេរហើយ ។
      អង្គុយរៀនបានមួយម៉ោងជាង ក៏ដល់ពេលត្រូវសម្រាក ។ Taehyung ស្ពាយកាតាបរបស់គេដើរចាកចេញទៅដោយទឹកមុខស្រងូតស្រងាត់ ។ ចេញពីថ្នាក់រៀន រាងតូចក៏សម្ដៅទៅបណ្ណាល័យម្នាក់ឯង ។
     ក្រឡេកមក Jungkook ឯណេះវិញ ឃើញទឹកមុខ Taehyung មិនល្អ នាយក៏កើតចិត្តបារម្ភ រហ័សដើរទៅតាមក្រោយ មកដល់បណ្ណាល័យ មិនបានឃើញវត្តមានរបស់ Taehyung នៅទីនោះឡើយ ។
      « ទៅណាអ៊ីចេះ? »
       Jungkook ច្រតចង្កេះចងចិញ្ចើមឆ្ងល់ ស្របពេលនោះក៏មានមិត្តរួមថ្នាក់របស់នាយម្នាក់ដើរកាត់ទីនេះ គេក៏ឆ្លៀតហៅសួរតែម្ដង ។
      « Ahren! មានឃើញ Taehyung មកទីនេះទេ? »
       « មុននេះឃើញគេអង្គុយអានសៀវភៅ ប៉ុន្តែមួយស្រប់ក្រោយក៏ស្ពាយកាតាបដើរចេញពីបណ្ណាល័យវិញ តែខ្ញុំមិនដឹងថាគេទៅណាទេ »
      « អ្ហ៎រ អគុណណា៎ »
      Jungkook ញញឹមតិចៗ រួចក៏បកក្រោយដើរចេញទៅ នាយងាកទៅស្ដាំដៃឃើញទ្វារនៃផ្លូវឡើងជណ្ដើរជើងទៅដំបូលអាគារបើក ក៏មានអារម្មណ៍សង្ស័យ ។ មិនបង្អង់យូរ Jungkook ក៏ឡើងទៅតាមផ្លូវនោះទៅបូលអាគាររបស់សាលា ។
លុះពេលឡើងមកដល់ ស្រាប់តែប្រទះនឹង Taehyung តោងបង្កាន់ដៃអគារ រៀបនិងឡើងជាន់ ធ្វើឱ្យ Jungkook ភ្ញាក់ផ្អើលស្ទុះទៅទាញរាងតូចមកជិតខ្លួនយ៉ាងលឿន ។
« អួយ៎! »
« ចង់ស្លាប់ទាំងក្មេងឬយ៉ាងម៉េច? គ្រាន់តែរឿងស្នេហាប៉ុន្នឹងចង់សម្លាប់ខ្លួនអ៊ីចឹងឬ? »
Jungkook បង្ហាញឫកពារភ័យស្លន់ស្លោរ ស្រែកស្ដីឱ្យ Taehyung ខ្លាំងៗ មិនគួរណាគេគិតខ្លីយ៉ាងនេះសោះ ខ្លួនឯងនៅក្មេងនៅមានអានាគតវែងឆ្ងាយ បែរជាចង់បញ្ចប់ជីវិតខ្លួនឯងដោយសារមនុស្សចោរម្សៀតម្នាក់ ដែលមើលមិនឃើញពីតម្លៃរបស់ខ្លួនទៅវិញ ។
« លែងខ្ញុំទៅ »
      « មិនលែងទេ ខ្ញុំមិនឱ្យ Tae ធ្វើទង្វើរឆ្កួតឡប់នេះទេ » Jungkook រឹតរង្វង់ដៃឱបរាងតូចរឹតតែខ្លាំង រើមិនរួច ។
      « នាយកើតឆ្កួតស្អីហ្នឹង? នាយថាអ្នកណាចង់សម្លាប់ខ្លួន? »
       Taehyung ចងចិញ្ចើមសួរ ។ មុននេះគេភ័យមិនតិចទេ សុខៗស្រាប់តែត្រូវនរណាមិនដឹងចាប់ទាញមួយទំហឹង ប្រហោងពោះវិសនឹងធ្លាក់ទៅក្រោមទៅហើយ ។
     « គឺ Tae ហ្នឹងហើយ »
« ព្រះអើយ! » Taehyung រើរខ្លួនចេញពី Jungkook មុននឹងទះខ្ងាស់ខ្លួនឯងទាំងហួសចិត្ត ។
« នេះនាយគិតថាខ្ញុំចង់លោតពីលើអគារសម្លាប់ខ្លួនព្រោះប្រុសម្នាក់នោះមែនទេ? លោកគិតខុសហើយ ខ្ញុំមិនដែលសូម្បីតែគិត ខ្ញុំទទួលស្គាល់ថាខ្ញុំខូចចិត្ត ប៉ុន្តែខ្ញុំមិនល្ងង់ដល់ថ្នាក់ត្រូវបញ្ចប់ជីវិតខ្លួនឯងដោយសារមនុស្សមិនបានការម្នាក់ហ្នឹងទេ »
« ពិតមែនហ្អេស៎? អ៊ីចឹង...មុននេះប្រុងឡើងបង្កាន់ដៃធ្វើអី? »
« ចង់អង្គុយលេង ព្រោះស្មុកស្មាញពេក គិតអ្វីមិនចេញទើបចង់មកអង្គុយទីនេះ »
« មិនខ្លាចធ្លោះធ្លោយធ្លាក់ចុះទៅក្រោមទេឬ?ស្លាប់ហើយ ដូចខ្វះកន្លែងអង្គុយ បើធ្លាក់ចុះទៅស្រោចស្រង់មកវិញបានដែរទេ? លើកក្រោយមិនត្រូវធ្វើអ៊ីចឹងទេ បើមិនដូច្នេះទេ ខ្ញុំនឹងប្រាប់លោកនាយយកហើយ » មិននិយាយច្រើន Jungkook ក៏រំលៀសខ្លួនចេញទៅវិញ ។
« អ្ហេ៎ គ្រាន់តែឡើងមកដំបូលអង្គុយលេងខុសច្បាប់របស់សាលាដែរឬ?ហួសហេតុពេកហើយ » Taehyung មិនអស់ចិត្ត តាមប្រកែកគ្នាជាមួយ Jungkook ប៉ុន្ថែមទៀតរហូតដល់ឈ្នះ ទើបលែងមាត់.ក ។

To be continue......

កុំយកគំរូតាមស្រីថេយ៍🌚

តួររងកំដរស្នេហ៍🥀Where stories live. Discover now