រឿង ❤️🥀ពិសោធន៍ស្នេហ៍ស្មោះ🥀💙 ភាគ3.

152 10 4
                                    

ភាគ3.

[ ចាប់តាំងពីពួកយើងរស់នៅជាមួយមក ខ្ញុំក៏មិនដែលសួរ មិនដែលមានចិត្តសង្ស័យទៅលើអ្នកម្តងណាឡើយ តែហេតុអី ហេតុអីក៏អ្នកចាំបាច់លាក់បាំងនឹងខ្ញុំ ]

//*ផ្សារទំនើប*//

ឆីងយីុក៏នាំ ឆីងងសៀមកផ្សារទំនើប នាងក្រមុំដើរព្រមទាំងតោងដៃនាយជាប់ បែបគូរសង្សារគេផ្អែមល្ហែមនឹងអីនេះឯង !

    " កុងជុន..ខ្ញុំចង់បាននាឡិការនោះ " នាងក្រមុំនិយាយបែបចង់អោយនាយទិញនាឡិការអោយ ទាំងធ្វើខ្លួនគួរអោយស្រលាញ់ !

    " បាន..ចឹងតើឆីងសៀចង់បានមួយណាដែរ? " ឆីងយុីក៏សួរមុននឹងទិញនាឡិការនោះ អោយនាង ។ នាយធ្វើតាមចិត្តនាងគ្រប់យ៉ាង រយៈពេលក៏បីខែហើយ ដែលឆីងយីុដើរតួជាកុងជុន ជំនួសម្ចាស់ដើម ពីព្រោះតែចៅហ្វាយរបស់នាយ បញ្ជារអោយធ្វើបែបនេះ !

    " អឺ...នៅពេលដែលពួកយើងដើរទិញរបស់រួចហើយ ពួកយើងទៅញាំុអាហារពេលល្ងាចបន្តទៅតើល្អទេ? " នាងក្រមុំក៏និយាយទាំងញញឹម !

    " រឿងនេះ..." នាយក៏ចង់បដិសេធ នៅសំណើររបស់នាង !

     " ណា...ខ្ញុំចង់ទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងបងណា.." ឆីងសៀក៏ធ្វើជាមញិមញក់ នឹងចាប់អង្រួនដៃរបស់នាយមិនឈប់ !

     " បាន..." ដោយមិនអាចប្រកែកបាន ឆីងយុីក៏យល់ព្រមទៅញុាំអាហាជាមួយនឹងនាងក្រមុំ !

      " ល្អណាស់ បងពិតជាគួរឱ្យស្រឡាញ់មែន " ជីងសៀស្បាយចិត្តជាខ្លាំង នឹងបានផ្អែកក្បាលទៅលើស្មារបស់នាយជាប់ ។

បីខែមកនេះ ទំនាក់ទំនងរបស់ពួកគេ មើលទៅ ក៏មិនល្អក់កករអ្វីឡើយ ដោយសារតែមានអ្នកសម្តែង ដ៏ស្ទាត់ជំនាញបែបនេះ។

   " លោកប៉ា..! " ចៃដន្យអី លោកម្ចាស់ឆិន លោកក៏បានមកផ្សារនេះដែរ ឆីងសៀ ក៏ហៅប៉ារបស់នាងមួយមាត់ទាំងញញឹម !

    "....? " ខុសប្លែកតែ ឆីងយុីទេ ដែលពេលនេះ នាយគាំងស្រឡាំងកាំងអស់ នៅពេលដែលបានជួបជាមួយនឹងលោកម្ចាស់ឆិននៅចំពោះមុខបែបនេះ ចិត្តនឹងបេះដូងហាក់ធ្លាក់ដល់ដីទៅហើយ ហើយនោះពិតជាប្រាកដណាស់ លោកម្ចាស់ឆិនគាត់ប្រាកដជាស្គល់នាយហើយ !

រឿង 💗ពិសោធន៍ស្នេហ៍ស្មោះ💗Where stories live. Discover now