រឿង🥀❤️ពិសោធន៍ស្នេហ៍ស្មោះ💙🥀ភាគ4.

98 9 1
                                    

ភាគ4.

*ក្រុមហ៊ុន (សុីម៉នកុង)*

" តើថ្ងៃនេះលោកឆិនមិនមកទេឬ? " បុរសម្នាក់នៅក្នុងចំណោម ភាគហ៊ុនក៏បានបំភ្លឺឡើងតិចៗ ទៅកាន់នាក់ម្ខាងទៀត។

" ខ្ញុំក៏មិនដឹងដូចគ្នាដែរ តើគាត់មានរឿងអីទេដឹងណ៎? " នាក់ម្ខាងទៀត ក៏បានតបតរវិញយ៉ាងស្ងាត់ៗ។

" ខ្ញុំឮថា..កាលពីម្សិលមិញ លោកប្រធាននិងលោកឆិន បានឈ្លោះគ្នាខ្លាំងណាស់ " ស្រ្តីម្នាក់ក្នុងចំណោម អ្នកកាន់ភាគហ៊ុនក៏បានបន្ត។ និយាយរួម នៅក្នុងអង្គប្រជុំទាំងមូល អវត្តមានរបស់លោកម្ចាស់ឆិន បានធ្វើអោយគ្រប់គ្នាមានការ ខ្សឹបខ្សៀវគ្នាឡើងរងំតែម្តង។

" ឈប់និយាយទៅ លោកប្រធានមកហើយ.!!" គ្រាន់តែទ្វារបន្ទប់ចាប់ផ្តើមបើក គ្រប់គ្នាក៏នាំគ្នាស្ងាត់ឈឹង។

" ...." កុងជុនដឹងយ៉ាងច្បាស់ ថាគ្រប់គ្នាគឺកំពុងតែគិតអី ហើយនិយាយអី ហើយក៏ចង់ដឹងពីរឿងអីដែរ ទើបនាយសម្រេចចិត្តនិយាយសាច់ការតែម្តង។

" កិច្ចប្រជុំនៅថ្ងៃនេះ ខ្ញុំសូមដក់ភាគហ៊ុនរបស់លោកឆិនចេញពីភាគហ៊ុនមួយនេះ " បន្ទាប់ពីដើរមកអង្គុយនៅកៅអីរបស់ខ្លួនស្រួលបួលហើយ រាងក្រាស់ក៏ចាប់ផ្តើមប្រធានបទ របស់លោកឆិនមុនគេ ដែលធ្វើឲ្យអ្នកស្តាប់ចេញចំហាយក្តៅឡើងភាយតែម្តង។

" មិនជ្រាបថា ហេតុអីក៏លោកប្រធានដកលោកឆិនចេញពីភាគហ៊ុនចឹង? " ស្ត្រីម្នាក់នៅក្នុងចំណោមអ្នកកាន់ភាគហ៊ុនក៏បាននិយាយឡើង។

" នៅមាននាងដែរណាស៊ូយិន នាងក៏ត្រូវដកចេញដូចគ្នាដែរ! " រាងក្រាស់ ហាក់បានដឹងអ្វីម្យ៉ាង ដែលធ្វើឲ្យនាយធ្វើការសម្រេចចិត្តបែបនេះ។

" ហេតុអ្វីទៅ! លោកប្រធាន នេះតើខ្ញុំបានធ្វើអ្វីខុសទៅ ? ទើបលោកដកខ្ញុំចេញពីភាគហ៊ុននោះ " នាងក៏ក្រោកឈរឡើង នឹងសួរបែបមិនសុខចិត្ត។

" ត្រូវការហេតុផលមែនទេ ? បាន.. " កុងជុន និយាយតែប៉ុណ្ណេះ ហើយក៏សម្លឹងមើលទៅឆីុងយី បែបអោយឆីុងយី គេយករបស់អ្វីម្យ៉ាង យកមកអោយខ្លួន ឆីុងយីក៏យកឯកសារនោះមកអោយកុងជុន ដោយការគោរព បែជាចៅហ្វាយនិងកូនចៅ ហើយក៏..?។

រឿង 💗ពិសោធន៍ស្នេហ៍ស្មោះ💗Where stories live. Discover now