ភាគ ៣ (ក្មេងឆ្កួត)

22 4 0
                                    




+ល្ងាចម៉ោង 4:00

«អូយ........»teahyung ភ្ញាក់ដឹងខ្លួនទាំងដៃទប់ក ព្រោះមានអារម្មណ៍ថាឈឺនៅត្រង់កញ្ចឹងក ព្រមទាំងស្រែកតម្អូញដោយការខ្ជិលច្រអូស ។

«ខ្ញុំនៅទីណានឹង» teahyung ស្រាប់តែភ្ញាក់កន្រ្តាក់ខ្លួនភ្លាមៗពេលទើបតែចាប់អារម្មណ៍នៅកន្លែងជុំវិញខ្លួន ព្រោះគេចាំបានត្រឹមថាមានបុរសម្នាក់មកឈប់នៅមុខផ្ទះគេ ហើយមករងរឿងនិយាយឡកលើយឲគេហើយគេក៏ប្រកែកតវ៉ាជាមួយប្រុសម្នាក់ថែមទាំងបានដេញប្រុសម្នាក់នោះចេញពីផ្ទះគេទៀតផង តែក្រៅពីនឹងគេមិនបានចាំវិញបន្តិចឡើយ

គេស្រឡឹងចុះស្រឡឹងឡើងមើលពេញផ្ទៃបន្ទប់ព្រោះតែផ្លែកភ្នែកមិនដែលបានឃើញបន្ទប់ដែលធំបែបនេះ ទោះបីពីមុនឪពុកម្ដាយគេមានមុខមានមាត់ក្នុងសង្គមតែពួកគាត់ត្រឹមតែជាឈ្មួយជួញដូរធម្មតាប៉ុណ្ណោះ ទើបផ្ទះគេមិនសូវមានទីធ្លាធំមានត្រឹមបន្ទប់តូចៗសម្រាប់ 3 នាក់ប៉ាម៉ាក់ កូន តែប៉ុណ្ណោះ ចំណែកឯក្នុងបន្ទប់នេះវិញមានសម្ព័ន្ធភាពគួរឲចង់រស់នៅ មានគ្រឿងលម្អគ្រប់ប្រភេទដែលតម្លៃមិនក្រោមខ្ទង់លានដុល្លានោះទេ ។

«នេះខ្ញុំកំពុងយល់សប្តិមែនទេ» teahyung និយាយទាំងបើកភ្នែកធំៗសឹងមិនជឿនឹងភ្នែកខ្លួនឯងដែលអាចមកនៅក្នុងបន្ទប់ដែលបប្រៀបបានដូចទៅនឹងបន្ទប់រាជវាំងទៅហើយ ។

ផាច់

«អូយ....ឈឺ»ព្រោះតែគិតថាខ្លួនឯងកំពុងយល់សប្តិ teahyung ក៏លើកដៃទះផ្ទាល់ឯងមួយដៃ ផាច់ ល្មមម៉ាក្រហមផ្ទាល់ ដើម្បីបញ្ញាក់ថាខ្លួនឯងមិនបានយល់សប្បិ ។

«នេះខ្ញុំមិនបានយល់សប្តិទេមែនទេ» teahyung និយាយទាំងភ្ញាក់ផ្អើលលាយឡំអារម្មណ៍រំភើបរកថាមិនត្រូវ ព្រោះខ្លួនស្រម៉ៃចង់មានបន្ទប់ធំបែបនេះយូហើយ ដោយភាពនៅក្មេងមិនដឹងអី teahyung ក៏លោតចុះពីលើគ្រែទៅឆែកឆេគ្រប់កន្លុកកន្លៀតទាំងអស់នៃផ្ទៃបន្ទប់

ក្រាក

«នែ៎ !! ឯងធ្វើស្អី» Jungkook ចូលមកទាំងចងចិញ្ចើមចូលគ្នានៅពេលឃើញក្មេងមិនដឹងអីឆែកឆេបន្ទប់គេ មិនតែប៉ុណ្ណោះនៅរត់ឆ្លេឆ្លាពេញបន្ទប់ឲគេតាមមើលឡើងវិលក្បុងទើបទ្រាំមិនបានក៏ស្រែកសួរទាំងមិនពេញចិត្ត

🔥សំណព្វចិត្តម៉ាហ្វៀកំណាច🔥Where stories live. Discover now