ភាគ៤

112 11 1
                                    

រាងយប់បន្តិចជុងគុកងើបមុខចេញពីបន្ទប់ធ្វើការរួចក៏សម្លឹងមើលទៅខាងក្រៅនង្អួចក៏ឃើញមេឃថាចាប់ផ្តើមងងឹតរាងតូចព្យាយាមយកដៃញីភ្នែកខ្លួនឯងតិចៗហើយក៏សម្លឹងមើលជុំវិញខ្លួនក៏ឃើញបុគ្គលិកនៅក្នុងក្រុហ៊ុនសល់តែពីរបីនាក់ប៉ុណ្ណោះដែលកំពុងតែប្រញាប់ដៃជើងបង្ហើយការងារបស់ពួកគេ។

ជុងគុកក្រោកឡើងរួចក៏យកអាវក្រៅដែលរាងក្រាសដណ្តប់អោយយកមកពាក់ជាប់និងខ្លួនព្រោះអាកាសធាតុចាប់ផ្តើមឡើងត្រជាក់ រាងតូចក៏ដើរចុះទៅខាងក្រោមដើម្បីដើរសំដៅទៅចំណតឡានដើម្បីឡើងឡានត្រលប់ទៅភូមិគ្រឹះវិញ។

  នៅតាមផ្លូវថ្នល់នាពេលរាត្រី បណ្តោយផ្លូវមានបង្គោលភ្លើងសម្រាប់បំភ្លឺតាមដងផ្លូវ និងមានរថយន្តជាច្រើនបរកាត់តាមដងផ្លូវមួយនេះ។ រាងតូចដែលកំពុងតែបើកឡានបណ្តើរស្តាប់បទចម្រៀងបណ្តើរនោះ ស្រាប់តែសំឡេងទូរស័ព្ទបន្លឺឡើង ធ្វើអោយជុងគុកប្រញាប់បន្ថយសំឡេងចម្រៀងរួចក៏លើកទូរស័ព្ទមកនិយាយ

(អាឡូ៎ ជុង.. អូនចេញពីក្រុមហ៊ុនឫនៅ? ពេលនៅក្រុមហ៊ុនបងមិនហ៊ានដាស់អូន) សម្លេងមួយដែលនិយាយតាមទូរស័ព្ទមកពោរពេញទៅដោយក្តីបារម្ភចំពោះរាងតូច

«ខ្ញុំកំពុងនៅតាមផ្លូវត្រឡប់ទៅវិញហើយ... លោកចង់ញុំាអីទេ? ខ្ញុំទិញផ្ញើរ» ជុងគុកសួរទៅជីមីនធ្វើអោយរាងក្រាស់ញញឹមឡើងនៅពេលដែលឃើញជុងគុកសួរគេបែបនេះ

(បងអត់មានអីត្រូវទិញនោះទ) ជីមីតបទៅរាងតូចទាំងញញឹមបិតមាត់មិនជិត ចំណែកឯជុងគុកក៏ងក់ក្បាលរួចក៏រកទម្លាក់ទូរស័ព្ទស្រាប់តែកង់ឡានរបស់គេផ្ទុះឡើង

  ផាំង....
«អា៎....» ជុងគុកស្រែកមួយទំហឹងរួចក៏ប្រញាប់ចាប់ចង្កូតឡានហើយបង្វែរអោយចេញពីដងផ្លូវ អោយមកឈប់នៅចំកន្លែងដែលមានសុវត្ថិភាព

«អូយ៎...» ថ្ងាសរបស់ជុងគុកប៉ះទៅនិងចង្កូតឡានមួយទំហឹង ព្រោះរាងតូចចាប់ហ្វ្រាំងមិនសំចៃជើង។ ថ្ងាសរបស់ជុងគុកក៏ចាប់ផ្តើមចេញឈាមរឹមៗព្រោះតែប៉ះចង្កូតឡានអម្បាញ់មិញនេះ។

(ជុង.. អូនកើតអី្វ? បងនិងទៅរកអូនហើយ) ជីមីនសួរទៅកាន់រាងតូចព្រោះមុននេះទូរស័ព្ទមិនទាន់បានបិតនោះទេទើបធ្វើអោយជីមីនអាចចាប់សម្លេងរបស់ជុងគុកបាន ទើបធ្វើអោយគេប្រញាប់បិតទូរស័ព្ទរួចក៏ចេញទៅតាមរកជុងគុក។

«ហ្វេនឆាប់ចេញឡានទៅ... ហើយអោយលេខទូរស័ព្ទនេះទៅអាយធីប្រចាំក្រុមហ៊ុន ដើម្បីអោយគេស្វែងរកទីតាំង» ជីមីននិយាយទៅប្រាប់មនុស្សជំនិតរបស់ខ្លួនហើយ ហើយក៏ហុចទូរស័ព្ទទៅអោយហ្វេន ។

     បណ្តោយផ្លូវដ៍ស្ងាត់ជ្រងំគ្មានសូម្បីតែសម្លេងឡានបរកាត់ ព្រោះផ្លូវមួយនេះចេញឆ្ងាយពីក្រុងរាងឆ្ងាយដែរហើយ ទើបធ្វើអោយផ្លូវមួយនេះគ្មានសូម្បីតែឡានមួតគ្រឿង រាងតូចអង្គុតសំងំនៅក្នុងឡានទាំងភិតភ័យជាមួយនិងរបួសដែលគ្មានអ្វីមកបិតរបួសធ្វើអោយឈាមកាន់តែហូរចុះមកតក់ៗ រាងតូចយកជើងទាំងគូរមកដាក់លើពូកឡានរួចក៏យកដៃទៅអោបជើងទាំងគូរដើម្បីបំបាត់ភាពរងារនិងភាពភ័យខ្លាចដែលកំពុងតែរឹតរួមជាមួយគ្នា។

«ហ៊ឹកៗ....» មួយសន្ទុះក្រោយមករាងតូចក៏យំចេញមកព្រោះតែមិនទាន់ឃើញអ្នកណាមកជួយគេនោះទេ ហើយអម្បាញ់មិញនេះគេភ័យខ្លាំងណាស់ ព្រោះឡានរបស់គេមិនបានផ្ទុះដោយសារតែជាន់ដែកគោលឫក៏អ្វីដែលជារបស់មុតស្រួចនោះទេ ប៉ុន្តែវាសម្លេងគ្រាប់កាំភ្លើងដែលបាញ់មកកង់ឡានរបស់គេ សំណាងហើយដែលជីវិតរបស់គេថ្លៃមិនដូច្នោះទេ ឡានទាំងមូលប្រហែលជាក្រឡាប់ទៅតាមចំណោទផ្លូវបាត់ទៅហើ។

   រយះពេលកន្លះម៉ោងក្រោយមកឡានមួយគ្រឿងក៏បើកមកជិតឡានរបស់រាងតូចហើយឡានមួយនោះគឺគ្មានឡានណាក្រៅពីឡានរបស់ជីមីននោះទេ។ រាងក្រាស់ពេលដែលឃើញដូចនេះក៏ប្រញាប់ចុះពីលើឡានរបស់ខ្លួន ដើរសំដៅមកឡានរាងតូចដែលកំពុងតែអង្គុុយសម្រក់ទឹកភ្នែកជាមួយភាពភ័យខ្លាច។

«ជុុង ចុះមក.... អ៊ុប» នៅពេលដែលជីមីនហៅអោយរាងតូចចុះពីលើឡាន ជុងគុកសម្លឹងមើលទៅរាងក្រាស់រួចក៏អោបជីមីនមួយទំហឹងហើយទ្រហោយំចេញមកខ្លាំងៗ

«ហេតុអីលោកទើបតែមក? លោកដឹងទេថាខ្ញុំភ័យខ្លាំងប៉ុណ្ណា.. ហ៊ឹកៗ» ជុងគុកនៅតែបន្តយំ ព្រមទាំងមិនទាន់លែងពីរការអោបនោះទេ ព្រោះពេលនេះញេត្រូវការភាពកក់ក្តៅ នៅពេលដែលគេអោបជីមីនបែបនេះភាពភ័យខ្លាចក៏រលាយបាត់ទៅអស់

«បងសុំទោស...» ជីមីនថាហើយក៏ថើបក្បាលរបស់រាងតូចថ្នមៗ រួចក៏ទាញរាងតូចចេញបន្តិច

«បងនិងមិនទុកអូនចោលទៀតទេ... » ជីមីននិយាយបែបនេះហើយក៏ញញឹមឡើង រួចក៏បីរាងតូចចេញពីឡានដើរសំដៅទៅឡានរបស់ខ្លួនទាំងញញឹមបិតមាត់មិនជិតទោះអារម្មណ៍របស់គេពេលនេះភ័យខ្លាំងប៉ុណ្ណាក៏ដោយ ព្រោះចរិករបស់ជុងគុកត្រលប់ទៅកាលពីមុនវិញ។

  

You've reached the end of published parts.

⏰ Last updated: Aug 31, 2021 ⏰

Add this story to your Library to get notified about new parts!

លោកប្តីសម្អប់Where stories live. Discover now