សំឡេងចាបស្រែកច្រៀងក្រកឺងអឺកង ទុំលើមែកឈើថ្ងៃក៏រះខ្ពស់ទៅហើយនៅឡើយម្ចាស់តូចគេងស្ពឹកមិនព្រមក្រោកទៀត។
លីវឈីចូលមកទាញវំាងនងបង្អួចសន្សឹមទៅដាស់ម្ចាស់តូចតាមក្រោយ...!
« ម្ចាស់តូច! »
« ហ្គឹមកុំមាត់កំពុងតែគេង» ថេយ៉ុងគេងផ្តាប់មុខសក់ក្បាលសំពិងសំពោង
« ស្លាប់ហើយថ្ងៃរះខ្ពស់ទៅហើយ ម្ចាស់តូចនៅផ្ទំដល់អម្កាលទៀត?»
« អ'ហួយធុញណាស់» ថេយ៉ុងក្រោកអង្គុយបិទភ្នែកមាត់រអ៊ូវង៉ូវៗព្រោះតែធុញនិងសំឡេងលីឈី
« យាងទៅស្រង់ទឹកទៅក្រាបទូល»
« គេទៅណាហើយ? » ថេយ៉ុងអើតលឺមមើលជុំវិញបរិវេនបន្ទប់ឃើញមានតែពីនាក់លីវឈីប៉ុណ្ណោះទើបមានចម្ងល់« អ្នកណា? អ៎ព្រះអង្គម្ចាស់មែនទេ? ទ្រង់យាងទៅសាលប្រជុំទាំងព្រឹកព្រលឹមក៏មិនជ្រាបដែលថាមានរឿងអ្វី » លឺសម្តីលីឈីវបែបនេះថេយ៉ុងក៏ងក់ក្បាលផ្ងក់ៗ
« ម្ចាស់តូចទៅស្រង់ទឹកមុន ឬក៏សោយព្រះក្រយាសិន? និងអាលទូលបង្គំអោយគេរៀបចំជូន »
« ងូតទឹកមុន! »
« ក្រាបទូល! »ចរចាពាក្យសម្តីគ្នារួចលីឈីក៏នាំម្ចាស់តូចមកស្រង់ទឹក ខណៈពេលវេលានេះក៏ស្រង់ទឹករួចរាលពេលនេះលីវឈីកំពុងឈរក្រងសក់អោយម្ចាស់ខ្លួន។
« រួចរាល់ហើយក្រាបទូល»
« ស្អាតណាស់ ឯងពូកែមែន » ថេយ៉ុងមើលមុខខ្លួនតាមរយះកញ្ចក់សសើរលីវឈី ពូកែធ្វើម៉ូតសក់គេជាប្រុសតែចេះខាងនិងសូម្បីតែខ្លួនមិនចេះធ្វើផង។
« ម្ចាស់តូចទ្រង់បញ្ជោរខ្ញុំម្ខាស់ហើយ»
« ហៃយ៉ាមិនបានបញ្ជោរទេ ស្អាតពិតមែននែ៎សួរតាមត្រង់ចុះស្រលាញ់ស្រីក៏ប្រុស? »
« ម្ចាស់តូច....! » លីវឈីបង្អូសសំឡេងហៅម្ចាស់តូចទាំងអឹមអៀន
« ហាសហាមិចក៏អផនបែបនេះ? » ថេយ៉ុងអស់សំណើចនិងកាយវិកាអៀនប្រៀនរបស់គេ
« លីវឈីសុំសួរមួយបានទេ?» ថេយ៉ុងឈប់និយាយលេងសើចក៏មកនិយាយសាច់ការវិញម្តង« ក្រាបទូល! »
« ឯងស្គាល់ដំណាក់ស្នំទី4ទេ?»
« សួរតើម្ចាស់តូចសួរធ្វើអី? »
«សួរលេងបើស្គាល់នាំទៅបន្ទិចមក»
« ទេៗ ម្ចាស់តូចត្រូវសោយព្រះក្រយាជាមុនសិនជាបញ្ជាព្រះអង្គម្ចាស់ »
« ណា៎ៗសន្យាមកវិញចាំញុំា » ថេយ៉ុងធ្វើមុខខ្ជីខ្ជូតបន្ទន់ចិត្តគេ
« ក៏បានទូលបង្គំនិងនាំទៅ»
« យេ...! ប៉ុន្តែមុននិងទៅឯងត្រូវយករបស់មួយអោយយើងសិន »
« របស់អី? »
« អោនមកនេះ» ថេយ៉ុងនិយាយខ្សឹកខ្សាវដាក់លីវឈី
« តែម្ចាស់តូច...! »
« ហាមតែស្ករអោយទៅយកក៏ទៅៗយើងចាំត្រង់នេះ»
« ទទួលបញ្ជាម្ចាស់តូច! »លីវឈីធ្វើមុខស្អុយដើរចេញទៅ
មួយសន្ទុះក្រោយក៏ត្រឡប់មកវិញជាមួយសត្វល្អិតក្នុងដៃ ហុចអោយម្ចាស់តូច
« នេះក្រាបទូល »
YOU ARE READING
ព្រេងនិទានស្នេហ៍🕊
Short Storyរឿងរ៉ាវស្នេហា ដែលកើតមានឡើងនៅសម័យបុរាណរវាងស្តេចនិងក្មេងប្រុសដែលបានឆ្លងពេលវេលា។🕊 Taekook /Bl