ឆ្កួតព្រោះស្នេហ៍បង

62 1 0
                                    

ផ្តើមរឿង
ព្រះអាទិត្យរះជះពន្លឺបាចសាយគ្របដណ្តប់ផែនពសុធា បក្សាបក្សីស្រែកច្រៀងលឺរន្ថើនពេញទាំងនិង។នៅក្នុងរជ្ជកាលនាយយុគសម័យបុរាណស្តេចរាជវង្សត្រកូលដុងផាកដែលជាខ្សែរាជវង្សកាចសាហាវឃោឃៅពួកគេបានបង្កើតច្បាប់ដែលខុសទំនងមិនសមស្របដូចជាស្រី្តគ្មានសិទ្ធិស្មើបុរស មនុស្សប្រុសអាចមានប្រពន្ធច្រើនបានតែមនុស្សស្រីមិនអាចមានប្តីច្រើន ប្រជាជនដែលរស់នៅក្នុងប្រទេសនេះត្រូវរងនៅការគាបសង្កត់ខ្លាំងជាពិសេសមនុស្សស្រី។នៅក្នុងព្រះរាជដំណាក់របស់ព្រះមហោក្សត្រដែលបុរសមាឌធំខ្ពស់ស្រឡះមុខមាំទាំគ្រងនៅឈុតសម្លៀកបំពាក់បុរាណកំពុងតែនិងរៀបចំខ្លួនដើម្បីទៅដោះស្រាយរឿងបញ្ហាដែលកើតឡើងចំពោះស្នំឯកទី៧របស់ទ្រង់ ដែលទ្រង់ខំស្រឡាញ់លើកតម្ពើងតែនាងបែរជាទៅធ្វើរឿងផ្តេសផ្តាសនាំអោយអាម៉ាស់មុខទ្រង់ដែលជាស្តេចគ្រប់គ្រងផែនដី
«ឆាប់យកនាងទៅដាក់នៅសាលដោះស្រាយបញ្ហាតែកំុអ្នកណាចូលមកអោយសោះរឿងយើង យើងជាអ្នកដោះស្រាយ»សម្តីម៉ាត់ៗច្បាស់ៗរបស់ព្រះអង្គម្ចាស់ថេយ៉ុងមានរាជបន្ទូលទៅអាមាត្យថាត្រូវតែធ្វើវាអោយបានល្អិតល្អន់ហាមមានការថ្លោះថ្លោយជាដាច់ខាត
«ករុណាថ្លៃវិសេសក្រាបទូល»លោកអាមាត្យដែលជាអ្នកនៅជិតទ្រង់បំផុតក៏ពោលតបទៅវិញមុននិងគាត់នាំខ្លួនបោះដំណើរចាកចេញពីព្រះរាជដំណាក់។
នៅក្នុងគុកឃុំឃាំងក្រោយដីទាំងត្រជាក់ទាំងងងឹតវាប្រៀបបីដូចជានៅក្នុងឋាននរកចឹង ងាកទៅណាក៏មើលមិនឃើញអ្វីស្ទាប់ប៉ៈក៏ចំធូលីនិងពីងពាងប៉ុណ្ណោះទឹកភ្នែករយលានដំណត់បានស្រក់ហូរចុះកាត់ផែនថ្ពាល់របស់មនុស្សស្រីដែលមាននាមជាស្នំឯកតែពេលនេះនាងបានត្រឹមតែជាអ្នកទោសដេកចាំថៃ្ងស្លាប់តែប៉ុណ្ណោះទាំងដែលការពិតវាមិនដូចអ្វីដែលពួកទាំងអស់នោះគិតឡើយ
«ខ្ញុំដល់ពេលស្លាប់ហើយមែនទេ?»យូនជេណានាងដេកសម្រាក់ទឹកភ្នែកសុខៗក៏មានពន្លឺចាំងចូលមក ក្នុងគុកនាងក៏ដឹងដូចគ្នាថាមានមនុស្សមកដើម្បីចង់ធ្វើអ្វីសម្រាប់នាង នាងមិនបានខ្លាចរអាលអ្វីនិងសេចក្តីស្លាប់នោះឡើយគ្រាន់តែនាងស្លាប់ទៅទាំងនាំភាពអយុត្តិធម៌ទៅតាមខ្លួនប៉ុណ្ណោះ
«សូម យាងស្នំឯក»អ្នកដែលយាមនៅខាងក្រៅគុកក៏បើកទ្វាហើយអ្នកដែលចូលមកក៏ជាលោកអាមាត្យរបស់ថេយ៉ុងគេមកដើម្បីនាំនាងទៅកាត់ទោស
«រោកៗៗ »សម្លេងច្រវ៉ាក់ដែលដាក់ជាប់នៅនិងជើងដៃរបស់យូនជេណាពេលដែលនាងដើរទៅធ្វើអោយលាន់លឺសម្លេងយ៉ាងគួរអោយអាណោចអាធ័មណាស់ធ្លាប់តែសុខសប្បាយតែអ្វីៗក៏មិនបានគង់វង្ស។
នៅក្នុងសាលដែលគេទុកសម្រាប់កាត់ទោសចំពោះតែខ្សែរាជវង្សដែលមិនអោយមន្ត្រីគ្រប់ជាន់ថ្នាក់មកចូលរួមឡើយហើយពេលនេះក៏ជាពេលដែលមានរឿងកើតឡើងរញ៉េរញ៉ៃទើបត្រូវបើកដំណាក់នេះម្តងទៀត
«ព្រូស»រាងកាយស្រីតូចច្រឡឹងត្រូវបានគេច្រានអោយលុតជង្គង់នៅខាងមុខស្តេចព្រះមហាសីរួមទាំងស្នំជាច្រើននាក់ ដើម្បីជាការគោរព
«យូនជេណា នាងឆាប់និយាយមកតើយើងផ្តល់អ្វីៗអោយនាងវាមិនគ្រប់គ្រាន់មែនទេបានជានាងហ៊ានថ្លើមធំពេសមេឃ ទៅលួចមានសាហាយ បំពាក់ស្នែងអោយយើងដែលជាប្តីរបស់នាង»ព្រះអង្គម្ចាស់ថេយ៉ុងបានចោទសួរទៅយូនជេណាដែលនាងក៏ជាស្នំរបស់ទ្រង់តែពេលនេះនាងត្រូវចាប់បានថាលួចលាក់មានសាហាយជាមួយអ្នកបម្រើប្រុសខ្លួនឯងទើបត្រូវយកមកដោះស្រាយបំភ្លឺអោយដឹងការពិត
«គ្មានប្រយោជន៍ទេ បើទោះជាខ្ញុំម្ចាស់ខំនិយាយរហូតដាច់ខ្យល់ស្លាប់ទៀតក៏គ្មានអ្នកណាជឿខ្ញុំម្ចាស់ដែល សូម្បីតែមនុស្សដែលខ្ញុំម្ចាស់ស្រឡាញ់ខ្លាំងបំផុតគេក៏នៅតែត្រចៀកសរជឿសម្តីមនុស្សដែលសម្តែងលាក់ពុធ»យូនជេណានាងមិនបាននិយាយបកស្រាយអ្វីទាំងអស់ព្រោះតែនាងដឹងថាបើទោះខំប្រឹងយ៉ាងណាក៏គ្មានអ្នកជឿ បើគេជឿនាងគេនិងជឿតាំងពីនាងនិយាយកាលពីដំបូងមកម្ល៉េះ
«ផាំង/ ថ្លើមធំនាងធ្វើអោយកិត្តិយសយើងអាប់អោនប៉ុណ្ណឹងហើយនាងនៅមានមាត់មកនិយាយថាអោយមហាសីនិងស្នំយើងទៀតឬនាងពិតជាអាក្រក់ថោកទាបខ្លាំងណាស់ស្រីបែបនេះមិនគួរទុកអោយមានខ្យល់ដកដង្ហើមនាំភាពវិនាសនោះទេ»ព្រះអង្គម្ចាស់ថេយ៉ុងទ្រង់ខ្ញាល់ជាខ្លាំងមកពីទ្រង់ស្រឡាញ់នាងខ្លាំងបានជាទ្រង់ព្យាយាមទុកឪកាសអោយនាងមួយជាពីរលើកបើសិនជាស្នំផ្សេងទ្រង់និងប្រហារនាងបាត់ទៅហើយ ហើយចុះហេតុអីនាងមើលរំលងពីបំណងល្អរបស់ទ្រង់មានចំពោះនាងបែបនេះ
«ក្រាបទូលខ្ញុំម្ចាស់និងទទួលទោសគ្រប់យ៉ាង»យូនជេណានាងឆ្លើយទៅទ្រង់វិញទាំងក្នុងទ្រូងអួលណែនតឹងថប់ឈឺចាប់ស្ទើរស្លាប់ទៅហើយ តែនាងក៏ខាំមាត់សង្តត់ចិត្តមិនទៅអង្វរករទ្រង់ឡើយបើនាងស្លាប់មែនទ្រង់នេះហើយដែលជាអ្នកឈឺចាប់លើសនាងរាប់រយដង
«ទាហាន នៅខាងក្រៅឆាប់យកស្នំជេណាទៅដាក់បន្ទប់ធ្វើទារុណកម្មដើម្បីទុកជាគំរូអោយមនុស្សដែលហ៊ានក្បត់ប្តីខ្លួនឯងទៅមានប្រុសផ្សេងថាវាវេទនានិងរងទុកខ្លាំងកម្រិតណា»ព្រះអង្គម្ចាស់ថេយ៉ុងបានចេញរាជបញ្ជារចាប់មនុស្សស្រីដែលទ្រង់ស្រឡាញ់ទៅដាក់ទោលទាំងចិត្តមិនចង់ ទាំងអារម្មណ៍និយាយថាវាឈឺតែវាជាច្បាប់ជាវិន័យយ៉ាងក៏ត្រូវតែធ្វើកុំអោយមានអ្នកដ៏ទៃទៀតយកគំរូតាម នូវរាល់គ្រប់ពាក្យគ្រប់កាយវិកាយសុទ្ធតែធ្វើអោយមហាសីនិងស្នំឯកជុងអុីញញឹមបិទមាត់មិនជិតព្រោះទាំងគឺសុទ្ធតែជាអ្វីដែលទ្រង់ត្រូវការ
«អរព្រះគុណណាស់ក្រាបទូលព្រះអង្គ»យូនជេណានាងនិយាយអរគុណក្រាបក្បាលដល់ដីដើម្បីជាការគោពជាលើកចុងក្រោយរបស់នាង មិនមែននាងមិនឈឺទេតែនាងវាឈឺ ឈឺរហូតមិនចង់ទៅសុំក្តីមេត្តាពីអ្នកណាទាំងអស់។
_______________
វាជាសាច់រឿងដែលអេតមីននិងមិត្តបានគិតវាឡើងមកមិនដឹងថាវាល្អឬមិនល្អទេតែសូមផ្ញើអោយជួយអានវាផង😆😁

ឆ្កួតព្រោះស្នេហ៍បងWhere stories live. Discover now