គីម ថេយ៉ុង ជាកូនប្រុសតែម្នាក់នៃគ្រួសារ Kim ដែលពីមុនធ្លាប់តែ
ជាគ្រួសារមានមុខមានមាត់ក្នុងសង្គម ជាគ្រួសារដែលមាន
សុភមង្គលដែលគ្រប់គ្នាច្រណែនចង់បានតែតាំងពីអ្នកស្រី Kim បានលាចាកលោកបាត់ទៅ គ្រួសារ Kim ក៏ធ្លាក់ខ្លួនក្រ បំណុលជុំទិស ព្រោះតែ លោក Kimក្លាយជាមនុស្សញៀននឹងល្បែង ឈ្លក់វង្វេងនឹងកាមតណ្ហាយ៉ាងងងឹតងងុលលេងខ្វល់ពីកូនដែលនៅផ្ទះម្នាក់ឯង ឯអ្នកបម្រើក៏នាំគ្នាលាឈប់អស់ព្រោះតែលោក Kim គ្មានលុយឲប្រាក់ខែពួកគេ។ពីមួយថ្ងៃទៅមួយថ្ងៃម្ចាស់បំណុលនៅបនល្បែងតែងតែមកទារលុយរាល់ថ្ងៃពេលមិនឲក៏វៃធ្វើបាប បោករបស់របរនៅក្នុងផ្ទះគ្មានសល់។ ចាប់តាំងពីថ្ងៃនោះមកលោក Kim ក៏ធ្លាក់ខ្លួនឈឺហើយលាចាកលោកបាត់ទៅ ទុឲក្មេងប្រុសតូចអាយុ 17 ឆ្នាំរស់នៅកណ្ដោចកណ្ដែងនៅក្នុងផ្ទះម្នាក់ឯង ។ ចាប់តាំងពីឪពុកបានស្លាប់ទៅម្នាក់ទៀតក្មេងប្រុសតូច teahyung បានស្វែងរកការងារធ្វើដើម្បីសងបំណុលជំនួសឪពុកដែលបានស្លាប់ទៅ ថ្ងៃខ្លះក៏មានបាយញាំបន្តិចបន្តួច ថ្ងៃខ្លះក៏អត់ ខ្លួនស្គមកំព្រៀកៗ សឹងតែដួលម្ដងៗ ។
Skip *
«យ៉ាងមិចហើយ Mark អាកញ្ចាស់ Kim នោះវាយកលុយមកសងឫនៅ» Joen Jungkook ដែលគេស្គាល់ថាជាម៉ាហ្វៀដ៏កំណាចម្នាក់ ទាំងផ្ដាច់ការ ទាំងឃោឃៅ គ្មានអ្នកណាហ៊ានក្អកជាមួយគេឡើយ គេមិនចូលចិត្តនិយាយច្រើនបើប្រកែកបាញ់សម្លាប់តែប៉ុណ្ណឹង បើមុខវិញមិនបាច់និយាយគឺថាមិនដែលចេះញញឹមសូម្បីតែម្តង។-,-
«នៅទេចាហ្វាយគាត់បានស្លាប់កាលពីអាទិត្យមុនបាត់ទៅហើយចាហ្វាយ»Mark ជាចំណិតរបស់ Jungkook ដែលស្គាល់គ្នាតាំងពីនៅតូចៗ ព្រោះប៉ារបស់គេជាដៃស្ដាំរបស់ប៉ា Jungkook ។
«ម្សិលមិញខ្ញុំឲកូនចៅទៅមើលនៅផ្ទះនោះឃើញថានៅសល់តែក្មេងតូចដែលជាកូនប្រុសរបស់លោក Kim តែប៉ុណ្ណោះចាហ្វាយ» Mark និយាយប្រាប់ចាហ្វាយទាំងអោនមុខព្រោះភ័យខ្លាចថានឹងត្រូវមាត់ដែលបណ្ដោយឲលោក Kim ស្លាប់ទាំងមិនទាន់សងបំណុល ។
«កូនប្រុសហេស៎ អាកញ្ចាស់នោះមានកូនប្រុសចឹងហេ៎ស»Jungkook សួរទាំងឆ្ងល់ព្រោះគេមិនដែលដឹងពីគ្រួសារនោះឡើយ ភាគច្រើនគេតែងតែឲកូនចៅទៅទាបំណុលតែគេមិនដែលទៅឡើយ ចឹងហើយទើបគេមិនដឹង ។
«បាទចាហ្វាយលឺថានៅរៀននៅឡើយ»Mark និយាយប្រាប់តាមដែលធ្លាប់ស៉ើបពីគ្រួសារនោះ
«អាយុប៉ុន្មាន»Jungkook
«ប្រហែល 17 ចាហ្វាយ» Mark
«ស្អែកនាំយើងទៅផ្ទះនោះបន្តិច» Jungkook បញ្ជាទាំងញញឹមចុងមាត់ព្រោះស្អែកនេះប្រហែលមានហ្គេមសប្បាយៗលេងហើយ
«ទៅធ្វើអីចាហ្វាយ»Markសួរទាំងឆ្ងល់ព្រោះJungkook មិនដែលទៅណាដោយខ្លួនឯងឡើយ ភាគច្រើនគ្រាន់តែបញ្ជាគេប៉ុណ្ណោះ លុះត្រាតែការងារនោះសំខាន់ខ្លាំងទើបគេទៅដោយខ្លួនឯង
«ទៅចាប់ក្មេងនោះចាត់ទុកថាជាសំណងសងជុំនួសលុយដែលអាកញ្ចាស់នោះមិនទាន់សងទៅចុះ» Jungkook និយាយទាំងមុខមាំ ដែលអាចធ្វើឲគ្រប់គ្នា ភ័យញ័រជើងបាន។
«ជួបគ្នាថ្ងៃស្អែកគ្នេងតូច»
______________🥀
To be continue.................
#JM🥀