ចន ជុងហ្គុកជាម៉ាហ្វៀរដ៏ឃោឃៅម្នាក់នៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង គេជាក្មេងកំព្រាឪពុកម្តាយ ព្រោះឪពុកម្តាយរបស់ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ នៅសល់តែគេម្នាក់ប៉ុណ្ណោះ ព្រោះគេបានទៅបរទេសតាំងពីអាយុ ១២ ឆ្នាំ កាលស្លាប់ធ្វើឲ្យជុងហ្គុកមានគុំនុំសងសឹករហូតមក ពេលនេះជុងហ្គុកមានអាយុ ២២ ឆ្នាំហើយ គេក៏បានត្រឡប់មកប្រទេសកូរ៉េវិញដើម្បីសងសឹក
__________
"ដល់ពេលហើយ ដែលយើងត្រូវតែសងសឹកទៅលើពួកវានូវអ្វីដែលបានធ្វើមកលើគ្រួសាររបស់យើង" ជុងហ្គុក និយាយទាំងទឹកមុខដ៏កំណាច
"តើលោកប្រុសមានគម្រោងការដូចម្តេចទៅ ដើម្បីសងសឹកនឹងពួកវាទៅបាទ" អង្គរក្សជំនិត
"ទៅចាប់កូនប្រុសរបស់វាមកឲ្យយើង រួចដុតផ្ទះរបស់ពួកវាចោលទៅកុំបន្សល់ទុកភ័ស្ភុតាំងឲ្យសោះ" ជុងហ្គុក
"បាទ លោកប្រុស" អង្គរក្សជំនិត គេក៏បានដើរចេញទៅ
មានក្មេងប្រុសម្នាក់កំពុងតែអង្គុយលេងនៅសួនច្បារក្រោយផ្ទះ ក៏មានគេយកកន្សែងមកខ្ទប់មាត់គេ គេក៏បានសន្លប់បាត់ទៅរួចក៏បាននាំគេទៅ ចំណែកគ្រួសារត្រកូល Kim ត្រូវបានគេដុតបំផ្លាញផ្ទះចោលធ្វើឲ្យគ្រួសារត្រកូល Kim ស្លាប់ទាំងអស់ ចំណែកក្មេងប្រុសដែលត្រូវគេចាប់នោះមានឈ្មោះថា គីម ថេយ៉ុង ជាកូនប្រុសរបស់គ្រួសារត្រកូល Kim គេជាក្មេងស្លូតបូតនិងគួរឲ្យស្រឡាញ់ ថេយ៉ុងត្រូវគេនាំទៅក្នុងបន្ទប់មួយ
"លោកប្រុស ការងារដែលលោកបានដាក់ពួកយើងបានចាត់ការរួចរាល់ហើយ" អង្គរក្សជំនិត
"ធ្វើការបានល្អណាស់ បានហើយពួកឯងត្េឡប់ទៅវិញចុះ" ជុងហ្គុក
"បាទ លោកប្រុស" អង្គរក្សជំនិត
ថេយ៉ុងក៏បានដឹងខ្លួន ប៉ុន្តែគេមើលអ្វីមិនឃើញទេ ព្រោះភ្នែករបស់គេត្រូវបានចងទៅនឹងក្រណាត់ខ្មៅ ដៃនិងជើងត្រូវចងនឹងខ្សែ គេខំរើនិងព្យាយាមស្រាយចំណងតែគ្មានប្រយោជន៌
~ក្រាក~ សម្លេងបើកទ្វាក៏បានបំឡឺឡើង មានបុរសម្នាក់កំពុងដើរចូលមក
"អ្នកណា ទីនេះជាកន្លែងណាហេតុអីបានជានាំខ្ញុំមកទីនេះ" ថេយ៉ុង សួរទាំងភិតភ័យ បុរសម្នាក់នោះក៏បានដើរទៅជិតថេយ៉ុង រួចស្រាយក្រណាត់ចងភ្នែករបស់គេចេញ
"ជុងហ្គុក!!! ខ្ញុំស្គាល់លោកហេតុអីលោកចាប់ខ្ញុំមកទីនេះ?" ថេយ៉ុង
"ពិតមែនហើយយើងគឺ ជុងហ្គុកយើងជាម្ចាស់ជីវិតរបស់ឯង ជីវិតរបស់ឯងគឺយើងជាអ្នកកំណត់" ជុងហ្គុក
"លោកជាអ្នកណាហេតុអីជីវិតរបស់យើងត្រូវលោកជាអ្នកកំណត់ ជីវិតរបស់ខ្ញុំគឺខ្ញុំជាអ្នកកំណត់ដោយខ្លួនឯងមិនមែនលោកទេ ឆាប់លែងខ្ញុំទៅ" ថេយ៉ុង
ជុងហ្គុកបានយកដៃរបស់គេទៅច្របាច់មាត់របស់ថេយ៉ុងមួយទំហឹង
"ព្រោះជីវិតគឺនៅក្នុងកណ្តាប់ដៃរបស់យើង ហើយយើងក៏ពិតជាចង់សម្លាប់ឯងខ្លាំងណាស់ តែបើសម្លាប់ឯងនៅពេលនេះដូចជាស្រួលពេក យើងនឹងឲ្យគ្រួសាររបស់ឯងមើលឃើញពីការឈឺចាប់វេទនារបស់ឯងពីឋាននរកមក ថាកូនប្រុសសំណប់របស់វាវេទនាយ៉ាងណា" ជុងហ្គុង រួចក៏ក្រវាសមុខថេយ៉ុងចេញ
"លោកបានធ្វើអីទៅលើគ្រួសាររបស់ខ្ញុំ? លោកឆាប់ប្រាប់ខ្ញុំមក!" ថេយ៉ុង បានស្រែកសួរទៅជុងហ្គុក
"ពួកវាគឺត្រូវបានភ្លើងឆេះស្លាប់អស់ហើយ ហើយពួកវាក៏បានទៅនៅកន្លែងដែលពួកវាត្រូវតែនៅហើយ" ជុងហ្គុក បានញញឹមចុងមាត់មើលទៅពិតជាគួរឲ្យខ្លាច
"មិនពិតទេ លោកកុហសពួកគាត់មិនស្លាប់នោះទេ" ថេយ៉ុង បានយំនិងនិយាយខ្លាំងៗទៅជុងហ្គុក
"ឯងមិនជឿក៏មិនអីដែរ ព្រោះពួកវាក៏បានស្លាប់ហើយ" ជុងហ្គុក
"ហេតុអីៗលោកធ្វើបែបនេះដាក់គ្រួសាររបស់ខ្ញុំ គ្រួសាររបស់ខ្ញុំបានទៅធ្វើអីលោក?" ថេយ៉ុង
ជុងហ្គុងបានខឹង
"គ្រួសាររបស់ឯងបានធ្វើស្អីខ្លះមកលើគ្រួសាររបស់យើង យើងគ្មានថ្ងៃភ្លេចនោះទេ យើងនឹងធ្វើឯងឈឺចាប់ជាងយើងឈឺចាប់១០០ដង១០០០ដង ឯងចាំទៅមើលចុះ" ជុងហ្គុង ស្រែកសំម្លុតទៅថេយ៉ុង
"លោកនិយាយអី តើលោកចង់ធ្វើអីមកលើខ្ញុំ?" ថេយ៉ុង
"បន្តិចទៀត ឯងគង់តែដឹងទេមិនបាច់យើងប្រាប់ឯងទេ" ជុងហ្គុក ក៏រុញថេយ៉ុងទៅលើគ្រែ រួចក៏ដើរចេញបាត់ទៅ ថេយ៉ុងគេគិតតែពីយំ ព្រោះគ្រួសាររបស់គេត្រូវបានស្លាប់ហើយត្រូវគេមកចាប់ចង់បែបនេះ
"ហេតុអី ហេតុអីទៅ ហេតុអីរឿងទាំងអស់នេះធ្លាក់មកលើគ្រួសាររបស់ខ្ញុំទៅវិញ" ថេយ៉ុងគេបាននិយាយម្នាក់ឯងបណ្តើរយំបណ្តើរ
___________
សូមរងចាំភាគបន្ត
អរគុណសម្រាប់ការអាន❤
#JullYNa_Rina
YOU ARE READING
ម៉ាហ្វៀរចងគុំនុំ😤(ចប់)✅
Truyện NgắnJeon Jungkook x Kim teahyung Jungkook Top Teahyung Bottom ជារឿងប្រលោមលោកខ្លីបែបស្រើបស្រា