រឿង ❤️🥀#ពិសោធន៍ស្នេហ៍ស្មោះ#🥀💙 ភាគ5.

141 19 5
                                    

[ហេតុអ្វីបានជាខ្ញុំ ជួបតែរឿងបែបនេះ ហេតុអ្វីមនុស្សដែលខ្ញុំស្រលាញ់ សុទ្ធតែក្បត់ខ្ញុំ ]

   " កុងជុន បើកទ្វាអោយម៉ាក់បន្តិច " លោកស្រីកុង គោះទ្វារមុខនឹងសួរទៅកាន់អ្នកដែលនៅខាងក្នុង !

   "......." ក្នុងបន្ទប់នៅតែស្ងាត់ ហាក់ដូចជាគ្មានមនុស្សនៅ 2ថ្ងៃហើយ ដែលកុងជុន សម្ងំនៅតែក្នុងបន្ទប់ !

    " ធ្វើយ៉ាងម៉េចទៅ លោកស្តី្រ អ្នកប្រុសខានញាំុអាហារពេញមួយថ្ងៃហើយ " អ្នកបំរើស្រីក៏និយាយទៅកាន់លោកស្រីកុងទាំងបារម្ភ !

     " កុងជុន គ្រប់បញ្ហាតែងតែមានដំណោះស្រាយ កូនធ្វើបែបនេះ វាមិនមែនជាមធ្យោបាយល្អទេ " ដោយសារតែកុងជុនមិនព្រមបើកទ្វា លោកស្រីកុង មានតែនិយាយលួងលោមនាយពីខាងក្រៅបន្ទប់តែប៉ុណ្ណោះ !

ក្រឡេកមកមើលនាយវិញម្តង នៅក្នុងបន្ទប់ដ៏ធំ នឹងមានតែភាពស្ងប់ស្ងាត់ នាយអង្គុយផ្អែកខ្នងទៅនឹងគ្រែ ទឹកមុខស្រងូតស្រងាត់ នៅលើស្បែកមុខស្រពាប់ស្រពោន !

   " តក់....." សម្លេងនៃតំណក់ទឹកភ្នែក ក៏ស្រក់ចុះធ្លាក់ទៅលើឥត ដែលធ្វើអោយសភាពរបស់រាងក្រាស់របស់យើង មើលទៅកាន់តែយ៉ាប់យឺនជាងមុនថែមទៀត ។

* ស្រម៉ៃ *

និយាយកាលពីមួយអាទិត្យមុន បន្ទាប់ពីររាងក្រាស់ អោបថើបរាងតូចជឺហាននៅហាលភ្លៀងរួចមក នាយក៏បាននាំរាងតូចជឺហានមកឃុនដូរ។ បន្ទាប់ពីអ្នកទាំងពីរ រួមមេត្រីជាមួយគ្នាពេញមួយយប់ ហើយនៅពេលព្រឹកឡើង រាងតូចក៏ទទួលបានសារមួយ ពីរនណាក៏មិនដឹង ។ ជឺហានគ្រាន់តែបានឃើញសារ ដែលនៅក្នុងទូរស័ព្ទដៃរបស់គេភ្លាម គេក៏មានការភ្ញាក់ផ្អើលជាខ្លាំង នឹងសម្លឹងមើលទៅរាងក្រាស់កុងជុនដែលកំពុងតែគេងនោះ ទាំងទឹកមុខមើលទៅដូចជាមិនសូវល្អសោះ។ (តើសារនោះ គេសរសេរពីអ្វីទៅ? )

     បន្ទាប់មក ប្រមាណជាបីថ្ងៃក្រោយមកទៀត នៅមុខហាងនុំឃេខរបស់ជឺហាន កុងជុន បានដើរមកដល់មុខហាងរៀបនឹងចូលទៅហើយ តែក៏ទទួលបានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាយបានស្តាប់ឮ នឹងមើលឃើញ មនុស្សស្រីដែលមានផ្ទៃពោះម្នាក់ ដែលកំពុងតែឈរប្រកែកគ្នាជាមួយអ្នកដែលជាស្វាមីរបស់នាង។

រឿង 💗ពិសោធន៍ស្នេហ៍ស្មោះ💗Where stories live. Discover now