A Normal Girl With Billionaire Son

3K 45 0
                                    

នៅក្នុងសាលាមួយដែលបង្កើតចេញមកសម្រាប់តែកូនអភិជនជាអ្នកសិក្សា ឫក៏ជាកូនអ្នកមានដែលមានថានះខ្ពង់ខ្ពស់ ទីនេះអាចថាជាសាលាដែលល្អមួយដែលឪពុកម្តាយយកកូនមករៀននៅទីនេះព្រោះតែវាជាសាលាដែលមានស្តង់ដារត្រឹមត្រូវនឹងមានតម្លៃថ្លៃ។ សម្រាប់សិស្សដែលចង់រៀននៅគឺមិនអនុញ្ញាតអោយទៅផ្ទះឡើយទាល់តែដាច់ខែម្តងទើបមានសិទ្ធអាចទៅផ្ទះម្តងបាន។

គ្រឹង.. ៗៗ

"អូហូ.. ដល់ម៉ោងចេញលេងហើយ"​សម្លេងហូរកញ្ជ្រៀវអត់សណ្តាប់ធ្នាប់របស់សិស្សមួយចំនួនលេចឮអត់សំចៃរាល់ពេលដែល
កណ្តឹងបានរោទ៏បញ្ជាក់ថាពួកគេអាចចេញលេងបានហើយ។
"ណែ! ហ្វីយ៉ា អាចជួយទៅទិញអីញុាំអោយពួកយើងបន្តិចមក ពួកយើងឃ្លានហើយ"​ ក្មេងស្រីជំទង់ល្មមជាអាយុស្មើរគ្នារៀនជាមួយហ្វីយ៉ាកំពុងតែហុចលុយមួយក្តាប់អោយនាង បំណងគឺចង់អោយនាងទៅទិញរបស់អោយពួកគេញុាំ តែថារឿងទាំងអស់នេះកើតឡើងជាទម្លាប់ទៅហើយ ដែលនាងតែងតែត្រូវពួកកូនអ្នកមានជិះជាន់នឹងមើលងាយ។

"​គឺថា.. ថ្ងៃនេះខ្ញុំសុំមិនទៅបានទេ.. អ្ហាយ..​កុំទាញសក់ខ្ញុំ"​ និយាយមិនទាន់ចប់ផងស្រីឆ្នាស់ក្នុងចំណោមនោះស្ទុះមកចាប់បោចសក់នាងទាំងគល់ សម្លក់សឹងតែជ្រុះគ្រាប់ភ្នែក។

"កុំប្រហើននឹងបដិសេដបញ្ជារបស់ពួកយើងអោយសោះ សិស្សធន់ទាបដូចជានាងប្រៀបដូចជាកញ្ជះក្រោមបាតជើងរបស់ពួកយើងអញ្ចឹង"

"​ហ្អឹក..​ចា​ ខ្ញុំនឹងទៅ ខ្ញុំមិនហ៊ានបដិសេដនឹងបងស្រីទេ"​ មិនយូរហ្វីយ៉ាក៏ងើបខ្លួនដើរចេញទៅទាំងប៉ាក់ប៉ើក ស្របពេលនោះដែរកម្លោះផាក ជីមីន​ក៏តាមសម្លឹងនាងមិនព្រិចភ្នែកជាមួយស្នាមញញឹមចុងមាត់ គ្មានអ្នកណាដឹងឡើយថាយប់មិញមានរឿងអ្វីកើតឡើងរវាងនាងនឹងគេនោះទេ។

កង់ទីន÷

ហ្វីយ៉ាបានចំណាយពេល15នាទីយ៉ាងលឿនបំផុតដើម្បីប្រមូលអារហាររបស់ពួកស្រីៗកូនអ្នកមាននោះបានកម្មង់ ថ្ងៃនេះនាងមិនបានញុាំអ្វីដូចរាល់ដងឡើយ វាអាចនឹងយឺតយ៉ាវក្នុងការយកអារហារទាំងនេះអោយពួកគេ ព្រោះតែចន្លោះជើងនាងឈឺ ដូច្នេះហើយនាងដើររាងយឹតជាងមុន ប្រសិនបើនាងយឹតតែមួយនាទីនោះ នាងនឹងត្រូវពួកគេវៃយ៉ាងទ្រោមខ្លួន។

SHORT NOVEL[ BY AGRI]Where stories live. Discover now