ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួបបួនឆ្នាំរបស់ថេយ៉ុងនិងជុងហ្គុកផ្ទាល់រាប់ចាប់តាំងពីពេលពួកគេបានរៀបការ
រហូតមកដល់ថ្ងៃនេះ។ គិតៗទៅពេលវេលាពិតជាដើរ
លឿនខ្លាំងណាស់ ពីមនុស្សមិនដែលស្គាល់រហូត
មកបានស្គាល់គ្នា បានរៀបការរស់នៅជាមួយគ្នា
មានរឿងជាច្រើនកើតឡើងរហូតមកទល់ពេលនេះ
ពួកគេកំពុងតែមានកូនដល់ទៅពីរទៅហើយ អ្វីៗហាក់
កើតឡើងត្រឹមតែមួយពព្រិចភ្នែក មិនគួរឲ្យជឿសោះថ្ងៃនេះក្រោយពេលចេញពីធ្វើការពេលថ្ងៃថេយ៉ុង
ក៏បានចាកចេញប្រញាប់ទៅទទួលយកថេជុនមកជា
មួយដើម្បីទៅស៊ុបប្រាយស៍ថ្ងៃខួបគម្រប់អាពាហ៍
ពិពាហ៍គេនេះឯងទោះបីយប់មិញជុងហ្គុកធ្វើមើលទៅ
ដូចជាមិនចាំតែថេយ៉ុងមិនបានប្រកាន់ រករឿងនាយ
ឡើងផ្ទុយទៅវិញគេបែរជាសប្បាយចិត្តរួចរៀបចំ
ចង់ស៊ុបប្រាយស៍នាយម្ដង ព្រោះរាល់ដងជុងហ្គុកតែង
តែធ្វើអ្វីពិសេសសម្រាប់គេរហូតមកទៅហើយ។មកដល់ក្រុមហ៊ុនថេយ៉ុងបានឈររៀបចំខេកនៅខាងក្រៅបន្ទប់ដុតទានលើនំខេកជាការអបអររួចជាស្រេច ក្នុងដៃក៏មានកាន់ថង់ដាក់ឥវ៉ាន់ដែលមាន
ប្រអប់តូបមួយនៅក្នុងនោះមើលក៏ដឹងថាជាកាដូដែរ។« ចាំយើងចូលទៅរកប៉ាៗជាមួយគ្នាល្អទេ?»ថេយ៉ុង
ញញឹមសួរទៅកាន់ថេជុនទាំងសប្បាយចិត្ត អាល្អិតក៏
ងក់ក្បាលទើបពួកគេដើរតិចៗសម្ដៅទៅកាន់ទ្វារ
បន្ទប់...<<ក្រាក>>
ទ្វារបើកបង្ហាញឡើងស្នាមញញឹមដែលថេយ៉ុងពាក់
ភ្ពាក់លើមុខនោះក៏រលាយបាត់ឈឹងបន្ទាប់ពីឃើញ
រូបភាពនៅខាងមុខរបស់គេ នំខេកដែលមានរូបថត
ពួកគេនៅពីលើនោះក៏ជ្រុះប៉ាច់ទៅលើឥដ្ឋ« ធ្វើស្អី!!! » ថេយ៉ុងស្រែកមួយទំហឹងមើលទៅ
មនុស្សពីរនាក់នៅក្នុងបន្ទប់ដែលកំពុងតែពពាក់ពពូន
គ្នា។ ជុងហ្គុក, ប្ដីរបស់គេកំពុងឈរថើបជាមួយស្រី
ម្នាក់នោះ..កាង មីនអា...ដៃរបស់នាងកំពុងតែលូក
ចូលទៅក្នុងខោរបស់នាយធ្វើស្អីមិនដឹង។ រូបភាព
ដែលគេមិនចង់ឃើញ ហើយក៏មិនចង់ឲ្យកើតឡើង
ពេលនេះកំពុងតែស្ដែងនៅពីមុខរបស់គេ។ ថេយ៉ុង
ខាំបបូរមាត់ស្រក់ទឹកភ្នែកតក់ៗ បេះដូងហាក់ប្រេះ
បែកជាបំណែកៗ ហេតុអីជាថ្ងៃនេះ? ហេតុអីក៏គេ
ត្រូវឃើញរូបភាពឆ្កួតឡប់នេះនៅថ្ងៃខួបអាពាហ៍
ពិពាហ៍របស់គេទៅវិញ? ហេតុអី....
YOU ARE READING
My Omega Mate (ចប់)
Lãng mạnស្នេហានិងដំណើរជីវិតរវាងAlpha Jeon JungKook និងOmega Kim Taehyung ❤️ START : JULY 23rd 2021 END : OCTOBER 11th 2021 Write by : Godminam