[ភូមិគ្រឹះត្រកូលJeon]
បុរសមាឌធំទឹកមុខមានអំណាចគួរឲ្យកោតខ្លាចអង្គុយគងទាក់ខ្លាលើសាឡុងក្នុងបន្ទប់ធ្វើការដែរមានសភាពងងឹត អង្គុយចាំស្ដាប់កូនចៅរាយការណ៍ប្រាប់ខ្លួនពីការងារដែរបានឲ្យទៅធ្វើ
«លោកប្រុស ពួកខ្ញុំបានចាប់អ្នកប្រុសតូចមកហើយ» អង្គរក្សឈុតខ្មៅ
«ល្អ ពេលនេះគេនៅឯណា»សម្លេងមានអំណាាចបន្លឺឡើងទាំងទឹកមុខស្មើធេង
«នៅក្នុងបន្ទប់របស់គាត់លោកប្រុស អ្នកប្រុសតូចព្យាយាមចង់រត់ទើបពួកខ្ញុំចាប់អ្នកប្រុសតូចដាក់បន្ទប់ហើយចាក់សោរតែម្ដងទៅ»
«អរគុណ អស់ការងារធ្វើហើយចង់ទៅណាក៏ទៅៗ» មនុស្សមាឌធំខ្ពស់ស្រឡះងើបឈរឡើងសារ៉េភ្លីខោ អាវ និងបញ្ជាកូនចៅឲ្យចេញទៅ។
«បាទ លោកប្រុស»
............................
+បន្ទប់
ក្រាក~
សម្លេងបើកទ្វារទាក់ទាញចំណាប់អារម្មណ៍មនុស្សមាឌតូចដែរអង្គុយលើពូកបែរមុខទៅបង្អួច ឲ្យបែរមកមើលមាត់ទ្វារវិញ ទឹកមុខបង្ហាញពីការមិនពេញចិត្តពេលដែរឃើញអ្នកដែរបើកទ្វារចូលមកនោះ គឺគេនេះហើយ គេគឺ Jeon Jungkook ដែរជាអ្នកបំបិទសិទ្ធិសេរីភាពដែរនៅយុវវ័យ វ័យ19ឆ្នាំរបស់គេ មនុស្សប្រុសតែម្នាក់ដែរហាមគេមិនឲ្យពាក់ព័ន្ធនិងនរណាសូម្បីតែមិត្តជិតស្និទរបស់ខ្លួនផ្ទាល់ក៏ឲ្យគេផ្ដាច់ទំនាក់ ទំនងជាមួយដែរ បើសួរថាត្រូវជាអ្វីនិងគ្នានោះគឺគ្រាន់ តែជាពូនិងក្មួយតែប៉ុណ្ណោះJeonJungkook ប្អូនជីដូនមួយតែម្នាក់របស់ប៉ាគេ តែគាត់ធ្វើខ្លួនដូចជាប៉ាម៉ាក់បង្កើតខ្ញុំយ៉ាងអញ្ចឹង មិនមែនទេត្រូវនិយាយថាលើសពីប៉ាម៉ាក់ខ្ញុំ×2បានត្រូវ។ ទាំងបិទសិទ្ធិ ទាំងហាមឃាត់ ទាំងគម្រាម ធ្វើឲ្យខ្ញុំស្ដាប់តាមសម្ដីរបស់គាត់គ្រប់យ៉ាង រាល់ថ្ងៃនេះខ្ញុំដូចជារស់នៅក្នុងគុកមួយអញ្ចឹង ខ្ញុំគ្មានពេលវេលាសប្បាយជាមួយមិត្តដូចគេដទៃផ្សេងទេ ព្រឹកឡើងទៅរៀនចេញពីរៀនមកផ្ទះ សូម្បីតែថ្ងៃសម្រាកក៏ត្រូវតែនៅផ្ទះដែរ?គិតថាគាត់ធ្វើជ្រុលពេកឬអត់?មនុស្សណាមិនមែនម៉ារ៉ាកាំងទេ!!!!