Part 25

439 62 13
                                    

Ding dong
ក្រាក

<ឯង>JKនិយាយទាំងធុញទ្រាន់ព្រោះសម្រូវស្នេហាមកទៀតហេីយ មករំខានគេរហូត

ចំណែកឯអ្នកម្ខាងទៀតមកខ្វល់ពីអ្នកនៅចំពោះមុខសោះពេលបានគេបេីកទ្វារឲហេីយមិនគិតយូរក៏ដេីរចូលយ៉ាងប្រញាប់ចូលមកក្នុងទាំងទឹកមុខបារម្ភពីអ្វីម៉្យាង

ពេលនាយចូលមកដល់ក្នុងក៏បានឃេីញក្មេងប្រុសម្នាក់ដែលមិនខុសពីកូនឆ្កែដែលគួរឲស្រលាញ់អង្គុយលេីសាឡុងធំមួយម្នាក់ឯងបេីកភ្នែកមក់ៗញញឹមមកកាន់គេ ដែលធ្វេីឲបេះដូងTaeminម្នាក់នេះចង់តែផ្ទុះចេញមកក្រៅទេ មនុស្សអីក៏គួរឲស្រលាញ់អីយ៉ាងនេះ

<លោកគ្រូពេទ្យTaemin>សម្លេងតូចឆ្មាបញ្ចេញសំនៀងឡេីងធ្វេីឲអ្នកជាម្ចាស់ឈ្មោះសប្បាយចិត្តពេកក្រៃ តែកុំភ្លេចថាមានមាកំណាចមួយនៅក្នុងcondoនេះដែរ ដែលកំពុងតែមិនសប្បាយចិត្តនឹងសកម្មភាពរបស់ពួកគេទាំងអ្នកនេះឡេីយ

ពេលដែលបានលឺម្ចាស់បេះដូងហៅឈ្មោះនាយកម្លោះហេីយមិនចាំយូរទេ ជេីងក៏ដេីរកាន់តែជាប់តម្រង់ទៅកាន់ម្ចាស់ចិត្ត

<Jiminជេីងយ៉ាងមេចហេីយ សុំអនុញ្ញាត្តមេីលបន្តិចណា >Taemin

រាងតូចញញឹមយ៉ាងស្រទន់បញ្ជាក់ពីការអនុញ្ញាតដោយជំនួសពីការបញ្ចេញសម្លេង
នាយលុតជង្គង់ចំពោះកម្លោះតូចដៃកាន់ជេីងដែលឈឺនោះហេីយភ្នែកកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់

តែ...
មិនទាន់នឹងបានពិនិត្យមេីលគ្រប់សព្វអីផង ដៃមាុំយ៉ាងក៏ច្រាននាយTaeminយ៉ាងខ្លាំងធ្វេីឲនាយផ្ងាក្រោយអុកគូទមួយទំហឹង

<Jungkook>Jiminប្រេីពាក្យសង្កត់ខ្លាំងលេីឈ្មោះមួយនេះក៏បញ្ជាក់បានផងដែរថានាយតូចនិយាយទាំងមិនពេញនឹងទង្វេីរនាយចិត្តអាក្រក់ម្នាក់នេះទេ ហេតុអីក៏ចាំបាច់ហួងហែងសព្វពីគ្រូពេទ្យដែរ ចុះបេីថ្ងៃក្រោយឈឺស្កាត់ទៀតនោះបេីរវល់តែប្រចណ្ឌ័បែបនេះគេមិនស្លាប់ទៅហេីយទេហុី?

រាងតូចសម្លក់មុខJungkookបន្តិចរួចក៏កម្រេីកជេីងបម្រុងនឹងងេីបទៅមេីលTaeminដែលត្រូវJungkookបានច្រានមុននោះ

A Jealous Friend មិត្តចេះប្រចណ្ឌ័Donde viven las historias. Descúbrelo ahora