ភាគទី3
វីដើរចេញក្នុងបន្ទប់ទឹករួចក៏ប្រញាប់ប្រញាល់ស្លៀកពាក់ខោអាវទៅធ្វើការ ទោះគេជាប្រធានក្រុមហ៊ុនតែគេក៏តែងគោរពពេលវេលានិងអោយតម្លៃទៅលើមនុស្សគ្រប់រូប។
«អរុណសួស្តីម៉ាក់»វីរត់ចុះពីខាងលើរួចក៏និយាយសួស្តីទៅកាន់ម៉ាក់ជាទីស្រឡាញ់
«ញាំបាយសិនទេកូន?»លោកស្រីគីមក៏សួរទៅកូនប្រុសព្រោះមើលទៅគេប្រញាប់ប្រញាល់តែស្បែកជើងពាក់បិះតែមិនត្រូវ
«អត់ទេម៉ាក់កូន ប្រញាប់ថ្ងៃនេះមានប្រជុំ»វីក៏ស្រែកតបទៅម្តាយវិញរួចក៏រត់ទៅកន្លែងចតឡានឡើងជិះបើកចាកចេញទៅបាត់
«អ្នកនាងដោះលែងកូនអុំទៅ ក្នុងជាតិនេះគេមិនដឹងអីទេ»លោកស្រីគីមពោលនិយាយអង្វរលន់តួទៅកាន់ខ្យល់អាកាសសរទទេស្អាតតែសម្រាប់គាត់ គាត់មិនបានឃើញដូចអ្វីដែលអ្នកផ្សេងឃើញឡើយ។
ងឺតត..
ឡានទំនើបពណ៍ខៀវរលោងស្អាតបានមកឈប់ចតនៅខាងមុខក្រុមហ៊ុន រួចក៏បើកទ្វាររត់ចូលទៅខាងក្នុងបាត់
« សុំទោស ផងអ្នកទាំងអស់គ្នាខ្ញុំមកយឺតហើយ»វីដើរចូលក្នុងបន្ទប់ប្រជុំរួចក៏អោបគំនាបសុំទោសទៅកាន់គ្រប់ផ្នែកនិងអ្នករួមហ៊ុនទាំងអស់
«បាទមិនអីទេ យើងចាប់ផ្តើមទៅ»នៅក្នុងអង្គប្រជុំក៏ចាប់ផ្តើម វីក៏ចាប់ផ្តើមនិយាយពីគម្រោងរបស់ខ្លួន កន្លះម៉ោងកន្លងផុត ការប្រជុំនៅតែបន្តតែក៏មាន
«បងវី ហាធ្វើអីនិងមិចក៏យូរម្ល៉េះ»សុខៗក៏មានស្អាតស្រស់ល្អឆើតស្លៀកពាក់សុីវីល័យបបូរមាត់ក្រហមឆេះក្លិនទឹកអប់ឆួលពេញក្នុងបន្ទប់
«ជីជី មកធ្វើអី ខ្ញុំកំពុងធ្វើការ»វីក៏ទាញដៃនាងចេញមកខាងក្រៅបន្ទប់និយាយគ្នាអោយដឹងរឿងចូលទៅមិមចេះខ្មាស់គេ
«មកពីអូននឹកបង»ជីជីអោបដៃរបស់វី ននៀលមុខពេញនិងឃើញហើយធុញពេញបន្ទុក
«នៅខាងក្រៅសិនទៅ ខ្ញុំរវល់បានហើយ»វីប្រលែងដៃនាងចេញហើយក៏ដើរចូលក្នុងអង្គប្រជុំវិញ ឯជីជីនាងមិនអាចធ្វើអ្វីបានក្រៅពីទន្រ្តំជើងខឹងតែប៉ុណ្ណោះរួចក៏ដើរសំដៅទៅបន្ទប់ទឹកនោមចោលកាត់ស្តេ្រស
ជីជីដើរកាច់រាងតម្រងទៅចូលបន្ទប់ទឹក នាងចូលទៅក្នុងមួយសំទុះរួចក៏ដើរចេញមកលេងដៃ
«ចាត់ការ ទៅ»ជុងហ្គុកងក់ក្បាលអោនគំនាបបន្តិចរួចក៏បាត់ខ្លួនមួយរំពេជ