«រួចរាល់ហើយចៅហ្វាយ ចៅហ្វាយចង់ធ្វើយ៉ាងមិចបន្ដ»សុីងចូលមកប្រាប់ចៅហ្វាយខ្លួនដែរអង្គុយគងទាក់ខ្លាក្នុងដៃមានកែវស្រាក្រហមលើកមកក្រេបម្ដងម្កាល«មិនបាច់ធ្វើអីទេ មើលគេឲ្យល្អ កុំឲ្យគេរត់បាត់ឲ្យសោះ ទុកយើងជាអ្នកទៅចាត់ការគេដោយខ្លួនឯង»ជុងហ្គុក
«បាទ ចៅហ្វាយ»ថាហើយគេក៏ចេញទៅវិញបាត់
«សុខមិនចង់ទេ ចង់នាំទុក្ខដាក់ខ្លួន ចូលមកក្នុងរោងខ្លាហើយកុំសង្ឃឹមថាចេញទៅវិញបានឲ្យសោះ»ជុង ហ្គុក លើកស្រាមកផឹកបង្ហើយមុននឹងក្រោកដើរចេញពីបន្ទប់ខ្លួន..។
_________
«ចេញទៅ»នាយនិយាយតែប៉ុណ្ណឹងគ្រប់គ្នាក៏ចេញទៅអស់ ជុងហ្គុកដើរចូលទៅក្នុងបន្ទប់ដែរមានមនុស្សដែរកូនចៅខ្លួនទើបតែចាប់មក
_បើត្រឡប់ទៅមុននឹងវិញ
«លោកប្រាកដជាចប់មិនខាន ត្រៀមខ្លួនដោះស្រាយឲ្យហើយទៅ JeonJungkook»
«អ្នកណាជាអ្នកចប់»សុីងដែរជាដៃស្ដាំរបស់ Jungkookត្រូវបាននាយបញ្ជាមក ជុងហ្គុកដឹងថាមានអ្នកតាមខ្លួនមកយូរហើយគ្រាន់តែនាយប្រាប់ឲ្យកូនចៅខ្លួនធ្វើធម្មតារងចាំឲ្យមាឌល្អិតចូលអន្ទាក់ខ្លួនប៉ុណ្ណោះ ជីមីនវិញពេលដែរឮសំឡេងមនុស្សនៅពីក្រោយខ្លួនហើយក៏ងាកមកតែមិនទាន់បានអីផងត្រូវសន្លប់ដោយស្នាដៃសុីងដែរវ៉ៃកញ្ចឹង.កឲ្យសន្លប់ភ្លាមៗ។
_បកមកពេលនេះវិញជីមីនត្រូវគេចាប់ចងដៃចងជើងដែរសន្លប់មិនទាន់ដឹងខ្លួននៅលើពូកនៅឡើយទេ។
ក្រាក!!
ជុងហ្គុកដើរចូលមកដោយភ្នែកសម្លឹងទៅអ្នកដែរសន្លប់មិនទាន់ដឹងខ្លួន នាយដើរហួសទៅអង្គុយលើសាឡុងក្នុងបន្ទប់រងចាំអ្នកដែរសន្លប់នោះឲ្យដឹងខ្លួនមកវិញសិន ទើបជម្រះបញ្ចីតាមក្រោយ ។
«ហុឹស ហុឹម»ជីមីនក្រហឹមក្នុងបំពង់កតិចៗមុននឹងក្រោកអង្គុយទាំងនៅធីងធោងព្រោះមានអារម្មណ៍ថាកខាងក្រោយរបស់គេឈឺខ្លាំងណាស់សឹងតែងាកទៅណាមិនបានទៅហើយ
«ជាអ្នកកាសែត ឈ្មោះផាក ជីមីនអាយុ25ឆ្នាំ ធ្វើការនៅក្រុមហ៊ុនMMN»ជុងហ្គុកយក ប័ណ្ណសម្គាល់ខ្លួនដែរគេឃើញវានៅលើខ្លួនរបស់មាឌល្អិត យកមកអានមានចេតនាឲ្យមាឌល្អិតបានឮ