« ម្ចាស់អូន» ជុងហ្គុកទ្រង់យានចូលមកយ៉ាងត្រហេបត្រហប ព្រោះតែលឺសំឡេងស្រែកខ្ទ័រលឺដល់ខាងក្រៅ« ហុឹកៗ នាំខ្ញុំទៅផ្ទះវិញហុឺៗ » ថេយ៉ុងទធាត់ជើងយំដូចកូនក្មេងយំទាចំណី
« ស្ងប់អារម្មណ៍សិនទៅម្ចាស់អូន » ទ្រង់ចូលមកក្បែររាងតូចអោបស្មាគេ ថេយ៉ុងក៏រាងស្ងាត់មាត់បន្ទិចដែល។
« ព្រះអង្គម្ចាស់ រាជពេទ្យមកដល់ហើយក្រាបទូល» ហានសុង« អោយគេចូលមក »
« ក្រាបទូល » ទទួលរួចរាជពេទ្យក៏ចូលមក« សូមថ្វាយបង្គំព្រះអង្គម្ចាស់ តើមានអ្វីអោយទូលបង្គំបម្រើទេទាន? »
« មិនបាច់គួរសមទេ មកពិនិត្យម្ចាស់តូចបន្ទិច »
« ពិ..ពិនិត្យឬ? ពិនិត្យអ្វី? » ថេយ៉ុងមើលមុខទ្រង់ទាំងភិតភ័យ គេមិនបានកើតអ្វីទេហេតុអីសុខៗអោយពិនិត្យបែបនេះ?ធ្លាប់លឺថា ម្ជុលសម័យបុរាណធំៗខ្លាំងណាស់ ចុះបើគេយលមកចាក់លើខ្លួននោះគិតយ៉ាងមិច? ថេយ៉ុងគិតរួចលេបទឹកមាត់ក្អឹក ស្រម៉ៃដល់រូបភាពម្ជុល
«ទេៗមិនពិនិត្យទេ! » ថេយ៉ុងប្រកែកភ្លាមរត់ទៅឈរក្រោយខ្នងជុងហ្គុក
« យើងបារម្ភពីទ្រង់ ពិនិត្យបន្ទិចទៅ » ទ្រង់ទាញដៃគេនាំមកលើគ្រែ
« ទេៗលែងភ្លាមទៅ ហុឹកៗខ្លាច» ថេយ៉ុងក្រាញននៀលមិនព្រមទៅចុងក្រោយទ្រង់អូសមកតតែបានដដែល
« ផ្ទំអោយស្ងៀមទៅ » ទ្រង់ប្រើសម្តីស្រាល ទាញដៃគេមកកាន់។ មើលទៅទ្រង់ស្រលាញ់គេខ្លាំងណា មិនហ៊ានសូម្បីប្រើពាក្យសម្តីគំហក
« សូមអនុញ្ជាតទានម្ចាស់ » រាជពេទ្យ សុំអនុញ្ជាតជាមុន ទើបទាញដៃរាងតូចមកស្ទាប់ស្ទង់ជីបច តាមជំនាញរបស់ខ្លួន។
« ព្រះសុខភាព ម្ចាស់តូចល្អប្រសើរខ្លាំងណាស់ ទូលបង្គំមិនធ្លាប់ជួបប្រទះនោះទេ សន្លប់ជាច្រើនថ្ងៃបែរជានៅតែមានព្រះសុខភាពល្អ »
« ហ្គឹម » ទ្រង់ក្រហឹមក្នុងដើមកជាការឆ្លើយតប
« អត់ចាក់ទេ? » ថេយ៉ុងនិយាយទាំងធូរក្នុងទ្រូង មុននេះស្មានតែគេយក ម្ជុលមកចាក់ខ្លួនហើយតើ
YOU ARE READING
ព្រេងនិទានស្នេហ៍🕊
Short Storyរឿងរ៉ាវស្នេហា ដែលកើតមានឡើងនៅសម័យបុរាណរវាងស្តេចនិងក្មេងប្រុសដែលបានឆ្លងពេលវេលា។🕊 Taekook /Bl