EP1:បើច្រណែកពួកយើងទាំង2នាក់ថាទៅអាតុញ

14K 453 1
                                    

 
  ចន ជុងហ្គុក គឺជាទាយាទស្នងត្រកូលតែម្នាក់គត់របស់គ្រួសារត្រកូលចន ដែលមានអាយុទើបតែ24ឆ្នាំ គេគឺជាCEOវ័យក្មេងដោយសារតែលោកចនបានផ្ទេរដំណែងអោយទៅជុងហ្គុក គ្រាប់គ្រងក្រុមហ៊ុនJJK-Group ដែលជាក្រុមហ៊ុនផលិតឡាន ដែលធំជាងគេក្នុងប្រទេស និងមានទីផ្សារនៅក្រៅប្រទេសច្រើនទៀតផង មិនថែមតែជាCEOទេ គេក៏ជាមេម៉ាហ្វៀរឈាមត្រជាក់ កាចសាហាវ ឃោឃៅ សម្លាប់មនុស្សមិនញញឺតដៃឡើយអ្នកណាដែលថាមិនស្គាល់គេនេាះគ្រាន់តែលឺឈ្មេាះក៏ញញឺតដែល គេថេមទាំងមាន ក្លឹប
និង កាសុីណូ ច្រើនកន្លែងទៀតផង។

  គេមានរូបរាងស្រស់សង្ហារ កម្ពស់1:82m ម៉ឺងម៉ាត់និងការងារ បើរូបរាងរបស់គេវិញ perfect តែម្តង ដែលជាហេតុនាំអោយស្រីៗ ប៉ងប្រាថ្នារូបគេមកធ្វើជាគូអនាគត និងកម្មសិ្ធរបស់ខ្លួន តែគួអោយស្តាយណាស់នាយមានគូរដណ្តឹងបណ្តូរចិត្តរបស់នាយហើយ គេស្រលាញ់ តាមចិត្ត ថ្នាក់ថ្នម គូរដណ្តឹងគេណាស់។

ភូមិគ្រឹះចន

"អរុណសួស្តីប៉ាម៉ាក់..." ជុងហ្គុកហៅម៉ាក់របស់ខ្លួនខណ:ដែលគេកំពុងតែចុះពីលើផ្ទះដើរមករកប៉ាម៉ាក់របស់ខ្លួនដែលនៅអង្គុយចាំគេនៅតុអាហារ។

"អរុណសួស្តីកូន" លោកចននិងអ្នកស្រីឆ្លើយជាមួយកូនដំណាលគ្នា។

"ជុងមកអង្គុយហូបអាហារពេលព្រឹកសិនមកចាំទៅក្រុមហ៊ុនណា" អ្នកស្រីន

"បាទម៉ាក់" ជុងហ្គុកក៏ដើរទៅអង្គុយតុបាយជាប៉ាម៉ាក់ បន្ទាប់មកក៏នាំគ្នាបរិភោគអាហារពេលព្រឹកជាមួយគ្នាយ៉ាងរីករាយ។

"មែនហើយកូនជុង ក្រុមហ៊ុនយ៉ាងមិចដែលដំណើរការណ៍ល្អទេ" លោកចន

"ដំណើរការណ៍ល្អណាស់ប៉ា" ជុងហ្គុក

"ខំប្រឹងធ្វើការណាកូន" លោកចន

"បាទប៉ា" ជុងហ្គុក

បន្ទាប់ពីញុាំអារហារពេលព្រឹកហើយជុងហ្គុក៏ធ្វើដំណើរមកក្រុមហ៊ុនរបស់គេជាមួយជំនិតផ្ទាល់ខ្លួន។

Mafia Husband (ចប់)Où les histoires vivent. Découvrez maintenant