ជុងគុកបន្ទាប់ចេញពីបន្ទប់ប្រជុំគេក៏ទៅបន្ទប់ធ្វើការរបស់គេនៅទីជាន់៨ រីឯជីមីនដែលកំពុងតែរត់មិនសំចៃជើងនោះក៏មកទាន់នៅពេលដែលជុងគុករៀបចូលជណ្តើរយន្តប្រអប់។
«ចាំផង....» ជីមីននិយាយហើយក៏ដើរចូទៅក្នុងជណ្តើរប្រអប់ដោយសម្លឹងមើលរាងតូចជាមួយនិងទឹកមុខខុសពីនៅក្នុងអង្គប្រជុំ ទឹកមុខរបស់គេពេលនេះគឺដូចជាទន្សាយមួយក្បាលគួរអោយស្រលាញ់យ៉ាងអ៊ីចឹង
«អូនពូកែណាស់...» ជីមីនដែលឈរមួយសន្ទុះធំ ក៏និយាយសរសើរជុងគុក ដែលគេនិយាយនៅក្នុងបន្ទប់ប្រជុំអម្បាញ់មិញនេះ
«អរគុណហើយ...» ជុងគុកថាហើយ ទ្វាជណ្តើរយន្តក៏បើកឡើងរាងតូចក៏ដើរទៅបន្ទប់ធ្វើការរបស់ខ្លួន ដោយស្នាមញញឹមដល់បុគ្គលិកទាំងអស់ដែលនៅក្នុងបន្ទប់ធ្វើការមួយនេះ
«អរុណសួស្តីលោកជុង...» បុគ្គលិកដែលធ្វើការរាងភ្ញាក់ផ្អើលខ្លាំងដែលបន្ទាប់ពីបានឃើញជុងគុកញញឹមដាក់ពួកគេខុសពីនៅក្នុងបន្ទប់ប្រជុំ
«អរុណសួស្តី...» ជុងគុកដលរទៅបន្ទប់របស់ធ្វើការរបស់ខ្លួន ដោយមានពុះជាចំណែកដោយផ្ទាំងកញ្ចក់មួយខាងរបស់ជីមីននិងមួយខាងទៀតរបស់គេ។
ជុងគុកអង្គុយនៅមុខលេបថបដោយមិនដកភ្នែកទៅណាព្រោះគេកំពុងតែឌីហ្សាញកងដៃម៉ូតថ្មីសម្រាប់ក្រុមហ៊ុន ព្រោះមួយរយះចុងក្រោយនេះក្រុមហ៊ុនដាហ្វេនសៀហ៍ពិតជាធ្លាក់ភាគរយខ្លាំងមែនទែន ទើបជុងគុកគេសម្រេចចិត្តមកជួយធ្វើការរនៅក្រុមហ៊ុនតែម្តងទៅ
«អូនចង់ញុំាកាហ្វេទេ?» ជីមីនបើកទ្វារកញ្ចក់ហើយសួរជុងគុកដែលកំពុងតែព្រឹតប្រៀងយ៉ាងខ្លាំងចំពោះកងដៃ
«អឹម... ជួយថែមស្ករ៥ភាគរយផង» ជុងគុកនិយាយហើយក៏នៅបន្តធ្វើការងាររបស់គេ ចំណែកឯរាងក្តាស់ក៏ប្រញាប់បិតទ្វាវិញរួចក៏ដើរចេញទៅខាងក្រៅដើម្បីទៅទិញកាហ្វេ ព្រោះហ្វេនថ្ងៃនេះមិនបានមកក្រុមហ៊ុនទើបគេសម្រេចចិត្តទៅទិញខ្លួនឯង។
«ចាំតិចទៀតចាំបន្ត....» ជុងគុកដកភ្នែកចេញពីលេបថបរួចក៏ដើរទៅមើកបុគ្គលិកនៅខាងក្រៅ ព្រោះមានសម្លេងអ៊ូអរ ទើបគេក៏ដើរទៅមើកថាមានអ្វីកើតឡើង
YOU ARE READING
លោកប្តីសម្អប់
Romansaស្នេហាដែលកើតឡើងមិនមែនមកការស្រឡាញ់ចិត្តនិងចិត្ត កើតឡើងដោយសារតែពីការផ្សំផ្គំចាស់ៗ ទើបធ្វើអោយផាកជីមីនដែលជាម្ចាស់ក្រុមហ៊ុនពេជ្យត្រូវរៀបការជាមួយនិងចនជុងហ្គុកដែលជាមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែការស្រលាញ់របស់ជីមីនគឺមានតែម្ខាងប៉ុណ្ណោះ។ តើស្នេហាដែលកើតឡើងដោយកា...