28:មានកូន

3.7K 173 0
                                    


រយ:ពេល1អាទិត្យបានកន្លងផុតទៅជុងហ្គុកក៏ត្រុវបានគ្រូពេទ្យអនុញ្ញាត្តអោយត្រលប់មកភូមិគ្រឹះវិញ ដោយអោយថ្នាំលេបជាប្រចាំដើម្បីជំនួយអោយជើងរបស់ជុហ្គុករឹងមាំជាងមុន។

"ជុង បងយ៉ាងមិចហើយមានឈឺជើងដែលទេ" ថេហ្យុងសួរទៅកាន់ជុងហ្គុកខណ:ដែលពួកគេកំពុងតែអង្គុយនៅបន្ទប់ទទួលភ្ញៀវ។ពួកគេទាំងពីរបានអោយអ្នកបម្រើរើរបស់របខ្លួននិងជុហ្គុកអោយដាក់នៅក្នុងបន្ទប់ជាន់ខាងក្រោមវិញដើម្បីងាយស្រួលដល់ជុហ្គុកដែលមិនបាច់ត្រូវឡើងទៅចាន់ខាងលើ។

"បងមិនសូវឈឺទេ" ជុងហ្គុក

"ស៉ឺត បងនៅទីនេះសិនហើយអូនទៅយកអាហារមកអោយបងញុាំ" ថេហ្យុង អោនមុខទៅថើបថ្ពាល់ជុងហ្គុកមួយខ្សឺតមុននិងនិយាយ។

"បាទ" ជុងហ្គុកតបទាំងញញឹមរួចហើយទើបថេហ្យុងដើរទៅផ្ទះបាយដើម្បីយកអាហារមកអោយជុងហ្គុកញុាំ។

"មកហើយៗ" ក្រោមទៅបានមួយសន្ទុះថេហ្យុងក៏មកវិញជាមួយនិងអាហារមួយថាសកាន់ក្នុងដៃដើរសម្តៅមករកជុងហ្គុក។

"នេះហា៎មាត់ទៅ អូបញ្ចុកបងណា" ថេហ្យុងនិយាយហើយក៏ដុសអាហារបញ្ចុរាងកហរាស ឯរាងក្រាសក៏ហាមាត់ញុាំអាហារដែលរាងតូចបញ្ចុកខ្លួនទាំងញញឹម។

"អូនញុាំខ្លួនឯងដែលទៅ" ជុងហ្គុក

"បាទអូនដឹងហើយ" រាងតូថាហើយក៏បន្តបញ្ចុកអាហាររាងក្រាសបណ្តើរនិងញុាំខ្លួនបណ្តើររហូតដល់អស់។

"នេះថ្នាំ បងលេបវាទៅ" រាងតូចនិយាយទាំងហុចថ្នាំនៅក្នុងដៃអោយរាងក្រាស។

"ហុឹម" រាងក្រាសក្រវីក្បាលបញ្ជាក់ថានាយមិនព្រមលេប។

"អុឹម" រាងតូចមិននិយាយអ្វីច្រើនក៏យកថ្នាំដាក់ចូលក្នុងមាត់ទើបអោនទៅថើបំបិទមាត់រាងក្រាងមុននិងរុញថ្នាំចូលទៅក្នុងក្រអូមមាត់របស់រាងក្រាស។

"ផ្អែមដ៏ហើយ" រាងក្រាសកាលបើបានរាងតូចបញ្ចុកថ្នាំអោយខ្លួនដោយប្រើវិធីបែបនេះនាយក៏និយាយទាំងញញឹមសើចស្រស់ដាក់រាងតូច ឯរាងតូចក៏ញញឹមដាក់រាងក្រាសវិញឃើញនាយញញឹមវិញបានបែបនេះខ្លួនក៏សប្បាយចិត្តណាស់ទៅហើយ។

Mafia Husband (ចប់)Où les histoires vivent. Découvrez maintenant