🔞អត់ហេតុផល🥀

692 27 0
                                    

▶ហាងកាហ្វេ☕

បុរសមាឌតូចម្នាក់ដើរចូលទៅក្នុងហាងដែរត្រូវបានណាត់ឲ្យមកជួបនោះ ខណៈដែរដើរចូលទៅខាងក្នុងហាងក៏បានឃើញមនុស្សដែរខ្លួនត្រូវជួបហើយនាយក៏ដើរសម្ដៅទៅរក គ្រាន់តែនាយចូលទៅអង្គុយក្នុងតុភ្លាមក៏ហើបមាត់ទេសនា យកតែម្ដងឲ្យអាមិត្តដែរទៅបាត់រាប់ឆ្នាំហើយពេលដែរមក ក៏មកស្ងាត់ៗទៀតមិនផ្ដល់ដំណឹងឲ្យនាយជាមិត្តអីបន្ដិច

« អាស្វាអាចង្រៃ អាមិត្តទុរយសពេលចង់ទៅក៏ទៅពេលចង់មកក៏មកស្ងាត់ៗទៀត មិនគិតចង់ឲ្យយើងដឹងអីបន្ដិចសោះឬ នេះឯងដែរគិតថាយើងជាមិត្តឯងដែរទេហ៎ាស អាចង្រៃ » នាយរ៉េបយកៗមិនគិតសម្ចៃមាត់អីតិចទេ ឯអ្នកដែរអង្គុយស្ដាប់នោះមិនបានថាអីនោះទេបានត្រឹមតែសើចនិងមិត្តខ្លួនដែរអត់ចោលអាចរិកនឹងសោះឲ្យតែជួបមុខគេដឹងតែជេរទោះគ្មានរឿងស្អីក៏ជេរកើតដែរសុំសរសើរម៉ង😂

« ឆាប់បិតមាត់ឯងភ្លាម អត់មានមកសើចទេ
យើងអត់បានលេងសើចទេ ហុឹស »នេះគេអង្គុយជេរបុិននិងហើយនៅមកសើចចេញទៀត គួរឲ្យខឹងមែន

« អាកៗ កុំខឹងមើលអាតុញ សឺត សឺត អូយនៅស្អុយដូចដើមអត់ក្រអូបអីបន្ដិចសោះ »នាយឃើញដូច្នេះក៏ងើបពីកៅអីខ្លួនទៅអង្គុយជិតនាយជាមិត្ត នឹងថើបលួងពួកគេមិនបានភ្ញាក់ផ្អើលអីនោះទេព្រោះតែពួកគេធ្វើបែបនេះជាទម្លាប់ទៅហើយ

« ចឹងហ៎ ទាល់តែកូនចៀមឯងទើបក្រអូបហី អាស្វា ហើយមិចក៏មិនឃើញឯងយកកូនចៀមសំណព្វចិត្តមកជាមួយដែរអញ្ចឹង » ជីមីន

« ហ្អើយ កុំនិយាយពីគេអី >> នាយនិយាយទាំងដកដង្ហើមធំ

« អេស ហើយមានរឿងអី »ជីមីន

« គ្មានរឿងស្អីក្រៅពីឈ្លោះគ្នាទេឯងក៏ដឹង »

« ន៎ែក ឯងលួចក្បត់គេទៀតហើយហី »

« ហុីយើងមិនបានក្បត់គេទេ កុំមើលមកយើងក្នុងផ្លូវអាក្រក់ពេក មកពីគេប្រចណ្ឌយើងពេកគ្រាន់តែស្រីៗមកក្បែរយើងក៏គេប្រចណ្ឌដែរ ហុើយ...!!! ហើយពេលយើងបបួលគេមកកូរ៉េគេក៏មិនព្រមមកតាមយើង យើងក៏មកកូរ៉េម្នាក់ឯងដូចដែរឯងឃើញនឹងហើយ »នេះកម្មគេឬដែរបានសង្សារមកពូកែប្រចណ្ឌបែបនេះ

🔞𝑆ℎ𝑜𝑟𝑡 𝑁𝑜𝑣𝑒𝑙🥀Where stories live. Discover now