" ភាគទី50 : សុភមង្គលពិតៗ''

6.1K 374 0
                                    


   << កន្លះឆ្នាំក្រោយមក >>

« ប៉ាៗតោងអូនអោយជាប់ណា ថេជុនភ័យណាស់» សម្លេចចេចចាចលាន់ឮឡើងទាំងព្រឹកស្របពេលដែលរាងតូចថេយ៉ុងកំពុងតែដើរទ្រពោះដែលធំប៉ោង
ជិតគ្រប់ខែរបស់ខែរបស់គេដើរយឺតៗញញឹមសម្លឹងមើលទៅជុងហ្គុកនិងថេជុនដែលកំពុងតែនៅលេង
ជាមួយគ្នាដោយរាងក្រាស់កំពុងតែបង្រៀនថេជុន
ជិះកង់នៅខាងមុខផ្ទះ  

  ពេលនេះគេមានផ្ទៃពោះប្រាំបីខែជិតគ្រប់ខែហើយ
ហើយពួកគេក៏បានប្ដូរមករស់នៅតែបីនាក់នៅផ្ទះផ្សេងដែលជាផ្ទះវីឡាធំល្មមដែលជុងហ្គុកបានទិញ
កាលពីថ្ងៃគម្រប់ខួបបួនឆ្នាំនោះឯង។ ផ្ទះមិនធំពេក
ដូចវិមានចន ឬភូមិគ្រិះគីមឡើង មានត្រឹមបន្ទប់5
ទំហំសមល្មមសម្រាប់គ្រួសារតូចមួយរបស់ពួកគេ
រស់នៅតែគ្នាឯង។ តែនាយក៏បានជួលអ្នកបម្រើនិង
អ្នកថែសួន3នាក់មកមើលថែសម្អាតផ្ទះ និងចម្អិនម្ហូបអាហារផងដែរ ព្រោះពេលនេះថេយ៉ុងពោះធំពេក
ទៅហើយមិនអាចធ្វើអីបាននោះទេ សូម្បីតែដើរ
ក៏ពិបាកដែរ តែទោះបីជាគេមិនមានផ្ទៃពោះជុងហ្គុក
ក៏មិនឲ្យគេធ្វើអីដដែលហ្នឹង

ហើយមួយរយៈចុងក្រោយនេះជុងហ្គុកអត់ទៅធ្វើការ
ទេនាយនៅកំដរមើលថែថេយ៉ុង ឬក៏ប្រឡែងលេង
ជាមួយកូនរាល់ថ្ងៃ នាយនឹងនៅសម្រាកនៅផ្ទះរហូត
ដល់ថេយ៉ុងសម្រាលរួចឯណោះ ការងារនៅក្រុម
ហ៊ុនមានហូស៊ុកចាំជួយមើល លុះត្រាតែការងារឬ
ឯកសារសំខាន់ៗទើបនាយឲ្យគេយកមកឲ្យដល់ផ្ទះ
តែម្ដងព្រោះមិនចង់បណ្ដោយហើយនាយចង់នៅក្បែរប្រពន្ធរហូតដល់ថ្ងៃសម្រាលតែម្ដង

« អា៎ៗធាក់ទៅមុខយឺតៗដូចប៉ាបង្រៀនទៅណា កុំភ័យអីប៉ាមិនលែងដៃទេ» ជុងហ្គុកសើចមុននឹងជួយ
ទប់កង់ដែលមានថេជុនកំពុងធាក់នោះរួចព្រលែងដៃ
យឺតៗដោយមិនឲ្យកូនដឹងខ្លួន

« ប៉ាៗ » អាល្អិតធាក់ទៅមុខយូរៗងាករកជុងហ្គុកវិញ
តែក៏ឃើញនាយកំពុងតែឈរច្រត់ចង្កេះញញឹមដាក់
គេទៅវិញ

« ឃើញទេកូនចេះជិះហើយតើ រៀនតែបន្តិចទៀត
ចេះស្ទាត់ហើយ»ជុងហ្គុកញញឹមចូលទៅទប់កង់ឲ្យ
កូនប្រុសសំណព្វចិត្តថ្លើមរបស់ខ្លួនរួចលើកពរគេ

My Omega Mate (ចប់)Where stories live. Discover now