4

19 1 0
                                    

ឆ្កួតព្រោះស្នេហ៍បង
ភាកទី៤
វិញ្ញាណចងពាររបស់អ្នកទាំងពីរក៏រសាត់បាត់បន្សល់តែភាពទទេស្អាត នៅក្នុងបន្ទប់ទឹក។រាងកាយសន្លប់របស់ជីជីត្រូវបុគ្គលិកប្រុសម្នាក់បីមករកវី ស្របពេលដែលនាយក៏ចេញពីប្រជុំល្មម
«នាងកើតអី?»វីក៏សួរព្រោះមើលសភាពទៅមិនស្រួលឃើញមិញនៅឆ្នាស់ឆ្នើមសោះឡូវមិចទៅជាចឹងវិញ
«មិនដឹងដូចគ្នាលោកប្រធាន ពួកខ្ញុំចូលទៅបន្ទប់ទឹកក៏ឃើញនាងក្នុងសភាពបែបនិងទៅហើយ»បុគ្គលិកស្រីដែលឃើញនាងនោះក៏និយាយឡើងប្រាប់ពីអ្វីដែលនាងបានឃើញទៅវី
«ចឹងយកដាក់ឡានខ្ញុំទៅ ខ្ញុំគេទៅមន្ទីរពេទ្យ»វីក៏ប្រាប់ទៅអ្នកដែលបីជីជី រួចក៏ដើរតាមគេដើម្បីយកនាងទៅពេទ្យ។
_________
ថ្ងៃរសៀល...
ឡានទំនើបពណ៍ខៀវរបស់វីបានឈប់ចតនៅខាងមុខហាងអាហារមួយកន្លែង ដែលវាជាងគេចូលចិត្តមកជាញឹកញាប់
«អេ អ្នកនាងជ្រុះរបស់ហើយ »វីចុះពីលើឡានបម្រុងនិងដើរចូលហាងទៅហើយតែនាយក៏ក្រឡែកទៅឃើញនារីស្លៀកពាក់ស ហើយក៏ដើរជ្រុះរបស់តែនាងមិនដឹងទើបគេស្រែកអោយរើសវិញ
« អ្នកនាង អុញ បាត់ទៅណាហើយ?»នាយដើរទៅអោនរើសរបស់នោះ ហើយក៏ងើបឡើងមកវិញតែក៏បានមនុស្សស្រីម្នាក់នោះទៅហើយ
«ខ្សែក តើ ហេតុអីនាងលឿនម្ល៉េះ?»វីកាន់ខ្សែកនោះកាន់នៅក្នុងដៃហើយក៏ដើរចូលទៅក្នុងហាងបាត់
«យកដូចដើមបាទ»វីក៏ប្រាប់ទៅខាងហាងអោយលើកយកមុខម្ហូបដូចដែលគេធ្លាប់កម្ម៉ងពីមុន
«នេះរបស់លោក»នារីមុខមាត់ស្រស់ស្អាតម្នាក់ក៏លើកអាហារនោះមកអោយវី រួចក៏ញញឹមបែបជាមនុស្សទន់ភ្លន់
«យើងធ្លាប់ជួបគ្នានៅទីណាឬអត់?»វីក៏ចោទសួរទៅនាងព្រោះមុខនាងមើលយូរៗក៏ប្រហែលៗដូចធ្លាប់ជួបនៅទីណាតែមិនប្រាកដសោះ
«មិនធ្លាប់ក៏ដូចជាធ្លាប់ មនុស្សសុទ្ធតែមានសាងបុណ្យបាបជាមួយគ្នាទើបអាចជួបគ្នា»យូនជេណានាងក៏តបទៅវិញនិយាយបែបជាមិនដូចមនុស្សទូទៅស្តាប់ទៅមិនសូវយល់ តែបើយល់ក៏គួរអោយខ្លាច
«ខ្ញុំមិនយល់ទេ»វីក៏ក្រវីក្បាលសើចញឹមៗនិងភាសារបស់នាងមើលទៅដូចមិនមែនមនុស្សសម័យនេះ
«ពេលនេះលោកមិនយល់ តែក៏មានថ្ងៃស្អែកសម្រាប់អោយលោករៀនពីវា»យូនជេណានិយាយចប់ក៏បកក្រោយដើរចេញរហូតខ្លួននាងរលាយបាត់ស្រមោល
«ដូចជាចម្លែកដ៏ហើយ»វីមិនបានគិតច្រើនរួចក៏ប្រញាប់ញាំអាហាររួចក៏ចាកចេញទៅបាត់
«ស្នំប្រុងធ្វើបែបនេះរហូតមែនទេ?»ជុងហ្កុកក៏សួរឡើងទៅចៅហ្វាយនាយរបស់ខ្លួន
«យើងនិងតាមទ្រង់គ្រប់កន្លែង ចាំប្រាប់និងអោយទ្រង់មកលុបលាងបាបអោយយើង»យូនជេណាតបទៅវិញដោយសាភាច្បាស់ៗក្រស៊ែភ្នែកក៏សម្លឹងមើលទៅឡានដែលវីកំពុងបើកចាកចេញទៅដោយអារម្មណ៍ស្នេហាលាយគំនុំគំគួនចងជាប់នៅក្នុងចិត្ត។
  នៅក្នុងផ្ទះឈើមួយកន្លែងដែលមានការតុបតែងយ៉ាងស្រស់ស្អាតព្រោះមិនមែនមនុស្សជាអ្នកធ្វើតែវាជាការ ជុបឡើងដោយវិញ្ញាណខ្មោចវាមើលទៅបុរាណតែស្អាតរកកន្លែងទាល់គ្មាន ក្នុងផ្ទះគ្មានមនុស្សប៉ុន្តែស្អាតព្រោះតែមានខ្មោចជាច្រើនដែលជាបរិវារបស់យូនជេណាជាអ្នកធ្វើឡើងសម្រាប់ទៅបំភ្លាត់ភ្នែកមនុស្សអោយចូលមកកន្លែងនេះ ហើយក្នុងនេះអ្នកដែលអាចចូលបានលុះត្រាតែមានការអនុញាតិពីយូនជេណាតែម្នាក់គត់។
____________________
រឿងនិងបើភ្លាវខ្លាំងខំមិនប្រាប់អេតមីនផងណា ព្រោះសរេសរយូរៗទៅមានអារម្មណ៍ថាភ្លាវ😑

You've reached the end of published parts.

⏰ Last updated: Apr 17, 2023 ⏰

Add this story to your Library to get notified about new parts!

ឆ្កួតព្រោះស្នេហ៍បងWhere stories live. Discover now