" ភាគទីប្រាំមួយ : kiss "

7.6K 549 2
                                    


   ក្រោយពីឈ្លោះប្រកែកគ្នាចប់ថេយ៉ុងក៏រត់ចេញមក
ហើយគេក៏មិនបានទៅណាដែរក្រៅពីផ្ទះរបស់គេ
នោះ។ មកដល់ផ្ទះនាយតូចក៏ដើរចូលទៅទាំងមុខមាត់
មានរបួសពាសពេញមុខអ្នកណាសួរថាមានរឿងអ្វីក៏គេមិនឆ្លើយដែរ លុះដល់ពេលជីមីនមកតាមទើបពួកគាត់នាំគ្នាសួរនាំ ចម្លើយរបស់ធ្វើឲ្យអ្នកជាឪពុកទាំងពីរភ្ញាក់ផ្អើលហើយក៏អាណិតកូនជាខ្លាំង សូម្បីតែយ៉ុនហ្គីនាយខឹងស្ទើរស្លាប់ទៅហើយ ព្រោះប្អូន
មានតែមួយតាំងពីកើតមកគ្មានអ្នកណាហ៊ានវាយ
សូម្បីតែមួយដៃផង ពេលនេះមុខស្រស់ស្អាតរបស់
គេមានសុទ្ធតែស្នាមនិងឈាមកកតិចៗ

   មិនប៉ុន្មាននាទីក្រោយមកជុងហ្គុកក៏មកដល់ នាយក៏
បានបកស្រាយហើយក៏សូមទោសសម្រាប់ការមើល
ថែកូនប្រុសរបស់គេមិនបានល្អ ហើយនឹងសន្យាថា
មិនឲ្យអ្នកណាប៉ះពាល់គេទៀតទេ ប៉ុន្តែជីននិងណាមជុនក៏មិនបានប្រកាន់ខឹងអ្វីដែរ ព្រោះកូនគាត់ក៏ចិត្ត
ក្ដៅខ្លះដែរ ម្យ៉ាងទៀតវាក៏មិនមែនជាកំហុសរបស់
ជុងហ្គុកឯណា គាត់មិនប្រកាន់ខឹងឡើយ។

« មិនអីទេណាជុងហ្គុក វាមិនមែនជាកំហុសររបស់
កូននោះទេ» ណាមជុន

« ខ្ញុំសូមសន្យាថាមិនឲ្យមានរឿងបែបនេះកើតឡើងទៀតនោះទេ» ជុងហ្គុកឱនមុខចុះដោយការដឹងខុស
ក្នុងនាមជាប្ដី ក្នុងនាមជាអាល់ហ្វាដែលជាMateរបស់ថេយ៉ុង រៀបការមិនបានប៉ុន្មានកូនគេក៏មានរឿងទៅ
ហើយ នាយនៅតែគិតថាវាជាកំហុសររបស់នាយ
ប៉ុន្តែនាយស្បថថានឹងឲ្យពួកដែលហ៊ានប៉ះពាល់
ប្រពន្ធរបស់នាយសងវិញគុណនិងដប់។

« ហ្ហឹមមិនអីទេកូន តែថាមុននេះថេយ៉ុងមិននិយាយ
រកអ្នកណា មិនឲ្យអ្នកលាងរបួសឲ្យគេ កូនជួយទៅ
មើលបន្តិចបានទេ? បើទុកបែបនេះទៀតស្អែកច្បាស់
ជាហើមមុខឈឺជាងមុនជាមិនខាន» ជីននិយាយរួច
កាន់ប្រអប់ថ្នាំនិងលាងរបួសនោះមកឲ្យជុងហ្គុក

« បាទប៉ាក្មេក អញ្ចឹងខ្ញុំសុំទៅមើលគេសិនហើយ»
ថារួចរាងសង្ហារក៏ក្រោកចេញឡើងទៅខាងលើ

« ជីមីន នៅញ៊ាំបាយទីនេះសិនទេកូន?» ជីនងាក
មុខទៅសួរអនាគតកូនប្រសារម្នាក់ទៀតដែលកំពុង
តែអង្គុយនៅចន្លោះជើងកូនប្រុសច្បងរបស់គាត់

My Omega Mate (ចប់)Where stories live. Discover now