ep21:ចន ជុងហ្គុកកុំតមាត់ជាមួយអូនច្រើនពេក

3.3K 156 0
                                    


+morning🌞

ព្រឹកថ្ងៃថ្មីឈានចូលមកដល់គ្រប់គ្នាក៏ប្រញ៉ាប់រួសរាន់ទៅធ្វើការងាររៀងៗខ្លួន។តែក្រឡេកមកមើលក្នងបន្ទប់ដល់ធំមួយបណ្តាលអោយយើងឃើញប្តីប្រពន្ធមួយគូកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតស្ទើរតែក្លាយជារាងកាយតែមួយទៅហើយ។

"ហុឹម" បន្តិចក្រោយមកសម្លេងក្រហឹមរបស់រាងក្រាសក៏បន្លឺឡើងមុននិងបើកភ្នែកទទួលយកថ្ងៃថ្មី ភ្លាមនេាះស្នាមញញឹមរាងក្រាសក៏លិចឡើងមកនៅពេលដែលឃើញផ្ទៃមុខតូចក្រមិចរបស់ប្រពន្ធនាយ។

"ប្រពន្ធសម្លាញ់ក្រោកឡើង" រាងក្រាសក៏អោនទៅខ្សឹបៗក្បែរត្រជាក់របស់រាងតូចដើម្បីដាសរាងតូចអោយភ្ញាក់។

"ភ្ញាក់ឡើងក្មេងទ្រម៉ក់" រាងក្រាសសើចតិចនៅពេលដែលប្រពន្ធខ្លួនដូចជាមិនមានព្រឹត្តិកម្មអ្វីសេាះហើយ។

"មិនភ្ញាក់ហេស បាន" រាងក្រាសនិយាយហើយក៏អោនមុខទៅខាំថ្ពាល់ប៉ោងៗរបស់ប្រពន្ធខ្លួន។

"ហួយ អាប្តីឆ្គួត មនុស្សកំពុងគេងមកខាំស្អី ចេញមើស" រាងតូចនិយាយទាំងសម្លេងងុលៗចំណែកឯមុខវិញមិនបាច់មើលទេ គឺក្រញ៉ូវតែម្តង ហើយក៏ទាញមុខមុខក្រាសចេញពីថ្ពាល់ខ្លួន។

"នេះអូនជេ បងហេស" រាងក្រាសនិយាយទាំងហួសចិត្តនិងប្រពន្ធរួចក៏អោនមុខទៅខាំថ្ពាល់រាងតូចម្តងទៀត។

"អួយ ចេញមើស អាញ់ហាអត់មិនបានអីលូវហើយហា៎" រាងតូចក៏ចាប់ទាញមុខរាងក្រាសចេញរួចទើបងើបអង្គុយ។

"យ៉ាងមិច អូនចង់យ៉ាងមិចជាមួយបង" រាងក្រាសក៏ញ៉ាក់ចិញ្ចើមធ្វើហីៗព្រេាះគិតថារាងតូចមិនហ៊ានធ្វើអីខ្លួនទេ។

"យ៉ាងមិចហេស ហុឹស នេះនែ៎ ឌឹប" រាងតូចក៏អណ្តាតទល់ថ្ពាល់ខ្លួនឯងបន្តិចមុននិងធាក់រាងក្រាសធ្លាក់ពីលើគ្រែ។

*ព្រូស*

"អូយ ហេតុអីក៏ធាក់បង" រាងក្រាសនិយាយទៅកាន់រាងតូចដែលអង្គុយលើគ្រែសើចចម្អកអោយខ្លួននេាះ។

"ប្រាប់ហើយ មនុស្សកំពុងដេកហេតុអីក៏បងចូលចិត្តមករញ៉េរញ៉ៃអូនម្ល៉េះហាស" រាងតូចថាអោយរាងក្រាសហើយក៏ដាក់ខ្លួនដេកហើយក៏យកភួយមកឃ្លុំខ្លួនជិតឈឹងសម្ងំគេងវិញ។

Mafia Husband (ចប់)Where stories live. Discover now