PART 03 : គ្នាឆុងជាមួយការរៀន💢

690 71 0
                                    

ពេលល្ងាចត្រូវជាម៉ោងដែលសិស្សៗទាំងអស់ ត្រូវឈប់សម្រាកពីការសិក្សា ដូច្នេះរាងតូចយើងក៏ត្រឡប់មកផ្ទះវិញដូចគ្នា , លើកនេះមកផ្ទះរៀងលឿនខុសពីសព្វដង ព្រោះបើទោះជាចង់ដើរក៏ដើរមិនសប្បាយដែរ រកតែគេចង់ទៅក្រៅមើលកុន4-10រឿងក៏មិនបាន
ទឿនឯងមកផ្ទះទាល់តែបាន យ៉ាប់ណាស់អាបុិខ្មោចសង្ហារនេះ។

mr.kim«ថ្ងៃនេះអារម្មណ៍ល្អឬលោកកូន ទើបដាច់ចិត្តឈានជើងចូលផ្ទះ ក្រោមម៉ោង10យប់បែបនេះ?»(កាលបើឃើញជំហ៊ានកូនប្រុសបោះចូលមកក្នុងគេហដ្ឋានហើយ អ្នកដែលជាឪពុកក៏បោះសម្តីលេបខាយឡើងវិប , ពិតណាស់ រាល់ដងចេញពីរៀនម៉ោង5ប៉ុន្តែទាល់តែយប់ព្រលប់ម៉ោង9-10ទើបឃើញម្ចាស់កូននេះអើតក្បាលចូលផ្ទះ ប្លែកតែថ្ងៃនេះទេដែលចេញពីរៀនភ្លាមមកផ្ទះភ្លាមបែបនេះ)

Tae«មកយូរក៏ខុស មកលឿនក៏មិនពេញចិត្ត...ខ្ញុំតាមចិត្តម្ចាស់ប៉ាមិនទាន់ទេក្រាបទូល»

mrs.kim«..បានហើយកូនទៅងូតទឹកទៅនឹងអាលចុះមកញាំបាយ!»

Tae«...បាទម្ចាស់ម៉ាក់!»(និយាយតែប៉ុណ្ណេះរូបកាយតូចស្រឡូនក៏បោះជំហ៊ានសម្តៅទៅខាងលើបន្ទប់របស់ខ្លួនបាត់ទៅ)
_____

Tae«ហ្ហឹម....»(មកដល់ក្នុងបន្ទប់ភ្លាម រាងតូចដោះកាតាបក្រវែងចោលភ្លាម មុននឹងដើរទៅទម្លាក់ខ្លួននៅលើសាឡុងទាំងដកដង្ហើមធំ ជ្រួញចិញ្ចើមសឹងតែរមូលចូលគ្នា)

Jk«កើតអី»

Tae«ចុមក្តុមឆែប!!»(រាងតូចភ្ញាក់កន្រ្តាក់ខ្លួនសឹងតែធ្លាក់ពីលើសាឡុងពេលដែលសុខៗអាខ្មោចឆែបនេះផុសខ្លួនចេញមកធ្លោរៗគ្មានផ្តល់សាញ្ញាអីបន្តិច)

Jk«......»

Tae«ហីយ៉ាលោក!! មុននឹងមក ផ្តល់សញ្ញាខ្លះផងបានទេ?! ភ្លឹបភ្លេតៗបែបនេះ ខ្ញុំអាយុខ្លីមិនខាន!»(បបូរមាត់ឆ្នាស់ឆ្នើមវោហារឡើងទាំងសម្តីត្អូញត្អែរ មិនដឹងជាស្អីគេទេ ម្តងបាត់ម្តងឃើញ ហើយថែមទាំងមិនចេះឲដំណឹងមុនទៀត ចង់មកក៏មកភ្លាម អាងតែខ្លួនឯងចេះវេទមន្តបំបាំងកាយនិងមែន)

Jk«យើងសួរ»(កុំរអ៊ូច្រើន ឆ្លើយសំនួរគេអម្បាញ់មិញភ្លាមទៅ)

«My roommate from nowhere»✅Where stories live. Discover now