« ហាឡូនាង Jen »
" អឺមានការអីនាង Tae "
« ថ្ងៃអាទិត្យនេះឯងទំនេរទេ? យើងចង់ទៅមើលកុន »
" មិនទំនេរទេជាប់មានណាត់ជាមួយ ហាន់នី ហើយ "
« ហ្អើយ...! ឯងនេះពេលណាក៏ដូចពេលណាដែរ តែមិនអីទេដើរលេងឱ្យសប្បាយចុះណា »
" Ok យើងទៅរៀបចំខ្លួនសិនហើយ Bye Bye សម្លាញ់ "
និយាយគ្នាចប់រួចរាល់ Taehyung ក៏ចុចបិទទូរសព្ទ័ ទម្លាក់ខ្លួនគេងលើគ្រែក្នុងបន្ទប់មួយទំហឹង ដកដង្ហើមធំមួយឃូរយ៉ាងវែង ហាក់បីធុញទ្រាន់ខ្លាំងណាស់អ៊ីចឹង ។
« គួរធ្វើអីទើបល្អ?...អ្ហ៎រ មែនហើយថតរូប »
គិតបន្តិច Taehyung ក៏នឹកឃើញថាខ្លួនឯងខាន Uploads រូបភាពរបស់ខ្លួនក្នុង Instagram Account មកយូរគួរសមដែរហើយ ដូច្នេះក៏ឆ្លៀតពេលទំនេរថតរូបខ្លួនឯងប៉ុន្មានប៉ុសបំបាត់ការអផ្សុក ។ លុះរួចរាល់គេក៏យករូបភាពនោះទៅ Uploads ក្នុងអាខោនរបស់ខ្លួន ដែលមានអ្នកតាមដានរាប់ម៉ឺននាក់ Post មិនដល់មួយនាទីស្រួលបួលផងក៏លោត Notification ពេញទូរសព្ទ័បាត់ទៅហើយ ។(តារាតែប៉ុន្នឹង🙂)><
« ពេលមានសង្សារដូចអត់សង្សារ មានមិត្តក៏ដូចជាអត់មាន ជីវិតអើយជីវិត កំសត់អ្វីម្ល៉េះទេ »
Taehyung រអ៊ូរទាំម្នាក់ឯង ។ កាលពីនៅជាសង្សារជាមួយនឹង Bogum គេក៏មិនសូវមានពេលវេលាសម្រាប់គ្នាច្រើនដែរ ព្រោះម្នាក់ៗរវល់រៀងៗខ្លួន ថ្វីត្បិតពួកគេនៅជាមួយគ្នាក្នុង Condo នេះក៏ដោយក្ដី តែភាពស្និតស្នាលផ្អែមល្ហែមបែបជាគូរស្នេហ៍ ហាក់មិនសូវមានប៉ុន្មានឡើយ បើមានក៏មានតែនៅលើ social media ។ ក្រោយបង្ហោះរូបថតរបស់ខ្លួននៅលើបណ្ដាញសង្គមរួច គេក៏ក្រោកទៅផ្ទះបាយ បើកទូរទឹកកកយកប្រអប់ការ៉េមមកអង្គុយញ៊ាំមើលទូរទស្សន៍ម្នាក់ឯងនៅបន្ទប់ទទួលភ្ញៀវយ៉ាងកណ្ដោចកណ្ដែង ។
ម្នាក់ឯងមិនស្លាប់ទេ គ្រាន់តែឯកាបន្តិចប៉ុណ្ណោះ ។
Taehyung មើលទូរទស្សន៍មួយសន្ទុះ សុខៗស្រាប់តែស្រក់ទឹកភ្នែកហូរដូចចាក់ទឹកទាំងធុងៗ គេយំអណ្ដឺតអណ្ដកប៉ុន្តែមិនភ្លេចចូកការ៉េមពេញៗស្លាព្រាដាក់ចូលមាត់នោះទេ ។
« ចង្រៃយ៍ ហ្អឹក សូម្បីទូរទស្សន៍ក៏មិនលើកលែងឱ្យខ្ញុំដែរ ហ្អឹកៗ ខ្វះរឿងចាក់ផ្សាយណាស់ទៅឬ?ទើបយករឿងពិតខ្ញុំមកបង្ហាញឱ្យខ្ញុំមើលវិញបែបហ្នឹង »
មនុស្សកំពុងខូចចិត្តហើយ មកប្រទះនឹងសាច់រឿងក្នុង TV ដែលដូចទៅនឹងជីវិតពិតរបស់ខ្លួនឯងទៀត មិនគ្រាំគ្រាទើបចម្លែក ។
ទីង ទឹងៗ...
សម្លេងកណ្ដឹងបន្លឺឡើង កាត់ផ្ដាច់អារម្មណ៍ដែលកំពុងចូលតួរក្នុងសាច់រឿងភ្លាមៗ Taehyung ឈោងយកក្រដាស់អនាម័យ ជូតទឹកភ្នែកទឹកសំបោររបស់ខ្លួន មុននឹងក្រោកទៅមើលថាជាអ្នកណាមក ។
« Jungkook? » Taehyung ឧទានតិចៗក្រោយមើលឃើញថាជា មិត្តរួមថ្នាក់ហើយក៏ជាអ្នកជិតខាងជាមួយគ្នាដែលមិនសូវស្និតស្នាល នាយដើរទៅដើរមកមុខទ្វារយ៉ាងអន្ទះសារ ហាក់ដូចជាកំពុងត្រៀមធ្វើអ្វីមួយអ៊ីចឹង Taehyung មិនបានគិតអ្វីច្រើនគេក៏បើកទ្វារទាំងភ្នែកនៅក្រហមនូវឡើយ ព្រោះសម្ងំយំមុននេះ ។
« អ៊ូ! »
« នាយមានការអី? »
« អឺ...គឺ អេ៎?នេះ Tae យំមែនទេ?មានរឿងអី?អ្នកណាធ្វើអីឱ្យ Tae យំ? ប្រាប់ខ្ញុំមកខ្ញុំទៅចាត់ការអាម្នាក់នោះភ្លាម...»
Jungkook ជម្រិតសួររាងតូចដោយក្ដីបារម្ភ រកតែអ្នកម្ខាងទៀតហាមាត់តបសំណួរមិនចង់រួច ។
« ឈប់សិនៗ ខ្ញុំមិនបានកើតអីទេ »
« អ៊ីចឹងម៉េចក៏យំ? »
« ខ្ញុំគ្រាន់តែមើល TV ត្រូវសាច់រឿងក៏ចូលតួរស្រក់ទឹកភ្នែក គ្មានអ្នកណាមកធ្វើអីខ្ញុំទេ ហើយនាយមករកអី? »
« អ្ហ៎រ អ៊ីចេះទេ មុននេះខ្ញុំទទួលបានសំបុត្រកុនពីរសន្លឹកពីមិត្តដែលធ្វើការក្រៅម៉ោងនៅទីនោះ ទើបចង់មកបបួល Tae ទៅមើលកុនជាមួយបានជាគ្នា មានចំណាប់អារម្មណ៍ដែរទេ? » Jungkook ហាក់មានអារម្មណ៍រអៀសចិត្តយ៉ាងម៉េចមិនដឹង នាយមិននិយាយរដេបរដុបព្រិចភ្នែកញ៉ាប់ ទឹកមុខដូចជាមានមន្ទិល ។
« ហីយ៉ា Why not? ខ្ញុំកំពុងអផ្សុកស្រាប់ផង ចាំបន្តិច ខ្ញុំរៀបចំខ្លួនសិនណាចាំបន្តិច តែបន្តិចទេ » Taehyung ម្នីម្នាប្ដូរសម្លៀកបំពាក់ថ្មីយ៉ាងរហ័ស លុះរួចរាល់គេក៏រត់ចេញមក ដោយមិនភ្លេចទាញកូនកាបូបពណ៌ខ្មៅតូចមួយស្ពាយជាប់ខ្លួន ។
« រួចរាល់ហើយតោះ »
Jungkook ញញឹមរួចពួកគេក៏បណ្ដើរគ្នាចុះទៅខាងក្រោម ។ រាងក្រាស់ដើរសម្ដៅទៅម៉ូតូធំពណ៌ខ្មៅសេរីថ្មីរបស់ខ្លួនដែលបញ្ឈរនៅមុខអគារ Condo រួចក៏ឡើងលើម៉ូតូយកមួកសុវត្ថិភាពមកពាក់យ៉ាងសង្ហារ ។
« ពួកយើងត្រូវជិះម៉ូតូនេះមែនទេ? »
« ប្រាកដហើយ មកនេះមកខ្ញុំពាក់មួកសុវត្ថិភាពឱ្យ » រាងតូចចូលទៅជិត Jungkook ហើយនាយក៏ពាក់មួកសុវត្ថិភាពមួយទៀតឱ្យគេ មុននឹងឡើងម៉ូតូជាមួយគ្នា ។
« តិចៗណា កុំលឿនពេក » Taehyung មិនសូវហ៊ានជិះម៉ូតូទេ ព្រោះពេលដែលជិះវាគេមានអារម្មណ៍ស្រៀវៗខ្លាចតែធ្លាក់ ហេតុនេះពេលទៅណាមកណាសុខចិត្តជិះតាក់ស៊ីឬរថយន្ដក្រុងប្រសើរជាង ហើយបើគ្មានពីរមុខនេះទេ គេអាចជិះកង់ដោយខ្លួនឯងឬដើរថ្មើរជើងបានលើកលែងតែម៉ូតូមួយគត់ ។
« ឱបចង្កេះខ្ញុំឱ្យជាប់ទៅ មិនអីទេ »
« អ្ហ៎រ អូខេ » Jungkook ញញឹមខ្ជឹបនៅពេលអ្នកម្ខាងទៀតសសៀរឱបចង្កេះរបស់ខ្លួន ។
មកដល់រោងកុន Taehyung មិនភ្លេចឡើយជាមួយនឹងរបស់ញ៊ាំផ្សេងៗដែលគេអនុញ្ញាតឱ្យយកចូលទៅក្នុងរោងភាពយន្ដ មានទាំងភេសជ្ជះនឹង popcorn កំប៉ុងធំពីរទៀតផងដែរ ។
អ៊ូហ៊ូនេះញ៊ាំអស់ដែរឬ?... Jungkook ឧទានក្នុងចិត្ត គេភ្ញាក់ផ្អើល មិននឹកស្មានថា Taehyung ជាមនុស្សល្មោបញ៊ាំយ៉ាងនេះ ។
« នាយជួយកាន់បន្តិចខ្ញុំគិតលុយសិន »
« មិនអីទេ ខ្ញុំជាអ្នកប៉ាវ » Jungkook ដកកាតមួយសន្លឹករបស់ខ្លួនទៅបុគ្គលិក រួចជួយទទួល popcorn ពីរកំប៉ុងរបស់ Tae មកកាន់ក្នុងដៃមុននឹងចូលទៅខាងក្នុង រកកៅអីរបស់ពួកគេទាំងពីរ ។
« នាយថានាយមានមិត្តធ្វើការក្រៅម៉ោងនៅទីនេះ ហើយចុះឯណាគេ? »
« អ្ហ៎រ គេរវល់ទើបខ្ជិលទៅរំខាន »
« អ្ហ៎រ...ហីយ៉ា នេះជារឿងខ្មោចទេតើ »
« ត្រូវហើយ ជារឿងខ្មោចបែបរន្ធត់ព្រឺព្រួចបះសក់ បើ Tae ភ័យឬខ្លាចអាចឱបខ្ញុំបានណា »
Taehyung សម្លឹងមុខ Jungkook ម៉ក់ៗរួចក៏សើចនឹងដើម.កបែបហួសចិត្ត មុននឹងងាកទៅញ៊ាំ Popcorn មើលភាពយន្ដដែរកំពុងចាក់បណ្ដើរៗ អ្វីដែលសំខាន់កៅអីដែលអ្នកទាំងពីរអង្គុយគឺជាកៅអីគូរស្នេហ៍ដែលគេនិយមហៅថាជាកៅអី Couple ។
Jungkook ញញឹមញញេមលួចសម្លឹងមុខ Taehyung ជារើយៗ ។ សំបុត្រកុនពីរសន្លឹកនេះគឺគេបានកក់ទុកតាម internet នាយគ្មានមិត្តឯណាចិត្តល្អដល់ម្លឹងឱ្យសំបុត្រកុនពិសេសដល់ទៅពីរ Free Free បែបនេះទេ និយាយរួមគ្រប់យ៉ាង Jungkook ជាអ្នករៀបចំទាំងអស់ មិនដឹងថាគេមានគោលបំណងអ្វីឡើយ ។
ខណៈពេលភាពយន្ដកំពុងបញ្ចាំង សាច់រឿងក៏បង្ហាញទៅដល់ចំណុចព្រឺព្រួច Jungkook ភ្ញាក់លស់ប្រលឹងចុងសក់ស្រែក វ៉ាស់ ភ្លាមៗ ផ្អើលមនុស្សម្នាដែលអង្គុយជុំជិត ជាពិសេសគឺ Taehyung គេរហ័សយកដៃខ្ទប់មាត់ Jungkook មិនឱ្យស្រែក Popcorn ដែលនៅនឹងដៃពួកគេត្រូវកំពប់ខ្ចាត់ខ្ចាយគ្មានសល់ ព្រោះ Jungkook ភ័យនឹងរឿងខ្មោចនោះពេករហូតដល់ទប់អារម្មណ៍លែងបានទើបរាងតូចឱបនាយផ្អឹមមុខនឹងដើមទ្រូងរបស់គេដើម្បីឱ្យនាយបន្ធូរអារម្មណ៍បានខ្លះ ។
មើលកុនចប់អ្នកទាំងពីរក៏បណ្ដើរគ្នាចេញមកវិញ គ្រាន់តែបានចេញពីរោងកុនភ្លាម Jungkook ម្នីម្នារត់ទៅបន្ទប់ទឹកមុនគេ នាយលុបមុខលុបមាត់ឱ្យស្វាងបន្តិចមុននឹងចេញមកខាងក្រៅជួបនឹង Taehyung ដែលឈរឱបដៃចាំនាយ ។
« បើ Tae ភ័យឬខ្លាចអាចឱបខ្ញុំបានណា ឆឹស! ចុងក្រោយបែរជាខ្ញុំជាអ្នកឱបនាយទៅវិញ ចំមែន » Taehyung លើកពាក្យសម្ដីដែល Jungkook បាននិយាយមុនរឿងចាក់បញ្ចាំងមកនិយាយឌឺដងផ្លែផ្កាធ្វើមុខពេបជ្រាយ ធ្វើឱ្យអ្នកម្ខាងទៀតគ្រឺតចង់តែចាប់ក្រញិចឱ្យស្លាប់ទេ ។
« ព្រះអើយ ខ្ញុំមិននឹកស្មានថានាយខ្លាចខ្មោចលើផ្ទាំងក្រណាត់សរដល់ម្លឹងទេ »
« មុននឹងខ្ញុំសមសម្ដែងប៉ុណ្ណោះ »
« ពិតមែនហ្អេស៎? ហិៗ កុហកមិនសមសោះ សម្ដែងជាតួរអង្គអីទៅ? មុខនាយនេះអ្នកណាយកទៅធ្វើតួរឯកកើតទៅ បើជាតួររងសមបន្តិច » ពួកគេដើរបណ្ដើរនិយាយបង្អាប់គ្នាបណ្ដើរ ។
« ជាតួររងក៏ល្អ យ៉ាងហោចណាស់ក៏បាននៅក្បែរតួរឯកដែរ »
« ប៉ុន្តែចុងក្រោយតួរអង្គឯកក៏ត្រូវជាគូរជាមួយតួរអង្គឯកដូចគ្នា ហើយចំណែកតួរងគឺនៅតែជាតួររងដដែលពិតទេ? »
« មិនពិតទេ »
« ហេតុអីមិនពិត? »
« ក្នុងប្រលោមលោកវាបែបនោះពិតមែន ប៉ុន្តែជីវិតពិតមិនអ៊ីចឹងទេ ព្រោះថា... »
« ... » Taehyung ស្រាប់តែទច់ដំណើរមួយកន្លែងកែវភ្នែកសម្លឹងទៅណាក៏មិនដឹង ទឹកមុខដែលញញឹមពព្រាយមុននេះក៏ប្រែជាក្រៀមក្រំមួយរំពេច ។
« កំពុងមើលអ្វីហ្នឹង? » Jungkook ងាកទៅមើលក៏ឃើញវត្តមានរបស់ Bogum និងមិត្តស្រីថ្មីរបស់គេកំពុងបណ្ដើរគ្នាមកយ៉ាងត្រសង នាយប្រុងនឹងនិយាយបង្វែងអារម្មណ៍របស់ Taehyung កុំឱ្យខ្វល់ពីម្នាក់នោះ ស្រាប់តែត្រូវនាយតូចចាប់កៀកកើយដៃរបស់គេ ធ្វើឱ្យ Jungkook ចងចិញ្ចើមនឹងអាកប្បកិរិយាប្លែកៗរបស់ Tae អត់មិនឆ្ងល់មិនបាន ។
ហេតុអីក៏សុខៗ Taehyung ស្រាប់តែមកឱបដៃរបស់នាយស្និតស្នាលយ៉ាងនេះ?
« ខ្ញុំមានរឿងឱ្យនាយជួយ »
« ហ្អាស៎? ជួយរឿងអី? »To be continue......
ជួយធ្វើសង្សារលេងៗទេដឹង🌚
YOU ARE READING
តួររងកំដរស្នេហ៍🥀
Romanceគ្មានអ្នកណាឲ្យនិយមន័យស្នេហាបានទេ ព្រោះស្នេហាតែងតែប្រែប្រួលទៅតាមបុគ្គលម្នាក់ៗដែលបានផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែទោះមិនអាចឲ្យន័យពេញលេញបាន គ្រប់គ្នាក៏អាចយល់បានថាស្នេហាជាអ្វី។ Jeon Jungkook X Kim...