សុបិន្តចម្លែក

650 43 0
                                    


@ផ្តើមរឿង.....!

ខ្ញុំឈ្មោះគីមថេយ៉ុងកើតមកក្នុងត្រកូលគ្រួសារអភិជន មានអ្វីៗគ្រប់យ៉ាងដែលមនុស្សទូទៅចង់បាន ។

ខ្ញុំជិះឡានលើដងផ្លូវស្ងាត់មួយអមដោយដើមឈើធំៗកម្រមានអ្នកឆ្លងកាត់ផ្លូវនេះខ្លាំងណាស់ មានពាក្យចាមរាមថា ផ្លូវនេះកាលពីសម័យមុនស្តេចចូលចិត្តមកបរបាញ់សត្វព្រៃនៅទីនេះ ហើយផ្លូវនេះទើបតែបើកជាផ្លូវការក្នុងឆ្នាំ2018 អោយដំណើរការ។

ខ្ញុំបើកឡានបណ្តើរយំបណ្តើរមិនយល់ហេតុអ្វីប៉ាធ្វើបែបនេះ?ថ្ងៃបញ្ចប់ការសិក្សារជាថ្ងៃម៉ាក់បានស្លាប់ព្រោះជំងឺប្រចាំកាយ ម៉ាក់ស្លាប់មិនទាន់បាន2ខែ ថ្ងៃនេះប៉ាក៏យកស្រីថ្មីមកចូលផ្ទះ។

ខ្ញុំពិតជាឈឺចាបើខ្លាំងណាស់ ខ្ញុំវៃចង្កូតឡាន រួចស្រែកខ្លាំងៗរីង....! រីង....! ភ្លាមៗសំឡេងទូរស័ព្ទក៏រោទិ៍ឡើង ខ្ញុំលើកទូរស័ព្ទមកមើលលេខអ្នកណា ខលមកឃើញថាជាមិត្តខ្ញុំ គឺជីមីនទើប ខ្ញុំប្រញាប់ប្រញាលចុចលើក។

« ជីមីន ហុឹកៗ » លើកទូរស័ព្ទភ្លាមខ្ញុំក៏យំខ្លាំងជាមុន
« ថេយ៍ប៉ាឯងប្រាប់យើងថាឯងចាកចេញពីផ្ទះ ពេលនេះឯងនៅឯណា? » សំឡេងម្ខាងទៀតសួរដោយបារម្ភ

« ហុឹកៗមិនដឹងទេ » ខ្ញុំយំសស្រាក់ បើកឡានបណ្តើរនិយាយបណ្តើរមិនដឹងទិសដៅ មិនខ្វល់ពីសុវត្ថិភាពខ្លួនឯងខ្ញុំដឹងតែម្យ៉ាងខ្ញុំចង់ចាកចេញពីទីនេះ

« ថេយ៍ចិត្តត្រជាក់ៗសិនណា៎កុំយំណា៎ » ជីមីននិយាយលួងលោមព្រោះខ្ញុំយំខ្លាំងពេក

« ជីមីន ហ្ហឺៗយើងមិនចង់...មិនចង់ទៅវិញទេ មិនចង់ឃើញប៉ាសោយសុខជាមួយស្រីថ្មីគាត់ទេហុឹកៗ»

« ស្តាប់ណាគាត់មិនមែនស្រីប៉ាឯងទេ គាត់ជា....! »

អាយ៎....! ផាំង!! ខ្ញុំបើកឡានរវល់មិយាយទូតស័ព្ទ ស្រាប់តែសត្វក្តាន់ចេញពីណាក៏មិនដឹងរត់ចូលមកកណ្តាលផ្លូវ ខ្ញុំក៏កាច់ចង្កូតឡាន កុំអោយបុកសត្វ បែរជាប៉ះទង្គិចនិងដើមឈើធំមួយទំហឹង។

« អាឡូ... អាឡូថេយ៍អាឡូមានលឺយើងនិយាយទេ? អាឡុៗថេយ៉ុងឯងកើតអី?? » សំឡេងក្នុងទូរស័ព្ទនៅតែបន្លឺខណៈ ម្ចាស់ទូរស័ព្ទត្រូវបានសន្លប់បាត់មាត់ឈឹង ។
ផ្ទៃមេឃងងឹត ផ្គរលាន់ផូផាំង បង្អុរភ្លៀវខ្យល់កន្រ្តាក់ខ្លាំងៗ.....!ផ្ទេរបន្ទោរឆ្វេចឆ្វាច ផ្គរលាន់លឺពេញព្រៃព្រឹក្សារ។

ព្រេងនិទានស្នេហ៍🕊Where stories live. Discover now