រឿង ❤️ពិសោធន៍ស្នេហ៍ស្មោះ💙 ភាគ1

518 27 0
                                    

រឿង ❤️ពិសោធន៍ស្នេហ៍ស្មោះ💙 ភាគ1.

/ទីក្រុងសៀងហៃ/

[នៅក្រោមមេឃលើនេះ គ្មានអ្វីដែលខ្ញុំចង់បានហើយ ដែលថាមិនបាននោះទេ តែអ្វីដែលខ្ញុំពិបាករកនោះ គឺមនុស្សស្មោះ ]

/ផ្ទះត្រកូលកុង/

នៅក្នុងផ្ទះដ៏ធំ រាងក្រាស់សង្ហារ បោះជើងចុះពីកាំជណ្តើរចុះមកខាងក្រោមមួយៗ រូបរាងមើលពីក្រោយ បើទោះជាមិនបានឃើញមមុខ ក៏ដឹងថាសម្រស់ស្រស់ស្អាតដែរ ។

" កុងជុន.." ស្រ្តីវ័យកណ្តាលម្នាក់ ក៏បានហៅអ្នកដែលកំលោះរូបនេះបន្តិច មុននឹងដើរមកជិត
នាយ ។

" អ្នកមានការអីមែនទេ? " នាយនិយាយបែបធម្មតាទាំងកំពុងមូលដៃអាវ ។

" ថ្ងៃស្អែក លោកម្ចាស់ហ្វាង នឹងនាំកូនស្រីរបស់គាត់ មកអោយកូនមើលហើយ តើថ្ងៃស្អែកកូនអាចនៅទទួលពួកគាត់បានដែរទេ ? " គាត់និយាយបែបរាងក្រែងចិត្តនាយតិចដែរ ពីព្រោះគាត់គឺជាម្តាយចុងរបស់នាយតែប៉ុណ្ណោះ ហើយម្តាយបង្កើតរបស់នាយ គាត់បានស្លាប់យូហើយ កាលពីនាយនៅវ័យជំទង់ម្លេះ ។

" ខ្ញុំមិនទំនេរ.." បួនមាត់ដ៏ខ្លី ហើយក៏ដើរសម្តៅទៅតុអាហារ ។

" កុងជុន..ឯងក៏ដឹងដែរថាឯងនឹងកូនស្រីរបស់លោកឆិន បានភ្ជាប់ពាក្យនឹងគ្នាតាំងតែពីតូច" ស្ត្រីវ័យចំណាស់ម្នាក់ ដែលជាយាយបង្កើតរបស់រាងក្រាស់ ក៏និយាយបន្ថែម ។

" ខ្ញុំបានប្រាប់ហើយ ថារឿងមង្គលការរបស់ខ្ញុំ ទុកអោយខ្ញុំជាអ្នករើសដោយខ្លួនឯង " នាយនិយាយទាំងមិនចាប់អារម្មណ៍ ហើយក៏ដើរទៅអង្គុយនៅនឹងតុអាហារ ធ្វើមិនដឹង ។

" ម៉ាក់ក៏មិនចង់ដែរ តែនេះជាបណ្តាំប៉ារបស់កូនមុននឹងគាត់ស្លាប់ យើងមិនគួរមិនរក្សាសន្យានេះទេ" ជាការពិតណាស់ កុងជុនត្រូវលោកលីដែលជាប៉ារបស់នាយ បានភ្ជាប់ពាក្យនាយជាមួយនឹងកូនស្រីរបស់លោកឆិន តាំងតែពីតូច ។

" ក៏អោយលោកឆិន ទៅទាយកសន្យានោះ ពីលោកប៉ាទៅ " នាយនិយាយបែបហីៗ ហាក់មិនមិនទាក់អីមួយមាត់ ។

" ហេតុអីក៏ឯងនិយាយបែបនេះ! " នាក់ដែលជាយាយក៏រាងសង្កាត់សម្លេងបន្តិច បែបមិនចង់ឲ្យរាងក្រាស់និយាយពាក្យមិនល្អ ។

រឿង 💗ពិសោធន៍ស្នេហ៍ស្មោះ💗Where stories live. Discover now